របាំខ្មែរគឺជាសិល្បៈនៃការរាំដែលបង្ហាញពីអត្តសញ្ជាណជាតិខ្មែរទាំងអស់ដែលមានច្រើនបែបសណ្ឋានទៅតាមដំបន់នៅក្នុងប្រទេសកម្ពុជា របាំខ្មែរមានទាំងអស់ចំនួន ៨២ របាំ និងរបាំខ្សែររឿងមានចំនួន ៣៥ របាំ ។ របាំបុរាណខ្មែរ ជារបាំថ្លៃថ្នូរដែលសម្តែងសម្រាប់តែខ្សែររាជវង្ស ឬ អ្នកមានឋានៈបុណ្យសក្ដិធំៗក្នុងជួរមន្ត្រីរាជការប៉ុណ្ណោះ របាំបុរាណខ្មែរគឺជាការសម្ដែងបង្ហាញក្បាច់រាំដែលមានស្ទីលបែបខ្ពស់ដែលមានប្រភពចេញពីរាជវង្ស។ ការសម្តែងរបាំបុរាណរួមមានអ្នករាំសំលៀកបំពាក់នៃការតុបតែងប្រដាប់ដោយគ្រឿងអលង្ការត្បូងនិងតន្រ្តីដែលលេងដោយក្រុមតន្រីប្រចាំព្រះមរមរាជវាំង ។ របាំបុរាណខ្មែរត្រូវគេយល់ថាជារបាំដែលបង្ហាញពីការសាសងគ្នារបស់ពពួកទេវ ដែលដ៏ស្រង់ចេញពីខ្សែររឿងទេវៈដ៏អស្ចារ្យក៏ដូចជាការគោរពចំពោះព្រះមហាក្សត្រនិងភ្ញៀវដែលមានឋានៈខ្ពង់ខ្ពស់ ។ នៅពាក់កណ្តាលសតវត្សរ៍ទី 20 វាត្រូវបានណែនាំដល់សាធារណជនទូទៅហើយត្រូវបានគេប្រារព្ធជាទូទៅថាជានិមិត្តរូបនៃវប្បធម៌ខ្មែរដែលជាទូទៅត្រូវបានគេអនុវត្តក្នុងអំឡុងពេលព្រឹត្តិការណ៍សាធារណៈថ្ងៃឈប់សម្រាកនិងសម្រាប់ភ្ញៀវទេសចរមកទស្សនាប្រទេសកម្ពុជា។ ហើយនៅដើមឆ្នាំ២០១៩នេះ លោក ហង់ ភូមិរ៉ា ហៅយាយកន្តែរ៉ែ ដែលជាប្រធានក្រុមសិល្បៈយុវជនល្ខោនខោល ជំនាន់ថ្មី បានចេញមុខប្រកាសហៅសិស្សានុសិស្ស ដែលចូលចិត្ដ របាំប្រពៃណីប្រជាប្រិយ របាំចំរុះ របាំបុរាណ ល្ខោនខោល មកចូលហាត់រៀនរបាំទាំងនោះដោយមិនចំណាយថវិកា ដោយចូលរួមធ្វើតេស្តនៅថ្ងៃទី២៧ ខែកុម្ភៈ វេលាម៉ោង ៧ព្រឹក នៅសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ។ គួរបញ្ជាក់ផងដែរថា ក្រុមសិល្បៈយុវជនល្ខោនខោល ជំនាន់ថ្មី បានបង្កើតក្នុងឆ្នាំ២០១៦ ក្រុមមួយនេះបានបង្រៀនជំនាញល្ខោនខោល ដោយមិនគិតថ្លៃ៦ជំនាន់មកហើយ ក្នុងមួយជំនាន់ៗមានសិស្សប្រុសស្រីចន្លោះ២០០ទៅ៣០០នាក់។ ជាទូទៅពី១វគ្គទៅ១វគ្គ ការរៀនធ្វើឡើងមានចំនួន៣ទៅ៤ខែ ការបង្រៀនមិនត្រូវបានគិតប្រាក់ឡើយ ហើយសិស្សច្បងដែលចេះអាចជួយបង្រៀនសិស្សប្អូនជំនាន់ក្រោយបានជាបន្តបន្ទាប់បាន។ ក្រុមសិល្បៈយុវជនល្ខោនខោលជំនាន់ថ្មី គឺជាក្រុមដែលបង្កើតឡើងក្នុងគោលបំណងបង្ហាត់បង្រៀនយុវជនឲ្យមានចំណេះដឹងផ្នែកសិល្បៈបុរាណ និងចូលរួមចំណែកក្នុងការថែរក្សានូវទម្រង់សិល្បៈបុរាណមួយទុកឲ្យខ្មែរជំនាន់ក្រោយ។ ការហាត់ល្ខោន និងរបាំបុរាណ ជាចំណែកមួយក្នុងការចូលរួមអភិរក្សនិងថែរក្សានូវសម្បត្តិវប្បធម៌បន្សល់ពីដូនតាយើង ដូចនេះសម្រាប់អ្នកដែលចង់រៀនទម្រង់ល្ខោនខោលនិងរបាំក្បាច់បុរាណផ្សេងទៀតអាចទាក់ទងមកក្រុមលោកបានគ្រប់ពេល៕






