ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុននេះ មានការភ្ញាក់ផ្អើលក៏ដូចជាសរសើរទៅដល់ពិធីមង្គលការរបស់ខ្មែរមួយ ដែលបានរៀបចំយ៉ាងអធិកអធម ជាមួយនឹងកូនក្រមុំដ៏ស្រស់ស្អាត និងកូនកម្លោះជនជាតិបរទេសម្នាក់ ក្រោយការចូលរួមពីសំណាក់ ភ្ញៀវកិត្តិយសជាច្រើន។


តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ និងសរសើរកាន់តែខ្លាំង ទៅកាន់ពិធីជ័យសិរីមង្គលរបស់គូស្វាមីភរិយាមួយគូនេះគឺ កូនកម្លោះដែលជាជនជាតិបរទេស បានជ្រើសរើសយកសម្លៀកបំពាក់បែបបុរាណខ្មែរ នៅក្នុងថ្ងៃដ៏ពិសេសរបស់ខ្លួន នៅក្នុងការរៀបចំខ្លួនយ៉ាងសាកសម ជាមួយនឹងកូនក្រមុំតែម្តង។


មិនត្រឹមតែប៉ុណ្ណោះកូនកំដរបីរូបទៀត ដែលជាជនបរទេស ក៏បានធ្វើខ្លួនយ៉ាងសង្ហាគួរឲ្យចាប់អារម្មណ៍ខ្លាំង ធ្វើឲ្យបណ្តាអ្នកលេងបណ្តាញសង្គមជាច្រើន បាននាំគ្នាចូលរួមកោតសរសើរ យ៉ាងខ្លាំង នៅពេលដែលគ្រងឈុតសម្លៀកបំពាក់បុរាណ បានយ៉ាងស្រស់សង្ហាយ៉ាងដូច្នោះ។


ក្រោយពីបានឃើញដូច្នោះ ក៏មានការស៊ែរតៗគ្នាពេញបណ្តាញសង្គមហ្វេសប៊ុក បូករួមជាមួយនឹងពាក្យពេចន៍សរសើរ ទៅកាន់ពួកគេ នៅក្នុងការស្លៀកពាក់ឈុតបុរាណ យ៉ាងស្រស់សង្ហាបែបនេះ មិនត្រឹមតែប៉ុណ្ណោះ នេះក៏ជាការចែករំលែកនូវវប្បធម៌ខ្មែរឲ្យបរទេសបានស្គាល់ផងដែរ៕សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖












