ចូលរួមអបអរសាទរផង!! តាយាយពីរនាក់ប្ដីប្រពន្ធ សន្សំប្រាក់ពីរបរលក់ទឹក និង កាហ្វេតាមផ្លូវរហូតបានសំរេចតាមបំណងខ្លួនតាំងពីក្មេង

ប្ដី​ប្រពន្ធ​ចំណាស់​ជនជាតិ​ឥណ្ឌា​មួយគូ ខិតខំ​សន្សំ​លុយ​មួយថ្ងៃ ៤​ ដុល្លារ ពីមុខ​របរ​លក់​កាហ្វេ ដើម្បី​ដើរលេង​ជុំវិញ​ពិភពលោក ហើយ​ខណៈពេល​នេះ​ពួក​គាក់​បាន​សម្រេចបាន ២៣ ​ប្រទេស​ហើយ ។

​ប្ដី​ប្រពន្ធ​ខាងលើ​មានឈ្មោះ លោកតា Vijayan និង​ លោកយាយ Mohana ពួកគាត់​បាន​រៀបការ​រយៈពេល ៤៥ ​ឆ្នាំ​មកហើយ ដោយ​បច្ចុប្បន្ន​បាន​បើកហាង​កាហ្វេ​តូច​មួយ​ស្ថិតក្នុងទីក្រុង Kochi រដ្ឋ Kerala ប្រទេស​ឥណ្ឌា ។ ​លោកតា Vijayan បាន​តំណាល​ពី​ជីវិត​របស់គាត់​មុនពេល​បើកហាង​កាហ្វេ​ថា កាលពី​ឆ្នាំ ១៩៦៣ លោក​ត្រឹមតែ​ជា​អ្នកលក់​ទឹក​តាមផ្លូវប៉ុណ្ណោះ ប៉ុន្តែ​គាត់​មាន​ក្ដី​សុ​បិ​ន្ត​ចង់​ដើរលេង​ជុំវិញ​ពិភពលោក ទើប​ខំ​សន្សំ​ប្រាក់​ចាប់តាំងពី​ពេលនោះ​មក រហូតមកទល់​ពេលនេះ សូម្បីតែ​ហាង​កាហ្វេ​របស់គាត់​ក៏​ពុំ​ជួល​បុគ្គលិក​ដែរ ដែល​ធ្វើយ៉ាងណា​ឱ្យចំ​ណាយ​តិច​បំផុត ។

ប្រភព​ដដែល​បាន​បន្តថា ថ្វីបើ​គាត់​ចូលចិត្ត​ដើរលេង​ទៅ​ក្រៅប្រទេស​ពិតមែន តែ​ការចាយវាយ​របស់គាត់ ក៏​មិន​អស់​ច្រើន​ដែរ ដែល​គាត់​ប្រកាន់​តែ​ពាក្យ​សន្សំសំចៃ​ជាប់ចិត្ត​ជានិច្ច ហើយ​រំពឹងថាក្ដី​ស្រ​ម៉ៃ​របស់គាត់នឹង​ក្លាយជា​ការពិត​ឆាប់ៗ ៕