ក្រោយពីសពរបស់តារាចម្រៀងកញ្ញាខេមរៈ ស្រីពៅ បានមកដល់ប្រទេសកម្ពុជាកាលពីយប់មិញនេះហើយ ដែលក្នុងនោះឃើញថាមានបណ្តាអ្នកគាំទ្រជាច្រើន បាននាំគ្នាទៅទទួលយកសពនាង នៅព្រលានយន្តហោះ ដោយក្តីក្រៀមក្រំបំផុត។ នៅក្នុងនោះដែរ ក៏ឃើញមានវត្តមានតារាល្បីៗប៉ុន្មានដួង បាននាំគ្នាទៅចូលរួមពិធីបុណ្យសពរបស់តារាចម្រៀងរូបនេះ ទាំងយប់តែម្តង ដោយក្នុងនោះមានដូចជាអ្នកនាងពេជ្រ សោភា កញ្ញាសុខ សីឡាលីន អ្នកនាងប៊ីរីយ៉ា និងកញ្ញាសុខ ពិសី បានទៅទទួលយកសពតាំងពីព្រលានយន្តហោះផ្ទាល់តែម្តង។ មិនត្រឹមតែប៉ុណ្ណោះនាព្រឹកនេះ ក៏លេចវត្តមានតារាចម្រៀងលោកព្រាប សុវត្ថិ នាំកូនប្រុសទាំង៣ បានចូលរួមពិធីបុណ្យនាងកាលពីព្រឹកមិញនេះផងដែរ។ ដោយការ

ស្រលាញ់ របស់តារាចម្រៀងដ៏មានប្រជាប្រិយភាពរូបនេះ ពួកគេក៏បានរំលឹកពីអនុស្សាវរីយ៍ជាមួយគ្នា ហើយការស្លាប់របស់តារាស្រីរូបនេះ ពិតជាធ្វើឲ្យពួកគេក្តុកក្តួលនៅក្នុងចិត្តយ៉ាងខ្លាំង។ ទន្ទឹមនឹងនេះដែរ មហាជនជាច្រើនក៏បានកោតសរសើរដល់ពួកគេ ដែលមកផ្តល់កម្លាំងចិត្ត ដល់លោកខេមរៈ សិរីមន្ត ដែលកំពុងតែជួបបញ្ហាបាត់បង់មនុស្សជាទីស្រលាញ់ស្មើជីវិត ត្រឹមរយៈពេលដ៏ខ្លីបែបនេះ៕ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖









