ភ្នំពេញ៖ ប្រិយមិត្តដឹងហើយថាពិធីរៀបការរបស់តារាចម្រៀងនីរតនានៅថ្ងៃនេះធ្វើឲ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារតែលោកជាតារាចម្រៀងវ័យក្មេងសំណព្វចិត្តរបស់អ្នកគាំទ្រជាច្រើន។ចំពោះពិធីមង្គលការរបស់លោកដែលរៀបចំនៅThePremierCenterSensokត្រូវបានគេដឹងថារៀបចំចំនួន១០០តុហើយ

ត្រៀម១០តុបន្ថែមករណីមានភ្ញៀវកើនឡើងលើសការរំពឹងទុក។ បើតាមការសាកសួរពីលោកទូចរដ្ឋាប្រធានគ្រប់គ្រងទូទៅដែលរៀបចំម្ហូបតុការអាពាហ៍ពិពាហ៍របស់ម្ចាស់បទ”តើបងមានថ្ងៃនោះទេ”យីហោសេងហុកហេងឲ្យដឹងថាការចំណាយលើម្ហូបទាំងម្សិលមិញនិងពិធីថ្ងៃនេះទាំងមូលបានកុម៉ង់ក្នុងទឹកប្រាក់ចន្លោះ២៧០០០ដុល្លារ–៣០០០០ដុល្លារ។ ក្នុងនោះសម្រាប់ម្ហូបទទួលភ្ញៀវមានដូចជាមហាសម្បត្តិទាំងប្រាំស៊ុបក្ដាមស្កាឡប១០ពែងត្រីស្ពុងបំពងគ្រាប់ស្វាយចន្ទីជ្រូកខ្វៃស្ទេកសាច់គោញូហ្សីឡែនចំហុយប៉ាវហ៊ីចំណិតស្ដេចស្ពៃ១០ចានបាយឆាបាយសតុមយ៉ាំបង្កងរួមទាំងបង្អែមបាយដំណើបទាបបារាំង១០ចាន

ផងដែរ។ ក្នុងពិធីមង្គលការនេះលោកនីរតនាបានអញ្ជើញភ្ញៀវយ៉ាងច្រើនទាំងក្នុងសិល្បៈនិងក្រៅសិល្បៈឲ្យចូលរួមដោយក្នុងនោះគេឃើញមិត្តរួមអាជីពដូចជាឱកសុគន្ធកញ្ញាវីឌីណែតរ៉ូលីននិងតារាច្រើនទៀតបានមកជូនពរជ័យតាំងពីល្ងាចម្សិលមិញក្នុងពិធីសូត្រមន្តម្ល៉េះ៕








