នំពេញ យោងតាមប្រភពហ្វេសប៊ុក ហេង ឡុង ប្រធានសមាគន៌សិល្បះខ្មែរបានលើកឡើងមិននេះបន្តិចថា”ព័ត៌មានថ្មី: ស្រណោះណាស់បងកុយចង់ឃើញសិល្បករទៅលើកទឹកចិត្តគាត់😭😭 ថ្ងៃនេះឆ្លៀតទៅសួរសុខទុក្ខបងកុយក្រោយពីជួបគ្រោះថ្នាក់បែកកង់ឡានរេទៅបុកដើមឈើ សភាពជំងឺរបស់គាត់ធូរស្រាលប៉ុន្តែស្រាំឆ្អឹងជំនីនិងរបួសដៃ សមាគមខេត្តវិញ ។ សិល្បករខ្មែរជួយសម្រាលបន្ទុកចេញថ្លៃថ្នាំព្យាបាល ចំណែកឯឡានរបស់គាត់ត្រូវចំណាយជួសជុលអស់ប្រហែលជិត 1 ម៉ឺនដុល្លារ ខ្ញុំនឹងប្រមែប្រមូលមិត្តភក្កិដើម្បីជួយសម្រាលបន្ទុកថ្លៃជួសជុលឡានគាត់ខ្លះដែរ។សមាគមក៏សូមគោរពថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភដល់ «មូលនិធិសិល្បករចាស់ជរា» ជាពិសេសសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានឧបត្ថម្ភថវិកាដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរាក្នុងរយ:ពេល៥ឆ្នាំ។សមាគមសិល្បករខ្មែរ សូមគោរពជូនពរសម្តេចទាំងពីរ និងសប្បុរសជនទាំងអស់ឱ្យមានសុខភាពល្អបរិបូរណ៌ កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ អាយុយឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនថ្កុំថ្កើងរុងរឿងតទៅមុខទៀត៕” គូរបញ្ចាក់ឡើងវិញថា នាយ កុយ ជួបគ្រោះថ្នាក់ដោយរថយន្តបែកកង់ រ៉េទៅបុកដើមឈើខណះដែលត្រលប់មកពីកម្មវិធី ។



