គួឲ្យរន្ធត់.! ករណីគ្រោះថ្នាក់ចរាចរណ៍ ឡានខ្ទមស្តែង…(មានវិដេអូ)

ប្រទេសថៃ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅក្នុងប្រទេសថៃ បង្ករដោយរថយន្តមួយគ្រឿង បានបើកបុកផ្ទះរបស់ប្រជាពលរដ្ឋដែលសង់នៅមុខផ្លូវជាតិ ។

ហេតុការណ៍នេះដែរ ត្រូវគេថតបានដោយកាម៉េរ៉ាឡានមួយគ្រឿងដែលបើកបរពីក្រោយឡានដែលបង្កហេតុ បើយើងតាមកាមម៉េរ៉ាឡាននោះយើងឃើញថា មានរថយន្តមួយគ្រឿងបានបើកបរជាធម្មតា ស្រាប់តែរំពេចនោះ មិនដឹងថាមកពីហេតុអ្វីស្រាប់តែរថយន្តមួយគ្រឿងនោះ បានទៅបុកផ្ទះរបស់ប្រជាពលរដ្ឋយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តបង្ករហេតុធា្លក់ចូលទៅក្នុងទឹកស្រះដែនៅជិតកន្លែងកើតហេតុនោះ។

យ៉ាងណាមិញ យើងមិនអាចបញ្ជាក់បានទេថា អ្នកដែលនៅក្នុងរថយន្តនោះ រងរបួសធ្ងន់ធ្ងរ រឺអាចឈានដល់អាយុជីវិតយ៉ាងណានោះឡើយ តែយើងសង្ឃឹមថា ពួកគេមិនអីទៅចុះ ៕

(សូមទស្សនាវិដេអូខាងក្រោម)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F2052830915001531%2Fvideos%2F241410470051440%2F&show_text=0&width=560

ដោយ៖ SVD

ប្រភព៖ FB