ជប៉ុនទៀតហើយ.! អស់ពីគ្រោះទឹកជំនន់ ឥលូវមកត្រូវរងកាវាយប្រហារ ពីខ្យយល់ព្យុះឈ្មោះ Jebi ដែលវាយប្រហាយ៉ាងខ្លាំង…(មានវិដេអូ)

ប្រទេសជប៉ុន៖ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញនេះ ប្រទេសជប៉ុនកំពុងរងគ្រោះដោយគ្រោះធម្មជាតិជាថ្មីម្តងទៀត ប៉ុន្តែលើកនេះគឺរងគ្រោះដោយព្យុះសង្ឃរាដែលមានឈ្មោះថា Jebi ។

រដ្ឋាភិបាលជប៉ុនបានណែនាំឱ្យប្រជាជនរាប់លាននាក់ជំលៀសខ្លួនចេញពីផ្លូវដែលព្យុះនេះបក់ឆ្លងកាត់។

ព្យុះដ៏ខ្លាំងនេះបានវាយប្រហារតំបន់ អូសាកា និង Kansai កាលពីថ្ងៃអង្គារ ទី០៤ ខែកញ្ញា ឆ្នាំ២០១៨ ដែលបង្កឱ្យមានការខូចខាតជាច្រើន។

គិតចាប់ពីឆ្នាំ១៩៩៣មក ព្យុះនេះគឺជាព្យុះដែលមានកម្លាំងខ្លាំងបំផុត រហូតធ្វើឱ្យមានការបាក់ដី ដោយក្នុងនោះកម្លាំងខ្យល់ព្យុះនេះមានល្បឿន ១១០ ម៉ាយក្នុងមួយម៉ោង ឬប្រហែល១៧៧គីឡូម៉ែត្រក្នុងមួយម៉ោង។

ខ្យល់ព្យុះនេះ បានធ្វើឱ្យកន្លែងអាជីវកម្ម ប្រព័ន្ធផ្លូវរថភ្លើង និងផ្លូវអាកាសផ្អាកដំណើរការ មួយរយះផងដែរ ។

ក្នុងនោះ ព្រលានយន្តហោះអន្តរជាតិ Kansai ដែលសាងសង់នៅលើកោះសិប្បនិម្មិតនោះត្រូវជន់លិច  ហើយខ្យល់ព្យុះ Jebi នេះក៏បានធ្វើឱ្យនាវាដឹកប្រេងទម្ងន់២.៥៩១តោន ទៅបុកស្ពានដែលតភ្ជាប់កោះនេះទៅដីគោកដែលការណ៍នេះបណ្តាលឱ្យអ្នកដំណើរប្រហែល ៥០០០នាក់ ត្រូវជាប់នៅក្នុងព្រលានយន្តហោះ ប៉ុន្តែនៅថ្ងៃពុធនេះ ពួកគេត្រូវបានជំលៀសចេញពីព្រលានយន្តហោះតាមទូក និងរថយន្តក្រុងហើយ។

នៅអូសាកាឯនោះវិញ ផ្លូវរថភ្លើង និងរថភ្លើងក្រោមដីបានបើកដំណើរការជាធម្មតាវិញហើយ នៅឡើយតែព្រលានយន្តហោះ Kansai ដែលរងការខូចខាតខ្លាំង។

ក្រៅពីនេះ យោងតាមក្រុមហ៊ុនថាមពលអគ្គិសនី Kansai លំនៅដ្ឋានជាង ១,៦លាន នៅអូសាកា និងក្យូតុ បានដាច់អគ្គិសនី។

ដោយឡែក លំនៅដ្ឋាន និងកន្លែងអាជីវកម្មចំនួន ៣៤៩.០០០ នៅបន្តគ្មានអគ្គិសនីប្រើប្រាស់ដល់ថ្ងៃនេះ។

ជាមួយគ្នានេះដែរ យោងតាមសារព័ត៌មាន Kyodo News គិតត្រឹមល្ងាចថ្ងៃពុធ ចំនួនអ្នកស្លាប់ក្នុងគ្រោះធម្មជាតិនេះមានចំនួន ១១នាក់ ហើយមនុស្សចំនួន ៤៦០នាក់ រងរបួស។

សកម្មភាពជួយសង្រ្គោះ និងស្តារស្ថានភាពឡើងវិញ កំពុងនៅបន្តធ្វើនៅកន្លែងនានាដែលទទួលរងគ្រោះដោយព្យុះ Jebi នេះ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FRoomAvailability%2Fvideos%2F514272029035961%2F&show_text=0&width=220

ប្រភព៖ FB