អ្នកជួបផ្ទាល់បានយល់មានអារម្មណ៍ថាឈឺចាប់ខ្លាំងយ៉ាងណា ចាប់ពីពេលនេះទៅ បងត្រូវរៀនរស់ម្នាក់ឯង ព្រោះពេលនេះអូនបិតភ្នែករហូតហើយ….

ថ្មីៗនេះបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sarim Ry គាត់បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួនបន្ទាប់ពីមនុស្សជាទីស្រឡាញ់របស់គាត់បានចាក់ចេញពីគាត់ដោយគ្នាមថ្ងៃត្រលប់ ដោយសារនាងបានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយបានធ្វើឲ្យនាបានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ តែម្តង ។ជាក់ស្តែងបុរសខាងលើគាត់បានបង្ហោះសារយ៉ាងដូច្នេះថា វាហាក់បីដូចជាលឿនពេកមែនបងស្ទើតែមិនជឿថាវាជាការពិតទេ😭តែបើអូនហត់ហើយអូនសម្រាកចុះណាអូនសម្លាញ់ព្រោះអូនហត់ពេកហើយ😭បងដឹងបងអត់បន្ទោសអូនទេ😭៕ អូនទៅអោយបានសុខកុំមានចិត្តអាលោះអាល័យអ្វីអោយសោះណាអូនសម្លាញ់💝៕ បើមានជាតិមុខសូមអោយអូនជួបតែរឿងល្អក្នុងជីវិតដូចអំពើល្អរបស់អូនណា🙏🙏🙏៕ បងពិតជាមានសំណាងណាស់ដែរបានស្គាល់អូន💝៕ អូនជាមនុស្សល្អបំផុតសម្រាប់បង💝៕ បងនឹងចងចាំការស្រលាញ់មួយនេះទុកក្នុងបេះដូងបងជានិច្ច💝៕
បងមិនអាចធ្វើអ្វីបានក្រៅពីសំលឹងមើលរូបថតហើយនឹកអាល័យចំពោះរូបអូនបងពិតជាសោកស្ដាយអូនខ្លាំណាស់តែអូនកុំបារម្ភពីបងអីណាបងអត់អីទេ😭 បងសប្បាយចិត្តវិញទេដែរអូនទៅបានសុខនោះទៅអោយបានសុខណាអូនសម្លាញ់💝😭😭😭 លាហើយលារហូតហើយ 😭😭😭”។

បន្ទាប់ពីបានអានសាររបស់គាត់ហើយ គឺមានអារម្មណ៍ថា ឈឺចាប់ខ្លាំងណាស់ដោយសារតែនៅពេលដែលបាត់បង់មនុស្សជាទីស្រឡាញ់របស់គាត់ ភ្លាមៗខ្លាំងពេកដូច្នេះហើយទើបធ្វើឲ្យមានអារម្មណ៍ថាក្តុកក្តួល ភ្លាមៗបែបនិងគាត់ពិតជាពិបាកធ្វើចិត្តខ្លាំងណាស់ តែយ៉ាងណាក៍សូមលើកទឹកចិត្តបងប្រុស រឹងមាំ ហើយព្យាយាមកាត់រៀនរស់ដោយគ្នាននាងនៅក្បែរ និងត្រូវតែទទួលស្គាល់ការពិតថា នាងបានលាបងទៅរហូតហើយ លែងបានឃើញនាងទៀតហើយ បានត្រឹមតែសម្លឹងរូបថត…….។ដូច្នេះហើយនៅពេលដែរបងប្អូន ធ្វើដំណើរទៅណាមកណាសូមមេត្តាបង្កើតការប្រុងប្រយ័ត្ន គ្រោះថ្នាក់ចរាចរណ៍អាចឆក់យកអាយុជីវិត របស់បងប្អូនបានគ្រប់ពេវេលា ។