ប្រុសអីក៏អន់ចរឹកម្លេស ប្រុសរោគចិត្តបៀតបៀន Jisoo នៅព្រលានយន្តហោះយប់មិញ ពេលនេះត្រូវបានគេបណ្តេញចេញ ពីការងារហើយ (មានវីដេអូ)

កាលពីម្សិលមិញ ក្រុមចម្រៀងនារីល្បីឈ្មោះ Blackpink បានធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន ដើម្បីប្រារព្ធធ្វើនូវព្រឹត្តិការណ៍ប្រគំតន្រ្តីរបស់ខ្លួន «Blackpink 2019 World Your» នៅក្នុងទីក្រុង Manila សម្រាប់ថ្ងៃទី២ ខែកុម្ភៈ នេះ។យ៉ាងណាមិញ ដំណើរមកដល់ព្រលានយន្តហោះកាលពីយប់មិញរបស់ Blackpink គេឃើញថា មានវត្តមានអ្នកគាំទ្ររាប់រយនាក់ បាននាំគ្នាមករង់ចាំអបអរស្វាគមន៍ ស្រីស្រស់ទាំង៤ ផ្អើលអស់ព្រលានយន្តហោះ និងក្នុងនោះគេក៏សង្កេតឃើញថា មានអ្នកគាំទ្រមួយចំនួន ក៏បានបង្កភាពអសណ្តាប់ធ្នាប់ មិនសមគួរ គួរឲ្យខ្មាសផងដែរ។

លើសពីនេះទៅទៀតនោះ សកម្មភាពដ៏អសីលធម៌របស់បុរសម្នាក់ ក៏បានធ្វើឲ្យអ្នកគាំទ្ររបស់ Blackpink ស្ទើរតែទូទាំងពិភពលោក មានការខឹងសម្បាជាខ្លាំង ដោយសារតែប្រុសរោគចិត្តរូបនោះ បានបៀតបៀនប៉ះពាល់ខ្លួនប្រាណរបស់ Jisoo ដោយគ្មានការអនុញ្ញាត ខណៈពេលដែលអ្នកគាំទ្រកំពុងតែប្រជ្រៀត ពេល Blackpink កំពុងតែដើរចេញពីព្រលានយន្តហោះ តាមច្រក VIP ។មិនតែប៉ុណ្ណោះ ប្រុសរោគចិត្តអសីលធម៌រូបនោះ ថែមទាំងបានបង្ហោះវីដេអូ ថតសមាជិកទាំង៤របស់ Blackpink យ៉ាងជិត និងមានសរសេរសារបង្អួតថា ខ្លួនបានប៉ះពាល់ខ្លួនសមាជិកម្នាក់របស់ Blackpink ថែមទៀតផង។មិនថាយ៉ាងណា ទង្វើដ៏សែនអសុជីវធម៌របស់បុរសរូបនេះ ក៏បានក្លាយជាប្រធានបទយ៉ាងក្តៅគគុក នៅលើបណ្តាញសង្គម ហើយកាលពីព្រឹកមិញនេះផងដែរ ត្រូវបានគេរាយការណ៍ថា ប្រុសរោគចិត្តរូបនេះ ទីបំផុតត្រូវបានគេបណ្តេញចេញពីកន្លែងការងារហើយ ដោយសារតែ ទង្វើភ្លើតភ្លើនភ្លេចគិតមួយពេលរបស់គេ។អ្នកគាំទ្រទាំងអស់ ក៏សង្ឃឹមថានឹងមិនមានរឿងបែបនេះកើតឡើងម្តងទៀត ចំពោះក្រុម Blackpink នៅពេលដែលពួកគេត្រលប់ទៅប្រទេសកូរ៉េវិញផងដែរ៕

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fblackpinkjisoocambodiafanpage%2Fvideos%2F299713514062654%2F&show_text=0&width=268