សែនអាសូរ!! ក្មេងប្រុសម្នាក់ទិញបាយទទេហូបជារៀងរាល់ថ្ងៃ ម្ចាស់ហាងលួចស្រូបទឹកសម្លឲ្យគ្រប់ពេល ២០ឆ្នាំក្រោយមក មិននឹកស្មានថាហ៊ានធ្វើដាក់អ៊ំម្ចាស់ហាងដល់ថ្នាក់ហ្នឹងផង

មានរឿងពិតមួយ ដោយក្មេងប្រុសម្នាក់ទិញបាយសជារៀងរាល់ថ្ងៃ ប៉ុន្ដែម្ចាស់ហាងបានលួចស្រូបទឹកសម្លឲ្យហូបផងដែរ ពេលក្មេងនោះរៀនចប់ បានតបស្នងគាត់វិញដោយនឹកស្មានមិនដល់!។
ថ្មីៗនេះមានវេបសាយបរទេសបាននិយាយរឿងរ៉ាវរបស់ក្មេងម្នាក់ដោ យរៀបរាប់ថា៖ មានសិស្សម្នាក់ដើរចូលមកក្នុងហាងដោយទិញតែ “បាយស១ចាន” បានធ្វើឲ្យស្វាមីនិងភរិយាដែលជាម្ចាស់ហាងងឿងឆ្ងល់ជាខ្លាំង។ទាំងពីរនាក់បានសម្លឹងមើលមុខគ្នា មុននឹងដួសបាយឲ្យសិស្សកំលោះម្នាក់នោះ ពេញចានតែម្ដង មុននឹងសិស្សម្នាក់នោះបានហាមាត់សុំឲ្យម្ចាស់ហាងជួយស្រូបទឹកសម្លបន្តិចបានទេ!? ដោយអ្នកទាំងពីរបានស្វាគមន៍និងជូនតាមសំណើរ។

ក្រោយពីសិស្សនោះហូបបាយបានបន្តិចក៏កម្មង់ទិញ“បាយស”ថែមទៀត ដោយម្ចាស់ហាងស្មានតែសិស្សម្នាក់នោះហូបមិនឆ្អែតទើបហៅដាក់បន្ថែម។សិស្សកំលោះបានប្រាប់ថា “អត់ទេ ខ្ញុំខ្ចប់ទុកហូបពេលថ្ងៃត្រង់នៅថ្ងៃស្អែក” ម្ចាស់ហាងបានលួចនិយាយគ្នាហើយបានដៅចំពោះ សិស្សកំលោះម្នាក់នោះថាប្រាកដជាគ្រួសារមានជីវភាពមិនសូវល្អហើយមើលទៅ។
ស្វាមីអាណិតខ្លាំងពេកបានលួចដាក់ម្ហូបដូចជា សាច់ជ្រូកចៀន ឆាបន្លែគ្រប់មុខ និង ខសាច់ជ្រូកពងទា ដាក់ចូលទៅក្នុងប្រអប់ ដោយដាក់បាយនៅខាងលើ ធ្វើឲ្យភរិយាឆ្ងល់ជាខ្លាំងហើយបានសួរថា បើសិនជាចង់ជួយគាត់ហើយ ហេតុអ្វីបានជាស្វាមីយកម្ហូបដាក់លាក់នៅពីក្រោម!?

ស្វាមីបានឆ្លើយតបវិញថា “បើសិនជាយើងធ្វើបែបនោះអាចឲ្យក្មេងមានអារម្មណ៍ថាល្អៀសខ្លួនក៏ថាបានណា…ហើយអាចធ្វើឲ្យក្មេងមិនហ៊ានមកហូបបាយហាងនេះទៀត គួរឲ្យអាណិតណាស់ មួយថ្ងៃៗហូបតែបាយសទទេ តើមានកម្លាំងឯណានឹងរៀនសូត្រទៅន៎!”
ភរិយាបានឮស្វាមីនិយាយបែបនេះអត់សរសើរស្វាមីមិនបាន ក្រៅពីជួយក្មេងហើយថែមទាំងគិតដល់ចិត្តអាម្មណ៍របស់ក្មេងទៀតផង!

