ថេណា​ ថា ឈប់​អូសទាញ​ខ្ញុំអោយ​ចូល​ពាក់ព័ន្ធ​នឹង​រឿង​អត់​ប្រយោជន៍​នោះ​ទៀត​ ខណៈដែល G-devith និង Morono ជាពិសេស ខ្មែរមួយជីវិត ចាប់ផ្តើមឌឺដងដាក់គ្នាកាន់តែខ្លាំងនៅលើបណ្តាញ់សង្គម Facebook

ជម្លោះតារារ៉េបបង្កឡើងដោយសារតែការច្រៀងរ៉េបលេងរបស់លោក ថេណា បានប៉ះពាល់ឈ្មោះជាច្រើន ប៉ុន្តែលោកថេណា ក៏បានអោយដឹងដែលថា អ្នកដែលលោកហៅឈ្មោះក្នុងចម្រៀងសុទ្ធតែជាអ្នកដែលលោកស្គាល់។ក្នុងនោះតារារ៉េបរឿងសង្គមលោក Morno ក៏បានអោយដឹងដែរថា វាជាការលេងសើចតែប៉ុណ្ណោះ ព្រោះតែជាអ្នកដែលបានហៅឈ្មោះ សុទ្ធសឹងតែជាអ្នកស្គាល់គ្នា។

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fkptena%2Fvideos%2F2256835271238507%2F&show_text=0&width=380

ការបង្ហោះវីដេអូរ៉េបមិនបានប៉ះពាល់ដល់ ខ្មែរមួយជីវិត ឡើយ ប៉ុន្តែការង្ហោះ Satus បាននិយាយពីឈ្មោះ ខ្មែរ១ជីវិត ទើប ខ្មែរមួយជីវិត បានឆ្លើយតបទៅ ថេណា ថា៖«ជូនដល់ប្អូនថេណា ដែលផុសstatusពីម្សិលមិញនេះ ខ្ញុំអានរួចហេីយ ប្អូនបានអះអាងថាមិនធ្លាប់លឺហេីយក៍មិនធ្លាប់ស្គាល់អីអំពីខ្ញុំ ត្រូវហេីយ​ តែខ្ញុំស្គាល់ប្អូន ព្រោះប្អូនជាតារាល្បីរន្ទឺម្នាក់ក្នុងពិភពលោក។ យេីងទាំងពីរអ្នកមិនដែលរាប់អានគ្នាសោះប៉ុន្តែ ការហៅឈ្មោះខ្ញុំក្នុង​ status របស់ប្អូន​ (បុិ​ khmer1jivet) ហាក់បីដូចជាជិតដិតនឹងគ្នាណាស់។ ហេីយដូចពាក្យប្អូនបានអួតប្រាប់fanថា ប្អូនមិនខ្លាចញញេីតអី Khmer1Jivit ទេ បេីនិយាយពីRap ប្អូនក៏មានសមត្ថភាពមិនអន់ដែរ very good ខ្ញុំ Khmer1Jivit តូចតាចម្នាក់​ទទួលស្គាល់ថាប្អូនជាមនុស្សមានទេពកោសលដូចពាក្យប្អូនអួតចឹង។តូចតាចដូចខ្ញុំចាំបាច់អីត្រូវប្អូនគោរពឬត្រូវខ្លាចនោះ So save your word RESPECT for me in ya status។ និយាយពីការចៀសវាងជំលោះពីពាក្យអុចអាលចេញពីសំលាញ់ប្អូន​ អាជីប្រុយ​ហៅអាក្ងោកមាស គឺល្អណាស់ ខ្ញុំយល់ហេីយថាមិនចង់មានរឿង stay away from the diss good choice នេះបញ្ជាក់ថាប្អូនជាក្មេងឆ្លាតដូច្នេះហេីយជំរេីស៏ល្អរបស់ប្អូនគឺ​ Runnnnn ខ្ញុំKhmer1Jivit គាំទ្រ»។

លោក ថេណា ក៏បានប្រកាសមិនចង់ពាក់ព័ន្ធទៀតទេដោយបានអោយដឹថា៖ «ឈប់​អូសទាញ​ខ្ញុំអោយ​ចូល​ពាក់ព័ន្ធ​នឹង​រឿង​អត់​ប្រយោជន៍​នោះ​ទៀត​! អ្វី​ដែល​ខ្ញុំ​ធ្វើគឺ​គ្រាន់​ជា​ ការ​លេង​សើច​ប៉ុណ្ណោះ​ខ្ញុំ​អត់​ខ្លាច​អ្នក​ណា​ទាំងអស់​ហើយ​ក៏​អត់​មាន​នៅ​ខាង​អ្នក​ណា​ទាំងអស់​ហើយ​ status នោះ​វា​ហាក់​ដូច​មិន​ល្អ​មែន​ដែ​ល​ខ្ញុំ​ហៅ​គាត់​បុិ (សំដៅលើខ្មែរមួយជីវិត) I’m sorry bro!! ​ព្រោះ​ខ្ញុំ​គិត​ថា​វា​មិន​អាក្រក់​ស្តាប់​ទេ​និយាយ​បែប​កំប្លែង​លេង​ហើយ​ខ្ញុំ​ក៏​លុប​វា​ចោល​ហើយ​ហើយ​ក្នុង​ status នោះ​ខ្ញុំ​និយាយ​ថា​ខ្ញុំ​អត់​ខ្លាច​គាត់​ទេ​តែ​គោរព​គាត់​ប៉ុណ្ណឹង​ហេីយ​បេី​គាត់​មិនយល់​ក៏​តាម​នឹង​ទៅ​ចង់ diss ខ្ញុំ​ក៏​ diss មកចឹង​មិន​បាច់​ផ្លែផ្កា​តាម​ status ទេ​ fuck g David fuck morono fuck everybody!»។

នៅឡើយតែលោក G-devith និង លោក Morono ជាពិសេស ខ្មែរមួយជីវិត ចាប់ផ្តើមឌឺដងដាក់គ្នានៅលើបណ្តាញសង្គម៕