ភ្នំពេញ ប្រិយមិត្តពិតជាបាដឹងរួចហើយថា កាលពីរសៀលថ្ងៃត្រង់វេលាម៉ោង ២ជាង ថ្ងៃទី២៨ ខែមករានេះ សពរបស់អតីតតារាចម្រៀងកញ្ញា ខេមរៈ ស្រីពៅ ត្រូវបានខាងក្រុមគ្រួសារ ធ្វើការបូជាតាមប្រពៃណីរួចរាល់ហើយ នៅឯវត្តសំរោងអណ្តែត។ដោយឡែក ងាកមកចាប់អារម្មណ៍ពីទិដ្ឋភាពនៃពិធីដង្ហែរសព កាលពីថ្ងៃមិញនេះវិញម្តង យើងសង្កេតឃើញថា មានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាសមាជិកក្រុមគ្រួសារ តារារួមសិល្បៈ និងបណ្តាអ្នកសារព័ត៌មានជាច្រើន បាននាំគ្នាផ្តិតយកទិដ្ឋភាពដ៏គួរឲ្យក្តុកក្តួលមួយនេះ។ យ៉ាងណាមិញប្រភពហ្វេសប៊ុក របស់ ព្រះសង្ឃមួយអង្គព្រះនាម ៉៉ Khmer Srey Pheap” បានផុសសារៀបរាប់អំពីច្បាប់ធម្មជាតិថា “ស្អាតប៉ណ្ណា មានប៉ុណ្ណា ខ្លាំងប៉ុណ្ណា ចង់បានបុណ្ណា_ ទីបំផុតក៏តែប៉ុណ្ណឹង ។” ក្នុងរូបភាពមួយសន្លឹកខាងក្រោមផងដែរ ក្នុងន័យថាមនុ្ស្សម្នាក់ៗមិនអាចជៀរួចអំពីសេចក្តីព្រាត់ប្រាស់បាត់បងបានទេ ដូចនេះមានតែខំសាងអំពើល្អ ដើម្បីទុកជាការចងចំាក៌ដូចជាបុណ្យកុសល់ផងដែរ




