កាន់តែមានប្រជាប្រិយភាពនៅក្នុងសិល្បៈ គេសង្កេតឃើញតារាសម្តែងរូបរាងខ្ពស់ស្រឡះ សាឡាត់ ស្រីឡាង កាន់តែមានការលេងស្ទីលតុបតែងខ្លួនស្រស់ស្អាត និង ថ្មីៗនេះ គេឃើញនាងបានបង្ហាញរូបថតមួយសន្លឹករំលេចសាច់ខ្នង ដែលមើលទៅពិតជាសិចស៊ីមិនធម្មតាឡើយ ។

ក្រៅពីនិយមតុបតែងខ្លួនបែបទាន់សម័យឃ្យូតឃ្យូត គេកម្រឃើញ សាឡាត់ ស្រីឡាង លេងស្ទីលស្លៀកពាក់បែបសិចស៊ីណាស់ ប៉ុន្តែថ្មីៗនេះគេបានឃើញតារាសម្តែងរូបនេះបង្ហាញរូបថតមួយសន្លឹក បង្ហាញសាច់ខ្នងនៅក្នុងបន្ទប់ទឹកមួយដែលមានទេសភាពបែបធម្មជាតិ ដែលសូម្បី សាឡាត់ ស្រីឡាង ជាសាម៉ីខ្លួនផ្ទាល់ក៏ទទួលស្គាល់ថាពិតជាមានអារម្មណ៍ប្លែកដែលនាងពុំដែលបានជួបនៅក្នុងទិដ្ឋភាពដ៏ស្រស់ស្អាតបែបធម្មជាតិនេះ ។ ថ្វីដ្បិតជារូបភាពបែបសិល្បៈ តែមើលទៅពិតជាទាក់ទាញមិនធម្មតា ។

សាឡាត់ ស្រីឡាង ត្រូវបានគេចាត់ទុកជាតារាសម្តែងដែលមានឈ្មោះបោះសំឡេងគួរសម និង នាងតែងតែលេចមុខនៅក្នុងការសម្តែងរឿងភាគជាច្រើន ។ ថ្មីៗនេះស្រីស្អាតរូបរាងខ្ពស់ស្រឡះរូបនេះក៏បានបង្កើតមុខជំនួញថ្មីគឺលក់ផលិតផលរក្សាសម្រស់ដែលពេលនេះទទួលបានការគាំទ្រច្រើនគួរសមពីសំណាក់អតិថិជន ៕



