ពុទ្ធោលោកអើយ តែមួយវិនាទីសោះ បានឆក់យកជីវិតសមាជិកមួយគ្រូសារអស់ប្រាំមួយនាក់ដោយសារ…

គួឲ្យសោកសង្វេកណាស់ពេលថ្មីៗនេះមានគណនីហ្វេកប៊ុក ឈ្មោះ Khim chhorlika បានបង្ហាញរូបដ៍ខ្លោចចិត្តមួយដែលមានចំនួនមនុស្សស្លាប់ដល់ទៅប្រាំសាកសព ប៉ុន្តែគួឲ្យសោកស្តាយដែលគណនីហ្វេសប៊ុកនោះមិនបានសរសេរអ្វីទេគ្រាន់តបង្ហោះរូបភាពនោះ។ តែយ៉ាងណាមិញម្ចាស់គណនីដដែលក៍បានខមិនប្រាប់ពីហេតុការណ៍នោះដែរថា«បងប្អូនខ្ញុំ នៅម្តុំផ្សាកអណ្តើត ស្រុកកំពង់ត្រ​បែ​​ក យប់ម៉ិញម៉ោង១១(យប់ថ្ងៃទី២៨ខែមករាឆ្នាំ២០១៩) គ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជា​តិ​លេខ១ម្តុំក្បាលក្របី ស្លាប់៦នាក់»ទោះជាយ៉ាងណាសារពត៍មានយើងមិនទាន់បានកំណត់ថាមនុស្សស្លាប់មួយគ្រួសារដោយគ្រោះថ្នាក់ចរាចរណ៍នៅម្តុំនោះជាគ្រូសាររបស់ម្ចាស់គណនីហ្វេសប៊ុកនោះទេ។ប៉ុន្តែប្រហែលជា៣ម៉ោងបន្ទាប់ម្ចាស់គណនីដដែលបានបញ្ជាក់ថា «រូបភាពសពគ្របក្រណាត់ស ចំនួន៥ នេះជាមនុស្សតែមួយគ្រួសារហើយចំណែកម្នាក់ទៀតត្រូវជាក្មួយ យកទៅផ្ទះធ្វើបុណ្យផ្សេងគ្នា»។