ការជួយរបស់ស្វាមីនិងភរិយាមួយគូនេះ បានធ្វើឲ្យសិស្សកំលោះម្នាក់នោះរំជួលចិត្តទប់ទឹកភ្នែកលែងជាប់។ ជារៀងរាល់ល្ងាចក្មេងប្រុសម្នាក់នោះបានមកហូបបាយនៅហាងនេះរាល់ថ្ងៃ ដោយទិញតែ “បាយស១ចាន និងបាយស១ប្រអប់” គឺទិញនេះគ្រប់ពេល ហើយច្បាស់ណាស់ថាបាយប្រអប់ដែលទិញយកទៅផ្ទះនោះមានថែមមុខម្ហូបផ្សេងៗទៀតជារៀងរាល់ថ្ងៃ។

សិស្សកំលោះធ្វើបែបនេះជាច្រើនឆ្នាំ រហូតបានរៀនចប់ ពេលវេលាកន្លងទៅរាប់សិបឆ្នាំក្មេងប្រុសម្នាក់នោះមិនដែលមកហាងនេះទៀតឡើយ។

រហូតដល់ម្ចាស់ហាងបានទទួលលិខិតប្រគល់ដីឲ្យទៅម្ចាស់គេវិញ ពីរនាក់ស្វាមីនិងភរិយាពិបាកចិត្តគិតអ្វីមិនចេញ ព្រោះវាដូចភ្លាមៗទន់ហន់ពេក បើសិនប្រគល់ដីឲ្យគេវិញគាត់ទាំងពីរនាក់នឹងគ្មានការងារធ្វើ គ្មានទីជម្រកសម្រាប់ប្រកបមុខរបររកស៊ី ប៉ុន្ដែនៅសុខៗស្រាប់តែមានប្រធានក្រុមហ៊ុនមួយកន្លែងបានមកដល់ហាងរបស់គាត់ ។
ប្រធានក្រុមហ៊ុនបាននិយាយទៅកាន់ពួកគាត់ទាំងពីរថា ក្រុមហ៊ុនរបស់យើងត្រូវការឲ្យហាងរបស់លោកអ៊ំទៅបើកនៅក្នុងក្រុមហ៊ុន ព្រោះ ចៅហ្វាយនាយរបស់យើងគាត់ចូលចិត្តហូបអាហារនៅហាងរបស់លោកអ៊ំខ្លាំងណាស់” ហើយសូមកុំបារម្ភពីរឿងជួលឬរឿងឧបករណ៍ប្រើប្រាស់អី ព្រោះតម្លៃគឺហ្វ្រីជូនអ៊ំតែម្ដង ហើយឧបករណ៍ប្រើប្រាស់ពួកយើងបានរៀបចំត្រៀមទុករួចរាល់ហើយ គ្រាន់តែឲ្យអ៊ំទៅមើលថែម្ហូបអាហារគឺគ្រប់គ្រាន់ហើយ។

ពីរនាក់ស្វាមីភរិយាបានឮបែបនេះភ្ញាក់ផ្អើលចិត្តជាខ្លាំងក៏ប្រញាប់សួរទៅវិញថា “តើចៅហ្វាយនាយរបស់ពួកលោកគឺជានរណា ហេតុអ្វីបានជាមានចិត្តល្អនឹងខ្ញុំម៉្លេះ? …” ប្រធានម្នាក់នោះបានឆ្លើយតបទៅវិញថា “គាត់គឺជាមនុស្សដែលចូលចិត្តម្ហូបថ្វីដៃរបស់លោកអ៊ំជាច្រើនឆ្នាំមកហើយ”
ក្រោយពីរៀនចប់សិស្សកំលោះម្នាក់នោះបានតាំងចិត្តព្យាយាម រហូតធ្វើគាត់មានក្រុមហ៊ុនធំៗ ហើយគាត់មិនដែលភ្លេចថា ទម្រាំខ្លួនឯងនឹងមានថ្ងៃនេះក៏ព្រោះតែបានទទួលការជួយពីស្វាមីនិងភរិយាដែលមានហាងអាហារតូចៗ បើសិនជាគ្មានលោកអ៊ំទាំងពីរនាក់ ប្រាកដណាស់ថាគាត់នឹងមិនមកដល់ចំណុចនេះឡើយ…។

ក្រោយពីបាននិយាយគ្នាចប់សព្វគ្រប់ហើយ លោកប្រធានបានឱនគោរពហើយនិយាយទៅកាន់លោកអ៊ំទាំងពីរ មុននឹងគាត់លាត្រឡប់ទៅវិញ “សំណាងល្អលោកអ៊ំ ថ្ងៃស្ងែកជួបគ្នា” ។
ការជួយគ្នាមិនចាំបាច់ត្រូវមានមាសប្រាក់មហាសាលនោះទេ គ្រាន់តែរបស់តិចតួចស្ដួចស្ដើង ក៏អាចធ្វើទៅបានដែរ ដូចជាទង្វើរបស់ម្ចាស់ហាងនេះជាដើម គាត់មិនត្រឹមតែជួយប៉ុណ្ណោះទេ ថែមទាំងយល់ដល់អារម្មណ៍អ្នកដែលត្រូវជួយទៀតផង។