ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី សូមអំពាវនាវពុទ្ធិបរិស័ទជួយវត្តកំសត់មួយនេះផង (មានរូបភាពច្រើន)

កាលពីវេលាម៉ោង​៩ព្រឹក​ថ្ងៃ​សុក្រ​ទី​០១​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ​ព្រមទាំង​ភរិយា​​កូនចៅ​បងប្អូន​ញាតិមិត្ត​បុគ្គលិក​ កម្មករ​ បាននាំយក​ចង្ហាន់​ ទ័យទាន​ បច្ច័យ​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំព្រះ​វស្សា​នៅក្នុង​ភ្នំបូរី​ ឃុំព្រែកផ្ទោល​ ស្រុក​អង្គ​របូរី​ ខេត្ត​តាកែវ​ ដេីម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​ឧបាសិកា​កិម​ អុិន​ ​ត្រូវ​ជា​ម្តាយ​បង្កើតគំរប់​ខួប​៦ឆ្នាំ​​ ព្រមទាំង​ឪពុក​បង្កើត​ ឪពុក​ក្មេក​ម្តាយ​ក្មេក​ព្រមទាំង​សាច់សារលោហិត​ដែលបាន​ចែក​ឋាន​ទៅ​កាន់​លោក​ខាង​មុខ​ ក្នុង​នោះផង​ដែក៏​បាននាំយក​អំណោយ​ជា​ក្រម៉ា​ និង​ថវិកា​ចែក​ជូន​អោយដល់​ប្រជាជន​ចាស់ជរា​ ជនពិការ​កុមារា​ កុមារី​ដែល​សរុប​ការចំណាយ​អស់​ប្រមាណ​ជា​ម្ភៃ​លានរៀល​ ។ឯកឧត្តមបណ្ឌិត បានឆ្លៀត​ពេលបន្តិច​ទៅបេីកមេីល​ឆ្នាំង​បបរ​ និង​មេីលឃេីញ​ប្រហុក​ចំហុយ​ដែលព្រះសង្ឃឆាន់​នៅសល់បន្តិច​ក្នុងចាន​ នៅក្នុង​កុដិដ៏សែន​មហា​តោកយ៉ាក​បំផុត​ស្ទើរតែ​រក​លេខដាក់គ្មាន​ ។ បន្ទាប់ពីឃើញសភាពបែបនេះហើយឯកឧត្តមបណ្ឌិតយកមក​ពិចារណា​ អោយឃេីញថាពិត​ជា​ពិបាក​វេទនា​ជាង​កាល​៤៨ឆ្នាំ​មុន​កាលពី​ខ្ញុំ​បួសនៅ​វត្ត​នាគវ័ន្ត​ទៅទៀត​ ។

ប្រជាជន​រស់ក្នុង​តំបន់​នោះ​ភាគច្រើន​ប្រកប​មុខរបរជា​​កសិកម្ម​ធ្វេីស្រែ​ ផល​ស្រូវ​ដែលគាត់​ទទួល​បាន​ចាប់ពី៧ទៅដប់តោន​ក្នុងមួយហិកតា​ បេីទោះបី​ជា​ពេលនេះ​តម្លៃ​ស្រូវ​ធ្លាក់ចុះ​បន្តិច​មែន​តែពួកគាត់​នៅមិនទាន់​ខាតនៅឡេីយទេ​ ។ចុងក្រោយឯកឧត្តមបណ្ឌិតសូមថ្លែង​អំណរព្រះ​គុណ​ចំពោះ​ព្រះតេជព្រះគុណ ​ឡុង​ ចាន្ថា​ ព្រមទាំង​ព្រះ​សង្ឃ​ទាំង​១៣ព្រះអង្គ​ ប្រជាពលរដ្ឋ​សិស្សានុសិស្ស​ទាំង​ជាងបីរយនាក់​ ​ដែល​បានមកចូលរួម​ទទួល​រីករាយ​រាក់ទាក់​ស្និទ្ធស្នាល​យ៉ាង​ក្រៃលែង​បំផុត​ ។ឆ្លៀតក្នុង​ឱកាស​នេះឯកឧត្តមបណ្ឌិតសុំអំពាវនាវ​ដល់​វត្ត​ណាដែលមាន​ចង្ហាន់​ហៀរហូរ​ បេីឆាន់មិនអស់​សុំជួយចែករំលែក​ខ្លះៗ​អោយមកដល់​វត្ត​ភ្នំ​បូរី​ ដែល​ជាដែនដី​សុវណ្ណ​ភូមិ​របស់​យេីង​ទាំងអស់​គ្នា​ផង​ ៕