នៅក្នុងសន្និសីទកាសែតថ្ងៃនេះ លោកខេមរៈ សិរីមន្ត បានរៀបរាប់ពីជីវប្រវត្តិជំងឺរបស់ប្អូនស្រីរបស់លោក តាំងចំណុចចាប់ផ្តើមរហូតដល់ថ្ងៃទីបញ្ចប់ជីវិតរបស់កញ្ញា ខេមរៈ ស្រីពៅ លោកបានធ្វើការអង្វរករដល់លោកគ្រូពេទ្យ សូមមេត្តាកុំយកជីវិតមនុស្សមកលេងសើចអី ព្រោះគ្មានដាក់លក់នៅលើទីផ្សារទេ។និយាយទាំងអារម្មណ៍ក្តុកក្តួលអួលដើមករ លោកខេមរៈ សិរីមន្ត ដែលជាកំពូលតារាចម្រៀងដល់ល្បីប្រចាំប្រទេសកម្ពុជា បានរៀបរាប់ពីដំណើរដើមទង នៃការវិវត្តន៍ជំងឺប្អូនស្រីរបស់លោក ដោយផ្តើមដោយសារតែកញ្ញាមានជំងឺឈឺករជើង ហើយបានទៅពិគ្រោះយោបល់ជាមួយឌុកទ័រ ដែលមានការណែនាំពីបងស្រីធំរបស់លោក និងជិតស្និតជាមួយឪពុកម្តាយផង។

ក្រោយធ្វើការពិនិត្យឈាម ឌុកទ័រដែលស្គាល់គ្នានឹងគ្រួសារលោកខេមរៈ សិរីមន្ត បានធ្វើការវាយតម្លៃថា កញ្ញាខេមរៈ ស្រីពៅ អាចមានជំងឹសន្លាក ដោយតម្រូវអោយកញ្ញាខេរៈ ស្រីពៅ ទៅជួសឈាម(ឡាបូ)នៅពេទ្យផ្សេង ប៉ុន្តែជាលទ្ធផល គ្មានចំណុចបញ្ជាក់ថាកញ្ញាមានជំងឺសន្លាកទេ។ ត្រឡប់មកវិញ ឌុកទ័រដែលគ្រួសារលោកខេមរៈ សិរីមន្តទុកចិត្ត នៅតែមិនអស់ចិត្ត នៅតែមានការសង្ស័យតាមការស្មានរបស់ខ្លួន បានធ្វើការវាយតម្លៃដោយចិត្តឯង បានផ្សំថ្នាំប្រភេទគ្រាប់ អោយកញ្ញាខេមរៈ ស្រីពៅ លេបដោយសន្យាថា ត្រឹមមួយអាទិត្យនឹងជាសះស្បើយមិនខាន។ដោយចិត្តអន្ទះសារចង់ជាសះស្បើយ កញ្ញាខេមរៈ ស្រីពៅ បានលេបតាមការណែនាំរបស់ឌុកទ័រនោះ ប៉ុន្តែកញ្ញា លេបបានតែមួយថ្ងៃសោះ ធ្វើអោយកញ្ញា ធ្វើទុកថប់ដង្ហើមខ្លាំង កញ្ញានៅតែបន្តលេបថែម១ថ្ងៃទៀត ដោយមិនបានប្រាប់ពីអាការៈទាំងនេះប្រាប់ដល់ក្រុមគ្រួសារឡើយ ទើបដល់ថ្ងៃទី២កញ្ញាទ្រាំមិនបាន រហូតដល់គាំងបេះដូង ទើបគ្រួសារ មានការឆោឡោប្រញាប់បញ្ជូនកញ្ញាទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត្រ ដោយក្រុមគ្រូពេទ្យជំនាញនៅទីនោះ បានបញ្ជាក់ថាគ្រឿងក្នុងរបស់កញ្ញាស្ទើរតែទាំងស្រុង បានខូចទៅហើយ គឺដោយសារប្រតិកម្មជាមួយថ្នាំលេប ផ្សំឡើងដោយគ្រូពេទ្រដែលវិនិឆៃ តាមចិត្តខ្លួនឯង។

