មានរឿងគួរអោយហួសចិត្តទៀតហើយកាលពីពេលថ្មីៗនេះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមនាំគ្នាចែកចាយតៗគ្នា ទាក់ទងរឿងបុរសម្នាក់ធ្វើដំណើរតាមផ្លូវជាតិលេខ៥ ឃើញអ្នកលក់ជាច្រើនបានដាក់លក់សត្វជើងបួនដែលមើលរូបរាងមិនស្គាល់ថាជាសត្វអ្វី ម្ចាស់អាខោនឈ្មោះចាន់ ចាន់ មានចម្ងល់ក៏បានសួរទៅអ្នកលក់ ថាលក់សត្វអី នៅពេលនោះអ្នកលក់បានឆ្លើយថា ជាសត្វខ្លាត្រី ហើយអ្នកលក់ម្នាក់ទៀតឆ្លើយថា សត្វសំពូច ក្រោយមកស្រាប់តែបុរសម្នាក់នេះបាន ដើរទៅក្រោយផ្ទះដើម្បីបត់ជើងតូច ក៏ប្រទះឃើញរឿងហួសចិត្តគឺសុទ្ធតែរោមសត្វឆ្មារក្រាលពេញដីទៅវិញ។

ម្ចាស់អាខោន ចាន់ ចាន់ បានលើកឡើងនៅលើទំព័រហ្វេសប៊ុកខ្លួនថា៖ សួរអ្នកលក់សត្វអី អ្នកលក់ថាសត្វខ្លាត្រី អ្នកលក់ម្នាក់ថាសត្វសំពូច ខ្ញុំសុំគេដេីទៅនោមក្រោយផ្ទះនោមរួចក្រលេកមេីលទៅសិតតែឆ្មា ហួសចិត្តដេីចេញមកវិញលែងទិញម៉ង មិនដឹងថានៅទឹកហូតរឺនៅអូសណ្តាន់ទេ ផ្លូវជាតិលេខ5។






