តារាសម្តែងស៊ិចស៊ី រូបសម្រស់ស្រស់ស្អាត គឺជាកញ្ញា ដេនី ក្វាន់ ដែលមានទស្សនិកជនជាច្រើន បានស្គាល់រួចមកហើយ មិនត្រឹមតែជាតារាសម្តែងនោះទេកញ្ញា ដេនី ក្វាន់ ក៏ជាអ្នកថតអោយសម្អាងការ និងមមាញឹកជាមួយនឹងការរកស៊ីលក់ផលិតផលថែរក្សាស្បែក។ ខណៈដែលមិនចេញមុខនៅក្នុងវិស័យសិល្បៈ គេភាគច្រើនសង្កេតឃើញថា ដេនី ក្វាន់ និយមធ្វើបុណ្យធ្វើទាន តាមរយៈការផ្តល់អំណោយដល់ជនទីទាល់លំបាក ដែលជាសកម្មភាពមួយធ្វើឲ្យមហាជនកោតសរសើរចំពោះរូបនាងជាខ្លាំង។


សូមបញ្ជាក់ថាថ្មីៗនេះ ក្នុងឱកាសថ្ងៃកាន់បិណ្ឌ ដេនី ក្វាន់ បាននាំយកអំណោយមកជូន ៧គ្រួសារ នៅក្នុងភូមិថ្មី ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលមានជីវភាពខ្វះខាត។



ដោយ ដេនី ក្វាន់ បានសរសេររៀបរាប់ថា៖”ម្សិលមិញនេះត្រូវនឹងថ្ងៃទី27.09.2018 នាងខ្ញុំបាននាំយកអំណោយចំនួន៧គ្រួសារ ជូនលោកយាយលោកតាអ៊ុំពូមីងដែលគាត់កំពុងតែជួបការលំបាកខ្លាំង នៅភូមិថ្មី ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។




នាងខ្ញុំសែនរីករាយក្នុងចិត្តយ៉ាងក្រៃលែង ព្រោះតែឃើញពួកគាត់ដែលបានទទួលយកអំណោយពីនាងខ្ញុំទាំងភ្នែកលាយស្នាមញញឹម គាត់ប្រាប់ខ្ញុំថាគាត់សប្បាយចិត្តរកពាក្យថ្លែងមិនត្រូវ ព្រោះខែនេះជារដូវបុណ្យភ្ជុំបិណ្ឌ គាត់មិនមានសូម្បីបាយម្ហូបសំរាប់យកទៅវត្ត ហើយគាត់បានប្រាប់ទៀតថា តែប៉ុណ្ណេះគាត់អាចមានលុយខ្លះសំរាប់រៀបចំបាយម្ហូបយកទៅវត្តដូចគេដូចឯងបានហើយ។ គ្រាន់តែលឺពាក្យទាំងនេះបេះដូងខ្ញុំសឹងតែធ្លាក់ដល់ដី ហេតុអីបានជីវិតពួកគាត់លំបាកយ៉ាងនេះ តែយ៉ាងណាខ្ញុំក៏បានជួយសំរាលទុកលំបាករបស់គាត់បានមួយគ្រាដែលទោះវាមិនច្រើន តែវាក៏ជាទឹកចិត្តរបស់ខ្ញុំដែលមានចំពោះគាត់។






អ្វីដែលខ្ញុំធ្វើគឺកើតចេញពីសេចក្តីអាណិតនិងស្រលាញ់ហើយក៏មិនចង់បាន ការតបស្នងវិញដែល សុំត្រឹមតែខ្ញុំអាចអោយគាត់ទាំងនោះ មានស្នាមញញឹមគឺគ្រប់គ្រាន់ហើយ មួយជីវិតនេះខ្ញុំជឿជាក់លើការធ្វើល្អ ទោះមិនមានអ្នកមើលឃើញតែខ្លួនខ្ញុំផ្ទាល់គឺឃើញច្បាស់ណាស់”៕ប្រភពKhmernote







