តើពិតទេ រ៉េត ស៊ូ​ហ្សា​ណា កាន់តែ​ល្បីខ្លំាង ​កាន់តែ​លេង​ចរិតនោះ ?

​នៅក្នុង​ថ្ងៃ​មង្គលការ​របស់ នី រតនា មាន​តារា​ល្បីៗ​ជាច្រើន​ចូលរួម​អបអរសាទរ ជាពិសេស​វត្តមាន​តារា​ចម្រៀង​វ័យក្មេង រ៉េ​ង ស៊ូ​ហ្សា​ណា ពិតជា​ធ្វើ​ឱ្យគេ​ចាប់អារម្មណ៍​ខ្លាំង ដោយសារ​នាង​បាន​តុបតែង​ខ្លួន​យ៉ាង​ស្រស់ស្អាត ប្រៀបដូចជា​កូនកាត់​បរទេស ប៉ុន្តែ​អ្វីដែល​ប្លែក​នោះ​គឺ​តារា​វ័យក្មេង​រូបនេះ មិនបាន​អើ​ពើ ឬ ​ថតរូប​ជា​អ្នក​ជុំវិញខ្លួន​ឡើយ រហូត​ធ្វើឱ្យ​មានការ​លើកឡើងថា រ៉េត ស៊ូ​ហ្សា​ណា កាន់តែ​ល្បី​កាន់តែ​លេង​ចរិត ។​

​គ្រាន់តែ រ៉េត ស៊ូ​ហ្សា​ណា ឈាន​ជើង​ចូលដល់​មុខ​រោងការ​របស់ នី រតនា ភ្លាម បានធ្វើឱ្យ​អ្នកចូលរួម​ចោល​កន្ទុយភ្នែក​មើល​នាង​គ្រប់ៗ​គ្នា ហើយ​ម្នាក់ៗ​ថែមទាំង សរសើរ​ថា រ៉េត ស៊ូ​ហ្សា​ណា បាន​តុបតែង​ខ្លួន​យ៉ាង​ស្រស់ស្អាត គួរឱ្យ​ស្រឡាញ់ មើលទៅ​ដូច​កូន​បរទេស រហូត​មាន​អ្នក​ជុំវិញ​បាន​ហៅ និង សុំ​នាង​ថតរូប ប៉ុន្តែ​នាង​បែរជា​ធ្វើ​មិនឮ និង ​ប្រញាប់ប្រញាល់​ចូលទៅក្នុង​កម្មវិធី​យ៉ាង​លឿន ខុសប្លែកពីសិល្បការីនីមួយចំនួន ។​​ដោយ​មើលឃើញ​ទង្វើរ​របស់ រ៉េត ស៊ូ​ហ្សា​ណា បែបនេះ ធ្វើឱ្យ​អ្នកចូលរួម​ម្នាក់ៗ​គិតថា រ៉េត ស៊ូ​ហ្សា​ណា កាន់តែ​ល្បី​កាន់តែ​លេង​ចរិត ។ ប​ច្ច​ុប្បន្ន រ៉េត ស៊ូ​ហ្សា​ណា ជា​តារាចម្រៀង​លេចធ្លោ​មួយរូប​នៅ​ផលិតកម្មរស្មី​ហង្ស​មាស ដោយសារ​មាន​ទេពកោសល្យ​ល្អ ថែមទាំង​មាន​រូប​សម្រស់​ស្រស់​សោភា នាង​ត្រូវបាន​ក្រុមហ៊ុន​ជាច្រើន​ហៅ​ថត​ផ្សាយពាណិជ្ជកម្ម ៕ ប្រភព : Popular Magazine