នៅពេលដែលរដូវវស្សាចូលដល់ ប្រជាកសិករ តែងណាំគ្នាម្នីម្នា កាប់គាស់ ភ្ជួររាស់ដី ដើម្បីប្រកការធ្វើស្រែចំការ ទាន់រដូវវស្សា ។ នឹកឃើញឪពុកនិងម្តាយខ្ញុំជាអ្នកស្រែ ខំធ្វើស្រែចំការ ដើម្បីឲ្យខ្ញុំបន្តការសិក្សានៅក្រុងភ្នំពេញ ដើម្បីឲ្យរួចផុតពីការលំបាកដូចពួកគាត់ ។ ខ្ញុំអ្វីក្រៅពីការអរគុណ និងសន្យាថានឹងតបស្នងសង់គុណលោកទាំងពីរវិញជាមិនខាន តែពេលនេះកូនសុំជូនកំណាព្យពីបីឃ្លាំជូនអ្នកមានគុណ និងឪពុកម្តាយទូទៅ។


😘ពុកម៉ែប្រឹងថែស្រែចម្ការ 😘 នឿយហត់យ៉ាងណាមិនហាស្ដី😬

ព្រោះខ្វល់បារម្មណ៍កូនប្រុសស្រី 👫មិនថាយប់ថ្ងៃគេងគិតគូ។💏

កូនធំៗហើយគួរចេះគិត ប្រឹងប្រែងកាយចិត្តចេះតស៊ូ💪💪

ជួយកិច្ចការគាត់ឲ្យបានធូរ👌 លោកហ្នឹងគិតគូផលដល់យើង។👏👏

កុំធ្វើបាបចិត្តអ្នកមានគុណ😿 បំផ្លាញទ្រព្យធនគាត់សាងឡើង🙀

គួរជួយខិតខំលើកតម្កើង👍 គ្រួសាររុងរឿងទៅមុខបាន។ 👏👏

🙏បើសិនជាមានកំហុសឆ្គងដោយអចេតនា ត្រង់កន្លែងណា សូមមេត្តាអធ្យាស្រ័យ និងជួយកែលម្អផង ព្រោះខ្ញុំមិនសូវចេះតែង កំណាព្យទេ🙏




កែសំរួល ដោយ វុន សុខជា ប្រភពFB Phy Tochkay