ថៃ៖ តារាសម្តែងប្រុស Big Sarut និងជាតួអង្គមួយរូបនៅក្នុងរឿងបុព្វេសន្និវាសបានរៀបការហើយជាមួយមិត្តស្រីដែលបានស្វែងយល់ចិត្តគ្នារយៈពេល៧ឆ្នាំ ដែលពិធីមង្គលការនេះបានរៀបចំឡើងនៅព្រឹកថ្ងៃទី១២ ខែមករា ថ្មីៗនេះ។
គួរឲ្យកត់សម្គាល់ផងដែរថា កម្មវិធីរៀបចំលក្ខណៈសាមញ្ញ នៅក្នុងនោះមានតែគ្រួសារ និងមិត្តជិតស្និទ្ធប៉ុណ្ណោះដែលចូលរួម។

ទៀតសោត Big ធ្លាប់បាននិយាយរៀបរាប់ម្តងរួចមកហើយ ពីមូលហេតុដែលធ្វើឲ្យភរិយារបស់លោកឡើងទម្ងន់រហូតដល់១០០គីឡូ៖ «នាងមានជំងឺទើបធ្វើឲ្យរូបរាងមានការផ្លាស់ប្តូរ កាលពីមុននាងមានទម្ងន់ត្រឹមតែ៥០គីឡូប៉ុណ្ណោះ ដោយសារតែនាងឈឺ ទើបទៅជាបែបនេះ នាងមិនចង់ឲ្យអ្នកណាឃើញទេ នាងអៀន នាងបាននិយាយទៀតថានាងខ្មាសគេជំនួសខ្ញុំ»។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺ នាងនៅតែអាចគ្រងបេះដូងរបស់ Big បាន ហើយកាន់តែពិសេសជាងនេះទៅទៀត Big បាននិយាយប្រយោគយ៉ាងខ្លីកាន់ភរិយារបស់ខ្លួនថា «ធាត់ហើយយ៉ាងម៉េច!ខ្ញុំនៅតែស្រលាញ់ដដែល»។

ជាការពិតណាស់ក្តីស្រលាញ់ មិនបានផ្តោតទៅលើរូបរាងខាងក្រៅទាំងស្រុងនោះទេ អ្វីដែលសំខាន់គឺចិត្ត គំនិត ភាពចុះសម្រុងគ្នាដែលអាចឲ្យមនុស្សពីរនាក់រស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល៕
ទស្សនារូបភាពខាងក្រោម៖




