បើតាមការទស្សន៍ទាយរបស់គេហទំព័រហោរាសាស្រ្តចិន Taiiwan Secret និង Feng Shui China ដែលជាគេហទំព័រតារាសាស្រ្តចិនកំពូលមួយ បានធ្វើការបកស្រាយអំពីស្តេចឆ្នាំចិនទាំង១២ តែក្នុងនោះឆ្នាំចំនួន ៥ ត្រូវបានលើកឡើង យ៉ាងលំអិត និងបានបញ្ជាក់ប្រាប់ពីការផ្លាស់ប្ដូររាសីអាក្រក់ប្រែជាល្អ ជួបមហាសំណាង មានលាភមាស លាភប្រាក់ ដែលជាការកែប្រែជីវិតថ្មីចាប់ពី ២ ខែក្រោយនេះ គឺចំខែមីនា ឆ្នាំ២០១៩។ ឆ្នាំទាំងអស់ដែលមានការកែប្រែខ្សែជីវិតមកល្អត្រចះត្រចង់ នោះ រួមមាន ឆ្នាំឆ្លូវ ឆ្នាំម្សាញ់ ឆ្នាំថោះ ឆ្នាំរកា និង ឆ្នាំវក ។
មហាស្នេហា សូមធ្វើការបកស្រាយជាមួយលាភសំណាង និងជោគជតារាសីនៃឆ្នាំទាំង 5 ដូចខាងក្រោមនេះ ៖

-ឆ្នាំឆ្លូវ ៖ សម្រាប់មនុស្សដែលកើតឆ្នាំឆ្លូវ ដែលមានតំណាងដោយព្រះគោរាជ្យ នឹងជួបសំណាងធំ ដោយរាសីស្ថិតនៅលើកំពូលប្រាសាទមាស ដែលមានពន្លឺឆព័ន្ធអមសងខាង ដែលអាចកែប្រែជោគវាសនាអាក្រក់កាលពីឆ្នាំចាស់ៗ ឬអតីតកាលចាស់ៗ ឱ្យក្លាយមកជាល្អប្រសើរ និងពោរពេញដោយរិទ្ធីតេជះបារមីមែនទែន ។ នៅក្នុងពេលវេលានេះដែរ ទោះជាប្រកបការងារអ្វីរមែងបានជួបលាភធំ ហើយបើចំពោះស្ត្រីនឹងជួបលាភជាទ្រព្យច្រើនៗចូលមកក្នុងជីវិតឆាប់ៗនេះ ថែមទៀតផង ។ ប្រសិនបើ អ្នកចង់បានឡាន នឹងមានឡាន ចង់បានផ្ទះ នឹងមានផ្ទះ ចង់បានលុយ នឹងមានលុយ ហើយគូស្វាមីភរិយាដែលចង់បានបុត្រនឹងមានបុត្រ ។ ក្នុងបរិបទនេះផងដែរ គ្រូទស្សន៍ទាយតម្រូវអោយអ្នកព្យាយាមសាងកុសលធម៌ អោយច្រើនដោយមិនប្រកាន់វណ្ណៈ ភាពក្រីក្រ ភាពអាក្រក់ និង កត្តាជះឥទ្ធិពលមួយចំនួន ដូចជាអ្្នកនោះធ្លាប់មើលងាយអ្នក ឬក៏ បណ្តុះបង្អាប់អ្នកឡើយ ។ ការលាចាកពីគំនុំនឹងនាំអ្នកឲ្យមានលាភកាន់តែធំ និង កាន់តែគាប់ប្រសើរ ។

