ហេតុអ្វី លោក​ទេព​ រិនដារ៉ូ​ មិន​ព្រម​យក​ប្រពន្ធ ការពិតចឹងសោះ…

និយាយពី លោក ទេព រិនដារ៉ូ ប្រហែលប្រិយមិត្តបានដឹងហើយថា គាត់គឺជាតារាសម្តែងដ៏មានប្រជាប្រិយភាព និងជាតារាជើងចាស់មួយរូបដែលទទួលបានការគ្រាំទ្រខ្លាំងពីមហាជន តែអ្វីដែលគ្រប់គ្នាងឿងឆ្ងល់នោះគឺថា ហេតុអ្វីបានជាមកដល់ពេលនេះលោកមិនទាន់មានប្រពន្ធទៀត ព្រោះវ័យកាន់តែច្បាស់ហើយ។

ចំងល់ទាំងនេះ នឹងត្រូវ បានបកស្រាយតាម បណ្តាញ សង្គម ហ្វេសបុក ដោយលោកបាន បញ្ជាក់ ថា លោកមិនចង់រំលឹករឿងដែលគាត់បានចែកផ្លូវគ្នាជាមួយនិងប្រពន្ធកាលពីឆ្នាំ ១៩៨៨ នោះឡើយ ហើយឲ្យវារលត់ផុតទៅ រីឯ រឿងយកប្រពន្ធវិញ លោកក៏តែងតែគិតដែរ តែដោយសារតែមានបន្ទុកជាច្រើននៅក្នុងគ្រួសារ ដែលមានម្តាយ ចាស់ជរា មានប្អូនស្រី និងមានក្មួយដែលកំពុងរៀននៅ សកលវិទ្យាល័យ គឺត្រូវ ចំណាយច្រើនណាស់។

ប្រសិនជាយក ប្រពន្ធ អ្វី ដែលយើងត្រូវមានទំនួលខុសត្រូវពេលនេះក្នុងគ្រួសារ គឺពិបាកបន្តនិងធ្វើណាស់ ចឹងហើយមិនដឹងធ្វើយ៉ាងម៉េចទេ ថ្ងៃណាថ្ងៃហ្នឹងចុះ៕