សង្គ្រាម រវាង Rap ស្រុកខ្មែរកំពុងតែកើតឡើងទៀតហើយ ខណៈទំនាស់ពាក្យសម្ដីកំពុងតែក្ដៅ (មានវីដេអូ)

យើងគិតថាអ្នកទាំងអស់គ្នា ប្រាក​​​​​​​​​​​​​​​​​​​​​​​​​​​​​ដជាបានដឹងរួចហើយ ចំពោះសង្រ្គាមរវាងតារារ៉េប ខ្មែរមួយជីវិត ពន្លឺសមាជិក ក្រុមក្មេងខ្មែរ និង ជីដេវីត ដែលបានរេបឌឺដងគ្នាឡើងផ្អើលបណ្ដាញសង្គមនាពេលកន្លងទៅ។ហើយរឿងនេះវាក៏បានស្ងាត់ទៅវិញ ប៉ុន្តែ​​​​​​​​​​​​​​​​​​​​​​ស្រាប់តែពេលនេះ វាអាចនឹងកើតឡើងម្ដងទៀត ដោយសារតែគេឃើញតារារ៉េប ខ្មែរ១ជីវិត បានបង្ហោះសារថា៖ «អញពុងដេកស្រួលស្រួលអានេះវាចេះតែដាស់អញអោយភ្ញាក់..ដេញធាក់ពួកអាចោម្រាយអស់នេះម្នាក់មាជេីងសិន»។ ស្រាប់តារារ៉េបដ៏ល្បីក្នុងស្រទាប់យុវវ័យលោក ជីដេវិត បាន share សាររបស់ ខ្មែរ១ជីវិត នឹងបាន​​​​​​​​​​​​​​​​​​​​​​​​សរសេរថា៖ «I can’t wait , here my ass come And kick មកអោយសាហាវ បើមិនសាហាវ នៅលក់នំកងចុះ»។រឿងនេះមិនត្រឹមពាក់ព័ន្ធ​​​​​​​​​​​​​​ត្រឹមតែតារា ២ដួងខាងលើទេ គឺមានលោក ថេណា និង morno ផងដែរ។ ការផ្ដើមនៃជម្លោះនេះ អាច​​​​​​​​​​​​​​​ផ្ដើមឡើងដោយលោក ថេណា ដោយលោកបានបង្ហោះវីដេអូច្រៀងលេងរបស់លោក លើគណនីហ្វេសប៊ុក ហើយត្រូវបាន ជីដេវីត share និងសរសេរថា៖ «ប្រាប់ពូប្រម៉ាត់ប្រម៉ង់ come and diss Tena Khimphun But wait ដឹងគាត់ហ៊ានអត់ 😂 ៨ ទល់ ១ មានអីអស្ចារ្យមួយស្មើពីរស្មើបានឡូយ 😂 I can’t wait»។

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fkptena%2Fvideos%2F2256835271238507%2F&show_text=0&width=380