ទោះបីជារៀបការរួចក្តី តែសន្ទុះការងាររបស់ សុគន្ធ និសា ហាក់មិនធ្លាក់ចុះសោះ ជាក់ស្តែងកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ សុគន្ធ និសា ទទួលការងារបីកន្លែងក្នុងពេលតែមួយ មិនដឹងថានាងត្រូវរត់បែបណានោះទេ ទោះជាយ៉ាងនេះក្តី នាងបែរជាបង្ហាញនូវអារម្មណ៍រីករាយទទួលយកការងារទាំងនេះ ដោយមិនខ្លាចនូវការនឿយហត់ឡើយ ។

សុគន្ធ និសា បានបង្ហោះសារទាំងព្រឹកថា «ថ្ងៃនេះ បីកន្លែង ពេលនេះច្រៀងកម្មវិធីសំអាងការ បន្តិចទៀតច្រៀងនៅទូរទស្ស៍ ហង្សមាស ព្រែកឯង ខារ៉ាបាវ ខនសឺត ល្ងាចនេះមួយទៀត តែចាំល្ងាចចាំប្រាប់» ។ ទស្សនិកជនដែលគាំទ្រតារាចម្រៀងរូបនេះម្នាក់ៗលាន់មាត់សរសើរ សុគន្ធ និសា ខ្លាំងណាស់ដែលទទួលការងារយ៉ាងច្រើនក្នុងថ្ងៃតែមួយ ដោយមិនខ្លាចនូវការនឿយហត់ ។

បើតាមប្រភពព័ត៌មានមួយបានបង្ហើបប្រាប់ថា សុគន្ធ និសា នៅតែទទួលបានការងារថ្មីៗជាបន្តបន្ទាប់ ទោះបីជានាងបានរៀបការមានស្វាមីរួចក្តី ការងារនាងហូរចូលដូចទឹក ស្ទើរតែរកថ្ងៃសម្រាកគ្មាន មានពេលខ្លះនាងបដិសេធព្រោះជាន់ថ្ងៃគ្នា ។ សុគន្ធ និសា មិនដែលត្អូញត្អែរពីការងាររបស់នាងឡើយទោះជាហត់បន្តិច តែនាងសប្បាយចិត្ត និងធ្វើដោយរីករាយ ដូច្នេះហើយទើបប្រជាប្រិយភាពនាងអាចរក្សាបានល្អដូចដើម ៕
សូមទស្សនារូបភាពខាងក្រោម៖




