ខេត្តព្រះសីនហុ៖ ប្រិយមិត្តពិតជាបានស្គាល់ហើយតារាស្រី ពហុ ជំនាញ គឺអ្នកនាង ខាត់ សុឃីម ។ សព្វថ្ងៃនេះអ្នកនាងមមាញឹកណាស់ជាមួយការងារសិល្បះក៌ដូចជា កម្មវិធីមង្គលការ និងពិធីផ្សេងទៀតៗ។ យ៉ាងណាមិញអ្វីដែលភ្ញាក់ផ្អើលនោះ ព្រឹកថ្ងៃទី១ កុម្ភៈ តារាចម្រៀងអ្នកនាង ខាត់ សុឃីម បានប្តកាសអោយដឹងពីគម្រោងបើកលក់ដីឡូតិ៍របស់ខ្លួនគួរអោយភ្ញាក់ផ្អើលនៅលើទឹកដីខេត្តព្រះសីហនុ។ យ៉ាងណាមិញគម្រោងនេះ មិនមែនអ្នកនាងផ្ដាច់មុខភាគហ៊ុនតែម្នាក់ឯងនោះ ដោយមានដៃគូភាគហ៊ុន២រូបទៀត គឺតារាចម្រៀង លោក ឆាយ វិរៈយុទ្ធ និងម្ចាស់ក្រុមហ៊ុន GM សហការផងដែរ។ យ៉ាងណាមិញអ្នកនាង ខាត់ សុឃីម មានភាគហ៊ុន 25% លោក ឆាយ វីរះយុទ្ធ 25% និងម្ចាស់ក្រុមហ៊ុន GM 50% ផងដែរ ។

ក្នុងនោះអ្នកនាងបញ្ចាក់ថានេះជាគំរោទី១ របស់អ្នកនាង ដោយវិនិយោគដីចំនួន ៧០០ឡូតិ៍ តែអ្វីគួរកត់សំគាល់នោះគឺទើបតែបើកថ្ងៃនេះតែអ្នកនាងលក់អស់ ជាង២០០ឡូតិ៍បាត់ទៅហើយ ព្រោះតែមូលហេតុនេះទើបធ្វើអោយអ្នកនាងមានទំនុកចិត្តកាន់តែខ្លាំង សម្រាប់អាជីវកម្មដីឡូតិ៍បើកឆាករបស់ខ្លួន។ អ្នកនាងថា គម្រោងនេះមានផ្ទៃដីសរុបជាង ១០ហិកតា ហើយក៍ចំណាយដើមទុនមិនតិចនោះដែរ ទម្រាំឈានដល់ការចាប់ដីគ្នាធ្វើពិធីបើកសម្ពោធ។ ដូចនេះអ្នកនាងសូមអគុណយ៉ាងខ្លំាងដល់បងប្អូនដែលគំាទ្រសំរាប់គំរោងមួយនេះ





