អ្នកនាង ចោមច័ន្ទ ជាតារាមួយរូបដូចប្អូនស្រីរបស់អ្នកនាងដែរគឺ កញ្ញា ដេនី ក្វាន់ ហើយក៏មានប្រជាប្រិយមិនធម្មតាដែរនៅក្នុងបណ្តាញសង្គម ក្នុងនោះ អ្នកនាង ចោមច័ន្ទ ពិតជាចូលចិត្តលេងខ្លួនស៊ីចស៊ីណាស់ ថែមទាំងចូលចិត្តបង្ហាញសំភារៈប្រើប្រាស់ថ្លៃៗដូចជាផ្ទះ ឡាន គ្រឿងអលង្ការជាដើម ជាពិសេសនៅពេលបង្ហាញរបស់ប្រើប្រាស់ទាំងនោះម្តង មហាជនតែងតែស្ងើចចិត្តជាខ្លាំង ព្រោះសុទ្ធតែរបស់មានតម្លៃខ្ពស់កប់ពពក។

តែគាត់ក៍ជាអ្នកដែលមានចិត្តល្អជួយការងារង្គមជាច្រើន ជាពិសេសជួយដល់ចាស់ជរា និងជនក្រីក្រ។ ជាក់ស្តែង កាលពីម្សិលមិញនេះ អ្នកនាងបាន ឧបថម្ភថវិការមួយចំនួន សំរាប់អ្នកមីងកំសត់ម្នាក់ ដែលនៅភូមិស្វាយម្សៅ៉ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ដោយអ្នកនាងបានរៀបរាប់ថា៖ “ថ្ងៃនេះបានមកដល់ ទីកន្លែងរបស់អ្នកមីងកំសត់ នៅភូមិស្វាយម្សៅ៉ស្រុកបារាយណ៍ ខេត្តកំពង់ធំ ព្រមទាំងមកតាមការសន្យា ..!! ជាមួយការនិងការធ្វេីផ្ទះថ្មីជូនអ្នកមីង ដែលសមល្មមដែរអាចរស់នៅបាន នេះជាថវិការបស់នាងខ្ញុំផ្ទាល់ ខ្ញុំពិតជាសប្បាយចិត្តជាមួយស្នាមញញឹម របស់គាត់ព្រមទាំងប្អូនៗទោះផ្ទះនេះមិនធំទូលាយតែ ទឹកចិត្តនិងបេះដូងរបស់ខ្ញុំគឺធំទូលាយ ២ថ្ងៃទៀតផ្ទះគាត់និងចេញរូបរាង អរគុណអ្នកទាំងអស់គ្នាសំរាប់ការចូលរួម ក្នុងការធ្វេីអំពេីសប្បុរសធម៌ រួមគ្នាសាងអំពេីល្អ និងការចែករំលែក”៕