នេះជាដំណើរដើមចំ ដំបូងគេបង្អស់ដែលនាំអោយកញ្ញាខេមរៈ ស្រីពៅ ធ្លាក់ខ្លួឈឺជាបន្តបន្ទាប់ រហូតដល់ដំណាក់កាលចុងក្រោយគឺត្រូវវះគ្រលៀន នៅមន្ទីពេទ្យឥណ្ឌា មុនកញ្ញាទទួលមរណៈភាព។ក្នុងនោះ កំពូលតារាចម្រៀងខេមរៈ សិរីមន្ត បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ កុំទុកចិត្តលើថ្នាំប្រភេទគ្រាប់ ឬថ្នាំលេប ដែលផ្សំឡើងដោយដុកទ័រក៏ដោយ បើលេបហើយមានអាការៈថប់ៗហប់ដង្ហើម សូមប្រញាប់រុះរាន់ទៅរកវិធីបន្សាបថ្នាំនោះជាបន្ទាប់ ជៀសរាងការគ្រោះថ្នាក់មកដល់ ដូចប្អូនស្រីរបស់លោក។នេះជាការលើកឡើងរបស់លោកខេមរៈ សិរីមន្ត នៅក្នុងសន្និសីទកាសែតនៅថ្ងៃទី២កុម្ភះឆ្នាំ២០១៩ ក្រោយពិធីបុណ្យ៧ថ្ងៃរបស់កញ្ញាខេមរៈ ស្រីពៅ ត្រូវបានបញ្ចប់។ប្រិយមិត្តពិតជាបានដឹងហើយ អំពីរឿងរ៉ាវ កញ្ញា ខេមរះ ស្រីពៅបានបាត់បង់ជីវិតនៅឯងប្រទេសឥណ្ឌា កាលពីថ្មីៗទៅនេះ ដែលពិធីបុណ្យ៧ថ្ងៃទើបតែកន្លងផុតថ្មីៗនេះទេ នៅឯគេហាដ្ធានលោក សេរីមន្ត ទល់មុខសួនចំការព្រឹង ។

លោក ខេមរះ សេរីមន្ត សុំបកស្រាយអំពីចំងល់មហាជនអស់រយះពេល៤ឆ្នំាកន្លងទៅនេះ ដែលលោកបាន សន្យាតំាងថ្ងៃដំបូងថា និងទម្លាយការពិត ។ លោកលើកយកចំនុច ៣ ប្រភេទ ថ្នំាពេទ្រ ច្បាប់សំរាប់ប្រភេទថ្នំា ការវិនិច្ឆ័យរោគ សូមវិន័យអោយច្បាស់លាស់មុនអោយថ្នំា ឆ្នំា ២០១៥ប្អូនខ្ញុំថប់ដង្ហើមគំាងបេះដូងទំាងយប់ ស្រាប់តែថ្ងៃមួយរំាៗគ្រេចករកជើង រួចមានកន្ទួលករជើង គាត់សំរាកពីរបីថ្ងៃបាត់ ក្រោយរំាទៀត មានអាការះទៀត ។ក្រោយទៀតក៌រកពេទ្រសរសៃ អោយមើល នៅម្តុំផ្សារតាប៉ាង ដំបូងគេអោយពិនិត្យឈាម ព្រោះដុកទ័រសង្ស័យថាមានជំងឺសន្លាក លទ្ធផលគ្មានទេ ក្រោយទៀត ដុកទ័រយល់ថាកើតសន្លាក់លើកដំបូង រួចផ្សំថ្នំាអោយលេបមួយអាទិត្យក្រោយក៌លេប ក្រោយទៀតទ្រំាលេបមួយថ្ងៃ រួចថប់ដង្ហើម ក្រោយមកលេបមួយថ្ងៃទៀត ស្រាប់តែគំាងបេះដូង លោកយកថ្នំានេះទៅកាល់ម៉ែតទៀត ដល់កាល់ម៉ែត្រ ពេទ្រថា បេះដូងខ្សោយខ្លំាង ក្រលៀនរលាកអស់ហើយ រួចបង្ហាញថ្នំានេះអោយពេទ្រ ពេទ្រថាថ្នំានេះបំផ្លាញគ្រឿងក្នុងខ្ទេចហើយ គ្រួសារតក់ស្លុតណាស់ ឧកស៊ីសែនរហូតចាប់ពី២០១៥ មក។រហូតសង្រ្គោះបាន ១៣ថ្ងៃ លោកសំរេចយកប្អូនទៅថៃ ដល់ពេទ្រថៃ ឈ្មោះ សេតលុយ ស្រាប់តែដុនដាបលើសដើម ព្យាបាលទៅមកខូចក្រលៀនលើសដើម លោក ក៌ស្ទុះស្ទៀទៀត រកពេទ្រថ្មីឈ្មោះ បារ៉ាកើត ពេទ្រនេះអាចជួយប្អូនបានប្រសើរឡើងជាង៣ឆ្នំា ព្រោះតំាងពីក្អួតមានឈាម រហូតជាបានចង់ ៧០% ក្រោយមកដល់ដំណាក់កាលដូរក្រលៀនហើយ ពេទ្រថៃលើកទឹកចិត្តដូរក្រលៀនហើយ តែទៅដល់ឥណ្ឌា បែរជាដូចបងប្អូន ដោយសារអាកាសធាតុត្រជាក់ប៉ះសួតខ្លំាង។

