ភ្នំពេញ៖ នារីស្រស់ស្អាតម្នាក់ដោយសារតែជឿពាក្យផ្អែមល្ហែម លួងលោម បោកស៊ីស៊ីនពីសំណាក់ប្រុសព្រាន ក៏សុខចិត្តលះបង់ខ្លួនប្រាណដ៏សែនខ្ចីដូចបណ្ដូលចិត្តអោយប្រុសព្រានរួមដំណេករហូតភ្លាតស្នៀតមានផ្ទៃពោះរយៈពេល២ខែ។ក្រោយពេលឃើញនារីរងគ្រោះមានផ្ទៃពោះប្រុសព្រានឃ្លានមួយឆាវ ក៏មានបំណង់ប្រែដោះដៃមិនទទួលខុសត្រូវចំពោះទារកដែលនៅក្នងផ្ទៃរបស់នារីរងគ្រោះ។
ទើបនារីរងគ្រោះគិតអ្វីមិនចេញធ្លាក់ចូលទៅក្នុងជម្ងឺបាក់ទឹកចិត្តដែលអង់គ្លេសគេហៅថា depression ហើយក៏គិតខ្លីចង់សម្លាប់ខ្លួន។ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង១០យប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នារីដ៏ស្រស់ស្អាតដែលគិតខ្លីចង់សម្លាប់ខ្លួននេះសូមលាក់ឈ្មោះមានអាយុ២៣ឆ្នាំពេញក្រមុំស្ដូក។
តាមការរៀបរាប់របស់នារីរងគ្រោះបានអោយដឹងថានាងមិនធ្លាប់ស្រលាញ់មនុស្សប្រុសនោះទេកាលពីមុនមក។ស្រាប់តែពេលមួយនាងបានជួបបុរសរូបសង្ហាម្នាក់(សង្សានាងដែលចង់ដោះដៃ) គាត់បានព្យាយាមអូសក្រឡាតាមញ៉ែនាងរហូតដល់បានសម្រេច ធ្វើអោយនាងបាក់ចិត្តលង់ស្នេហ៍ព្រមប្រគល់អ្វីៗអោយទាំងអស់ព្រមទាំងខ្លួនប្រាណ។រហូតដល់ថ្ងៃមួយជាថ្ងៃដែលនាងព្រមបូជាព្រហ្មចារីដែលខំរក្សាតាំងពីកើតមកទៅអោយប្រុសព្រានម្នាក់នោះ។នាងបូជាព្រហ្មចារីអោយសង្សារនាងនៅពេលដែលនារីរងគ្រោះស្គាល់សង្សាររបស់នាងបានរយៈពេល៤ខែ ហើយនាំគ្នាទៅដើរលេងខេត្តព្រះសីហនុ។
ពេលទៅដល់ទីនោះដោយសារតែការស្រលាញ់ស្មោះទើបនាងសុខចិត្តបង្កាត់ភ្លើងស្នេហ៍ជាមួយសង្សាររបស់នាងរួមភេទគ្នាយ៉ាងសប្បាយរីករាយរហូតភ្លាតស្នៀតហើយក៏ជ្រុលមានកូនជាមួយគ្នា(មិនប្រើស្រោមអនាម័យ)ជាលើកទីមួយ។តែមានកូនលើកទីមួយនោះនាងហើយនិងសង្សាររបស់នាងព្រមព្រៀងយកកូនចេញ។
ការស្រលាញ់គ្នាចេះតែអូសបន្លាយមានរយៈពេលរហូតទៅដល់៤ឆ្នាំ។ទើបនៅថ្ងៃមួយនោះពួកគេទាំងពីរនាក់ឡើងឋានសួគ៌ជាមួយគ្នាម្ដងទៀត ស្រាប់តែភ្លាត់ស្នៀតមានកូនជាលើកទីពីរ។នៅពេលនោះហើយដែលនារីរងគ្រោះសុខចិត្តកាត់កេរ្ដិ៍កាត់ខ្មាស់ចុះចោលផ្ទះទៅរស់នៅជាមួយនឹងសង្សាររបស់នាង។រស់នៅជាមួយគ្នាបានមួយរយៈស្រាប់តែមានភាពរកាំរកូសជាមួយគ្នាហើយក៏បែកបាក់គ្នាចែកផ្លូវរៀងខ្លួន។
ដោយគិតអ្វីមិនចេញនារីរងគ្រោះបានធ្លាក់ចូលទៅក្នុងជម្ងឺបាក់ទឹកចិត្តធ្ងន់ធ្ងរហើយក៏មានបំណង់ចង់បញ្ចប់ជីវិតខ្លួនឯងដោយសារធុញថប់នឹងជីវិតខ្លាំងពេក។ក្រោយមកទើបក្រុមគ្រួសាររបស់នារីរងគ្រោះដឹងថាកូនស្រីគាត់ចង់សម្លាប់ខ្លួនក៏បានទាក់ទងមកកាន់ក្រុមការងាររបស់លោក សុវណ្ណរិទ្ធី TVFB ដើម្បីធ្វើការLive Video អោយខាងប្រុសបានឃើញដើម្បីចូលខ្លួនមកទទួលខុសត្រូវពីព្រោះនារីរងគ្រោះមានកូនពីរខែហើយនៅក្នុងផ្ទៃ។
ដូច្នេះបើខាងប្រុសបានឃើញពត៌មាននេះហើយសូមត្រលប់មករកនារីរងគ្រោះវិញមកគ្នាខំកាត់កេរ្ដិ៍កាត់ខ្មាស់ទៅរស់នៅជាមួយយើងដោយគ្មានស្ដាយស្រណោះអ្វីទាំងអស់ ហើយយើងសុខៗរត់ចោលគ្នាទាំងកំពុងមានផ្ទៃពោះបែបនេះអោយគ្នារំពឹងអ្វីទៅ។




