មកមើលម៉ូតូរបស់តារាកំប្លែង ប៊ូ រ៉ាជីម ពិតជាមានគំនិតច្នៃប្រឌិតខ្ពស់មែន…អស់ទាស់

ហ្វេស​ប៊ុក៖​ ប្រិយមឹត្តនៅចាំទេតារាកំប្លែងលោក ប៊ូ រ៉ាជីម មានរហ័សនាមថា «មុខខ្មោច» ដែលមើលទៅគួរអោយអាណិតជាងគេក្នុងចំណោមអ្នកសិល្បះ ហើយជីវភាពរបស់គាត់ក៏មិនសូវជាធុធារដែរ។តែសមត្តភាពរបស់គាត់ក៏មិនធម្មតាដែរគឺភាពទាក់ទាញដល់ទស្សនិកជនផងនោះភាគច្រើនគាត់ត្រូវគេចាត់អោយសម្តែងជាតួខ្មោច។ គាត់ក៏ធ្លាប់គីជាបេក្ខជនមួយរូបក្នុងកម្មវិធី “ប្រាជ្ញកំប្លែង” របស់ស្ថានីយទូរទស្សន៍ MYTV ក៏ក្លាយជាតារាកំប្លែងប្រចាំ CBS ផងដែរ។យោងតាម ប៊ូ រ៉ាជីម បានបង្ហើបប្រាប់ MYTV Plus ថា «សព្វថ្ងៃនេះលោកកំពុងតែមានភាពលំបាក ដោយខ្វះខាតថវិកាមួយចំនួនសំរាប់ផ្គត់ផ្គង់គ្រួសារ សូម្បីតែម៉ូតូក៏មិនទាន់សម័យដូចគេដែរ» ។ ក្រៅពីអ្នកកំប្លែងលោកក៏មានតួរនាទីជាកម្មករតុបតែងឆាករបស់ទូរទស្សន៍ដែរហើយទទួលបានការកោតសរសើរយ៉ាងខ្លាំងដោយសារគាត់មានភាពច្នៃប្រឌិតខ្ពស់។ងាកមកមើលម៉ូតូរបស់លោកម៉ាក់ Fino ស៊េរីចាស់វិញលោកប៊ូរ៉ាជីមខិតខំច្នៃដាក់រោមសត្វថែមទាំងស្នែងគោក្របីដើម្បីប្រិយមឹត្តបានដឹងថាលោកជាតារាកំប្លែងមុខខ្មោចដែរ។ប្រភព ctn