កក្រើកជាថ្មី បន្ទាប់ពីចាប់បង្ហាញមុខយុវជនដែលហៅស្រីស្អាតមកប្លន់ដល់ផ្ទះសំណាក់ !

ភ្នំពេញ ៖ សមត្ថកិច្ចអាវុធហត្ថមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានសហការណ៍ជាមួយ កម្លាំងជំនាញនៃការិយាល័យ បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវនឹងឃាត់ខ្លួនបានហើយនៅវេលាយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅ ចំណុចផ្ទះសំណាក់សូរិយា ក្បែរសាលាខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ជាលទ្ធផលចាប់បាន បុរសម្នាក់ដែលបានប្រើប្រាស់គណនីហ្វេបុកឈ្មោះ  Tii Fee(ឥទ្ធិពលនៃផ្សែងគីមី) ហើយឆាតលួងលោមនារីរងគ្រោះអោយជឿសប់ក៏ណាត់គ្នាជួបនៅក្នុងផ្ទះសំណាក់បៃតង រួចក៏ធ្វើសកម្មភាពប្លន់នារីរងគ្រោះរហូតបានសម្រេចសរុបជាទឹកប្រាក់ចំនួន៣០០០ដុល្លា ។
គួររំលឹកឡើងវិញផងដែរថា ៖ កាលពីយប់​​ ថ្ងៃ​ទី០១ ខែមករា ឆ្នាំ២០១៩​ម្សិលមិញនេះមានហេតុការណ៏ភ្ញាក់ផ្អើលមួយដោយមានបុរសម្នាក់ជាជនសង្ស័យបានស្គាល់នារីស្រស់ស្អាតម្នាក់ តាម Facebook ហើយបានណាត់គ្នាចូលផ្ទះសំណាក់។ខណះពេលដែលនារីរងគ្រោះមកដល់ទើបតែបើកទ្វារចូលបន្តិចស្រាប់តែជនសង្ស័យក៏បានចាប់ច្របាច់ក យកកាំបិតភ្ជង់ប្លន់យកគ្រឿងអលង្ការ​និងទូរស័ព្ទ សរុបជាទឹកប្រាក់អស់ជាង៣ពាន់ដុល្លារ រួចគេចខ្លួនបាត់ដោយសុវត្តិភាព។

ក្រោយកើតហេតុមកជនរងគ្រោះបានកងសម្លាំងរាជអាវុធហត្ថ​ខណ្ឌសែនសុខ នាំខ្លួនទៅ​ដាក់ពាក្យបណ្ដឹង​ និងសួរនាំដើម្បីស្វែងរកមុខជនសង្ស័យមកដាក់ទោសទៅតាមច្បាប់។

សូមបញ្ចាក់ជនរងគ្រោះបានបាត់សម្ភារះមានដូចជា៖ ទូរស័ព្ទ​ iPhone XS Max ០១​គ្រឿង, ខ្សែ​ក​ចំនួន​០១​ខ្សែ, ខ្សែ​ដៃ​ចំនួន​០១ខ្សែ​, ជញ្ជៀន​ពេជ្រ​០១​វង់​ និងលុយ​ដុល្លារ​​ចំនួន ​២០០ដុល្លារ សរុបជាទឹកប្រាក់អស់ជាង ៣ពាន់ដុល្លារអាមេរិក។សូមប្រិយមឹត្តជួយស៊ែរដើម្បីអោយបងប្អូនបានដឹងនិងស្គាល់មុខជនរងគ្រោះងាយស្រួលឆាប់រកឃើញនឹងប្តឹងទៅសមត្តកិច្ចដើម្បីចាត់ការទៅតាមច្បាប់៕