-ឆ្នាំម្សាញ់ ៖ ជាឆ្នាំដែលមានរូបសត្វពស់វែកមាស ពាំគុជកែវក្នុងមាត់ គឺមានបុណ្យកុសល្យខ្ពស់ មានភាពក្លាហានមាំទាំ ហើយគ្រប់យ៉ាងនៅជុំវិញអ្នកនឹងលេចឡើងល្អៗ ធ្វើអោយអ្នកមានរាសីត្រដែតត្រឌឹម ជួបព្រេងសំណាងល្អជាងឆ្នាំចាស់ៗកន្លងទៅ។ នៅក្នុងថ្ងៃកំណត់ខាងលើនេះ ទោះជាលោកអ្នកប្រកបកិច្ចការងារអ្វីក៏ដោយ ក៏តែងទទួលបានជោគជ័យ ដ្បិតមានក្រុមមនុស្សល្អៗនៅឈរចាំជួយយិតយោងជានិច្ច ។ ដោយឡែកសម្រាប់អ្នកជាមន្ត្រីរាជការវិញ នឹងបានទទួលដំណឹងអំពីការឡើងបុណ្យស័ក្ដិយស ដោយសារមានអ្នកមានអំណាចនៅឈរចាំជួយយិតយោងសណ្តោង និងជម្រុញពីក្រោយខ្នង។ រីឯអ្នករកស៊ីវិញ ដាក់ចុះដុះតាមដៃ ប្រាថ្នាអ្វីនឹងកើតជាផង ។ បើអ្នកចង់បានឡាន នឹងមានឡាន ចង់បានផ្ទះ នឹងមានផ្ទះ ចង់បានលុយ នឹងមានលុយ ហើយគូស្វាមីភរិយាដែលចង់បានបុត្រនឹងមានបុត្រ ។ តែត្រូវចាំកុសល្យធម៌ និង ការសណ្តោសទានដល់អ្នកដទៃ នឹងក្លាយជាមាគា៌នាំអ្នកអោយជួបមនុស្សល្អៗ និង លាភសំណាងធំធេង ក្នុងជីវិត ។

-ឆ្នាំថោះ ៖ អ្នកដែលកើតឆ្នាំថោះ ដែលមានសត្វទន្សាយគុជឈរកាន់ឈើក្រអូប គឺតំណាងដល់ភាពឈ្លាសវៃ ភាពមានបាន ចិត្តធម៌ និង សម្បូរណ៌ញាតិព័ន្ធ ស្របពេលនេះ អ្នកនឹងកាន់តែមានភាពរហ័សរហួន អារម្មណ៍ភ្លឺថ្លា មានរាសីខ្ពស់ ជាពិសេស បានជួបនឹងក្រុមមនុស្សល្អៗ ។ ប៉ុន្តែតាមការបកស្រាយក្នុងគេហទំព័រ Feng Shui China គឺចង់ សំដៅថា ក្នុងខែមីនា ឆ្នាំ ២០១៩ ដែលត្រូវនឹង ២ ខែក្រោយ គឺល្អជាងគេ ។ នៅក្នុងវេលានេះ រឿងរ៉ាវអាក្រក់ៗទាំងប៉ុន្មានដែលកើតមានតាំងពីឆ្នាំចាស់ៗ ឬក៏ពេលវេលាកន្លងទៅ នឹងរលាយសាបសូន្យ ដោយជំនួសមកវិញលាភធំ ហើយគោលបំណងដែលព្រៀងទុកតាំងពីពេលកន្លងទៅ នោះ នឹងបានសម្រេចដូចគំនិតគួចប៉ង ទោះមិនអាចបាន ១០០% ក៏យ៉ាងហោចណាស់ក៏ កៀកៗហ្នឹងដែរ ។ អ្នកចង់បានឡាន នឹងមានឡាន ចង់បានផ្ទះ នឹងមានផ្ទះ ចង់បានលុយ នឹងមានលុយ ហើយគូស្វាមីភរិយាដែលចង់បានបុត្រនឹងមានបុត្រ ។ ជាមួយគ្នានេះដែរ អំពើបុណ្យដែលអ្នកសាង តូច ទទួលផលតិច បើធំ នឹងទទួលផលធំ ដែលបុណ្យនេះមិនសំដៅទៅលើការដាក់ទានទ្រព្យឡើយ គឺសំដៅដល់ទឹកចិត្តសណ្តោស ស្មោះត្រង់ និង គុណធម៌ ។

