រាសីនៅតែឡើង!! ប៉ុមពុយទោះស្ងាត់ខាងលេងកំប្លែងតែត្រូវប៉ាន់ខាងកាត់សក់

ភ្នំពេញ៖ ដូចជាប្រិយមិត្តបានដឹងរូចមកហើយ ពីទុក្ខសោករបស់ តារាកំប្លែង ប៉ុមពុយ ដែលស្វាមីរបស់អ្នកនាង បានស្លាប់ ហើយដំណឹងនេះបានធ្វើឲ្យ មហាជនមានការសោកស្តាយ និងចូលរួមរំលែកទុក្ខ ទៅកាន់នាង និងគ្រួសារផងដែរ។

ក្នុងនោះដែរ នាពេលបច្ចុប្បន្ន នាងមិនសូវមានការងារជាតារាកំប្លែងប៉ុន្មានទេ ហាក់ដូចស្ងាត់តែម្តង តែនាង នៅតែមានទីផ្សារខាងកាត់សក់ តាមបណ្តារោងការនានា ជាមួយនឹង តារាកំប្លែងផ្សេងៗ។

ប៉ុមពុយ ជាមួយ នាយ​ តឹង
ប៉ុមពុយ​​ និងនាយតឹង

គួរបញ្ជាក់ផងដែរថាតារាកំប្លែងប៉ុម ពុយ ជាតារាកំប្លែងម្នាក់ដ៏មានប្រជាប្រិយភាព កាលប៉ុន្មានឆ្នាំមុន ប៉ុន្តែក្រោយមកទីផ្សាររបស់នាង ក៏រាងស្ងាត់ ដោយមិនដឹងថា ជាមូលហេតុអ្វីនោះទេ តែទោះជាយ៉ាងណា នៅពេលនេះ នាងក៏នៅតែទទួលបានការចាប់អារម្មណ៍ ពីមហាជនផងដែរ៕

ប៉ុមពុយ
ប៉ុមពុយ
ប៉ុមពុយ