លោក ខេមរះសេរីមន្ត និងលាតត្រដាងរឿងក្នុងចិត្តរយ:ពេល៤ឆ្នាំជុំវីញជំងឺខេមរ: ស្រីពៅនៅថ្ងៃទី…..

បើយោងតាមប្រភពហ្វេសប៊ុក លោក សុវណ្ណរិទ្ធី អគ្គនាយក TVFB បានលើកឡើងថា” មុននេះបន្តិចលោកខេមរ: សិរីមន្តបានទូរស័ព្ទមកខ្ញុំថា៖ រិទ្ឋី ពេលនេះសុខភាពខ្ញុំបានប្រសើរបន្តិចហើយ ! ស្អែកនេះល្មមដល់ពេលហើយដែលខ្ញុំត្រូវលាតត្រដានរឿងក្នុងចិត្តរយ:ពេល៤ឆ្នាំជុំវីញជំងឺខេមរ: ស្រីពៅ ប្អូនស្រីខ្ញុំចាប់ផ្តើមឈឺ រហូតដល់ថ្ងៃទទួលមរណ:ភាពកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះដែរ ។ ស្អែកនេះខ្ញុំនឹងបកស្រាយអោយមហាជនបានជ្រាបច្បាស់ដើម្បីស្រាយបំភ្លឺពាក្យចរចាមរ៉ាមមួយចំនួនកន្លងមកក្នុងនោះក៏មានសារដាស់តឿនមួយចំនួនផងដែរ ។ ស្អែកយើងជួបគ្នារិទ្ឋី ! ចង់ដឹងច្បាស់សូមរង់ចាំទស្សនាការផ្សាយផ្ទាល់លើផេកTVFB ទាំងអស់គ្នា !!!” គូរបញ្ចាក់ឡើងវិញថា កញ្ញា ខេមរះ ស្រីពៅបានបាត់បង់ជីវិតនៅឯងប្រទេសឥណ្ឌា កាលពីថ្មីៗទៅនេះ ដែលពិធីបុណ្យ៧ថ្ងៃទើបតែកន្លងផុតម្សិលមិញនេះទេ នៅឯគេហាដ្ធានលោក សេរីមន្ត ទល់មុខសួនចំការព្រឹង