កាលពីកន្លងទៅថ្មីៗនេះ តារាកំប្លែងជេីងចាស់ដ៏ល្បីឈ្មោះ នាយ ក្តឹប បានទទួលរងនូវជំងឺលេីសឈាម ដែលបានធ្វេីរូបលោកមានសភាពទ្រុឌទ្រោមជាខ្លាំង ក្រោយពេលចេញពីសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ និងមកសម្រាកព្យាបាលនៅផ្ទះ ដែលមានក្រុមគ្រួសារជាអ្នកមេីលថែបន្តផងនោះ ។ដោយឡែក ក្រោយពីអាការៈរបស់លោកបានចាប់មានភាពប្រសេីរវិញនោះ ក៏ស្រាប់តែកាលពីម្សិលមិញនេះ សភាពជំងឺរបស់តារាកំប្លែងរូបនេះ បានមានការរេីឡេីងសារជាថ្មី ដែលត្រូវបានក្រុមគ្រួសារបានបញ្ជូនទៅព្យាបាលជាបន្ទាន់នៅប្រទេសថៃ ទាំងដែលមិនមានថវិកាក្នុងការព្យាបាលគ្រប់គ្រាន់ផងនោះ។

ដែលនេះគឺជាការទទួលបានតាមរយៈគណនីហ្វេសបុកឈ្មោះ Huy Ou Dom បានរៀបរាប់ថា៖ «សូមមេត្តា ជួយដល់តារាកំប្លែង ជើងចាស់ (នាយក្ដឹប)ផង, ក្រុមគ្រួសារគាត់ កំពុងខ្វះខាតថវិកា ខ្លាំងណាស់!!!! នាយក្ដឹប ជាតារាកំប្លែងជើងចាស់ ត្រូវបានសាច់ និងក្រុមគ្រួសារបញ្ជូទៅព្យាបាលនៅប្រទេសថៃ

នៅថ្ងៃទី២១ ខែមករាឆ្នាំ២០១៩នេះ ដោយមានជំងឺធ្ងន់ធ្ងរ(ទឹកដក់ក្នុងសួត ទឹកនោមផ្អែម ដាច់សរសៃឈាមខួរក្បាល និងខ្វះឈាមក្នុងបេះដូង)។ នេះបើតាមប្រភព ពីសាច់ញ្ញាតិ របស់នាយបានប្រាប់អង្គភាពសារព័ត៌មាន យុវជនដើម្បីកម្ពុជា ឱ្យដឹងនៅថ្ងៃនេះ។ 098996677/068886677»។ជាក់ស្តែងនៅក្នុងវីដេអូនេះ សូម្បីតែលេីកដៃ និងអង្គុយក៏លោកមិនមានកម្លាំងនោះដែរ ។ដូចនេះ ប្រសិនជាបងប្អូន ប្រិយមិត្ត និងមហាជនមានបំណងចង់ជួយដល់រូបលោក អាចទំនាក់ទំនងទៅកាន់លេខដែលបានដាក់បង្ហាញនៅខាងលេីនេះបាន។ ចង់ជ្រាបឲ្យកាន់តែច្បាស់ សូមប្រិយមិត្តទស្សនាវីដេអូដូចតទៅ។




