ក្ដៅៗមានរឿងបង្កឲ្យភ្ញាក់ផ្អើលដល់អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ ក្នុងករណីមកពិនិត្យជំងឺតែបែរជាបង្ខិតបង្ខំឲ្យវះកាត់ បេីមិនវះកាត់អាចត្រូវស្លាប់ ហេតុការណ៍នេះកេីតឡេីងនៅក្នុងមន្ទីរពេទ្យ វិចតូរៀ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក នាយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩នេះ។


មុនដំបូងថាមកតែពិនិត្យជម្ងឺទេ ព្រោះតែចុកឈឺខ្លាំងពេក ស្រាប់តែមកដល់ ពេទ្យខាងលើ បានបង្ខំឲ្យកូនស្រីគាត់ វះកាត់ ទោះជាថាគ្មានលុយក៏ដោយ បន្ទាប់មកពេទ្យបានវះកាត់រួច ចេញវិក្ក័យថ្លៃវះ សុទ្ធតែអក្សរចិន ២០០០ដុល្លារ តែអ្នកជម្ងឺ មានតែ ៦០០ដុល្លារ។

ទើបខាងមន្ទីរបានចាក់សោរ មិនឲ្យក្រុមគ្រួសារ និងអ្នកជម្ងឺចេញ ដោយសារពួកគាត់គ្មានលុយគ្រប់ថ្លៃវះកាត់ ២០០០ដុល្លារ ។ ដើម្បីឲ្យជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ




