នៅក្នុងពេលថ្មីៗនេះបានកើតមានរឿងភ្ញាក់ផ្អើលមួយ នៅកាលពីយប់ថ្ងៃ ទី១៨ ខែ មករា ឆ្នាំ២០១៩ នៅក្នុងពេលកើតហេតុនោះគេបានឃើញមានស្រ្តីម្នាក់ដែលបីកូនខ្ចី ដែលមានបំណងចង់លោតទឹក សម្លាប់ខ្លួន នៅលើស្ពានគីហ្សូណា ដែលមានទីតាំងស្ថិតនៅក្នុងភូមិ ទី០៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម តែត្រូវកម្លាំងនគរបាលក្រុងជួយអន្ដរាគមន៍ទាន់ពេលវេលា។នេះបើយោងទៅតាម ប្រភពដែលចេញពីលោកវរសេនីយ៍ទោ អ៊ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម បានប្រាប់ឲ្យដឹងថា នៅមុនពេលដែលបានកើតហេតុ មានកម្លាំង នគរបាលស្រុកកំពុងចាម ដែលបានធ្វើការចេញល្បាតនៅក្នុងមូលដ្ឋាន ហើយបានប្រទះឃើញមានស្រ្តីម្នាក់បានបីកូនខ្ចី ហើលយដើរសំដៅទៅលើស្ពានគីហ្សូណា ដោយឃើមានការសង្ស័យ ។

កម្លាំងនគរបាលក្រុង សហការជាមួយកម្លាំងប្រចាំការ នៅគល់ស្ពានគីហ្សូណា និងប៉ុស្តិ៍រដ្ឋបាលវាលវង់ បានឃាត់សួរនាំទើបដឹងថា ស្ដ្រីខាងលើបម្រុងបីកូនលោតទឹកសម្លាប់ខ្លួន។លោកបានបញ្ជាក់ប្រាប់ឱ្យដឹងទៀតថា ស្ដ្រីដែលបម្រុងបីកូនលោតទឹកសម្លាប់ខ្លួនខាងលើមានឈ្មោះ វី ស្រស់ អាយុ៣០ឆ្នាំ ជាអ្នកស្រុកអូរាំងឪ បច្ចុប្បន្នមករស់នៅបន្ទប់ជួលនៅ ភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ហើយមូលហេតុដែលខ្លួនចង់មក លោតទឹក សម្លាប់ខ្លួនជាមួយកូនពីលើស្ពានគីហ្សូណានេះ ដោយសារតែមានវិបត្តិគ្រួសារ។ក្រោយដឹងមូលហេតុ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យសមត្ថកិច្ចក្រុង ជួយពន្យល់ណែនាំ អប់រំគាត់ រហូតគាត់បានកែប្រែគំនិត ដើម្បីរស់នៅបន្តចិញ្ចឹមមើលថែកូនវិញ ហើយកម្លាំងនគរបាលក្រុង បានដូនគាត់ត្រលប់ទៅបន្ទប់ជួលវិញដោយសុវត្តិភាព