-ឆ្នាំរកា ៖ ក្នុងពេលកំណត់ខាងលើ ត្រូវនឹង ២ ខែក្រោយនេះ ឬក៏ អាចនិយាយបានថា ខែមីណា ឆ្នាំ២០១៩ អ្នកនឹងមានរាសីខ្ពស់ និងឈរនៅលើចំណុចកំពូលនៃជើងលេខក្នុងតម្រាសាស្រ្តចិន ។ នៅក្នុងពេលនេះដែរ បើទោះជាលោកអ្នកជួបនឹងឧបសគ្គ ឬបញ្ហាធំយ៉ាងណា ក៏មានក្រុមមនុស្សនៅចាំជួយដោះស្រាយបានយ៉ាងប្រសើរ ជាពិសេស សម្រាប់អ្នកដែលប្រកបកិច្ចការងារនៅក្នុងរដ្ឋាភិបាលតែម្ដង ។ ដោយឡែកសម្រាប់អ្នកប្រកបជំនួញជួញដូរវិញ ក៏នឹងទទួលបានភាគលាភយ៉ាងធំធេង ដែលសូម្បីតែបំណុលដែលអ្នកជំពាក់គេ ក៏នឹងត្រូវបានគេបំភ្លេចចោល ឬក៏ បន្ធូរបន្ថយ ដែរ ហើយបើបំណុលដែល គេជំពាក់អ្នកវិញ ក៏នឹងត្រូវបានគេសងត្រឡប់មកវិញផងដែរ គឺគេយកមកសងវិញដោយដៃពីរ ហើយទាំងដើមទាំងការទៀតផង ។ អ្នកនឹងអាចហៅខ្យល់ហៅភ្លៀងបានហើយ ចំពោះ អ្នកចង់បានឡាន នឹងមានឡាន ចង់បានផ្ទះ នឹងមានផ្ទះ ចង់បានលុយ នឹងមានលុយ ហើយគូស្វាមីភរិយាដែលចង់បានបុត្រនឹងមានបុត្រ ។ តែត្រូវចាំកុសល្យធម៌ និង ការសណ្តោសទានដល់អ្នកដទៃ នឹងក្លាយជាមាគា៌នាំអ្នកអោយជួបមនុស្សល្អៗ និង លាភសំណាងធំធេង ក្នុងជីវិត ។

-ឆ្នាំវក ៖ តំណាងដោយសត្វស្វាមាសកាន់ផ្លែសូដាទិព្វ គឺសំដៅដល់ភាពមានបាន អាយុវែង និង ជួបរឿងល្អៗក្នុងជីវិត ។ ក្នុងពេលកំណត់ខាងលើ គឺខែមីនា ឆ្នាំ២០១៩ លោកអ្នកនឹងជួបតែសំណាងល្អៗ ទទួលបានលាភសក្ការៈយ៉ាងត្រចះត្រចង់ ។ ក្នុងខែ និង ឆ្នាំកំណត់ខាងលើនោះ ផងដែរ បើសិនលោកអ្នកមានបំណង ឬគម្រោងធ្វើអ្វីមួយ សូមកុំរុញរា ហើយត្រូវសម្រុកធ្វើទៅតាមគម្រោង និងជាធ្វើជាជំហានៗ ដ្បិតភាពជោគជ័យនឹងតោងនៅជាប់ខ្លួនអ្នកជានិច្ច ប៉ុន្តែលោកអ្នកក៏ត្រូវតែប្រុងប្រយ័ត្នផងដែរចំពោះមនុស្សនៅជិតខ្លួន ដែលមាននិស្ស័យយកចិត្តអ្នក ឬក៏អាចនឹងនិយាយបានថា មនុស្សពូកែវាយអែបស៊ីអប បើមិនដូច្នោះទេ ព្រេងសំណាងនឹងត្រូវប្ដូរមកជាគ្រោះចាញ់បោកគេវិញជាមិនខានឡើយ ។ បើតាមជើងលេខបញ្ជាក់បន្ថែមថា អ្នកគឺនឹងទទួលបានភាពឥតខ្ចោះ នឹកស្មានមិនដល់ផងដែរ ។ អ្នកចង់បានឡាន នឹងមានឡាន ចង់បានផ្ទះ នឹងមានផ្ទះ ចង់បានលុយ នឹងមានលុយ ហើយគូស្វាមីភរិយាដែលចង់បានបុត្រនឹងមានបុត្រ ហើយអ្នកដែលកំពុងមានជម្ងឺនឹងបានជាសះស្បើយ ។ ជាមួយគ្នានេះដែរ អំពើបុណ្យដែលអ្នកសាង តូច ទទួលផលតិច បើធំ នឹងទទួលផលធំ ដែលបុណ្យនេះមិនសំដៅទៅលើការដាក់ទានទ្រព្យឡើយ គឺសំដៅដល់ទឹកចិត្តសណ្តោស ស្មោះត្រង់ និង គុណធម៌ ។