ដូចដែរប្រិយមិត្តបានដឹងហើយថា នៅក្នុងពេលថ្មីៗនេះ ប្រជាពលរដ្ឋបានកើតមានការព្រួយបារម្ភ យ៉ាងខ្លាំងមួយ ដោយសារតមានខ្យល់ កខ្វក់ PM2.5 បានកំពុងតែធ្វើការវាយលុកយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ ដែលបណ្តាលឲ្យប្រជាជនថៃ ជាច្រើនកំពុងតែទទួលរងគ្រោះយ៉ាងខ្លាំងដោយសារតែ ខ្យល់កខ្វក់មួយនេះ។ ជាក់ស្តែងនៅក្នុងពេលថ្មីៗនេះ លោកស្រី ឱ វណ្ណឌិន ដែលជាក្រសួង សុខាភិបាល លោកស្រីបានធ្វើកាច្រានចោល ចំពោះការលើកឡើង នៅការចែកចាយតៗ គ្នា នៅលើបណ្តាញសង្គមហ្វេសប៊ុកថា «ព័ត៌មាននោះ ជាពាក្យចចាមរ៉ាម ខណៈដែលក្រសួងសុខាភិបាល មិនទាន់ទទួលបានព័ត៌មានអ្វីទាំងអស់» ។

ជាមួយគ្នានេះ មន្ត្រីជំនាញរបស់ក្រសួងបរិស្ថាន បានបន្តតាមដានខ្យល់ ជាប្រចាំ និងវាយតម្លៃរៀងរាល់ ២៤ម៉ោងម្តង។ រីឯលទ្ធផលជាបន្តបន្ទាប់របស់អ្នកជំនាញ បញ្ជាក់ថា បរិយាកាសខ្យល់អាកាស នៅប្រទេសកម្ពុជាយើង មានគុណភាពល្អធម្មតា។លោក នេត្រ ភត្រា បានអះអាងថា បច្ចុប្បន្ននេះ ទោះបីជានៅប្រទេសថៃ និងនៅប្រទេសវៀតណាម ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានបញ្ហាខ្យល់កខ្វក់កើតឡើង ក៏ស្ថានភាពខ្យល់នៅក្នុងប្រទេសកម្ពុជាមានលក្ខណៈល្អប្រសើរ ដោយស្ថិតនៅចន្លោះពី ១០ដល់២០ ជាកំរិតមួយធម្មតា ហើយកំរិតដែលប្រុងប្រយ័ត្ន គឺនៅកំរិត៥០ឡើងទៅ ។

ការអំពាវនាវរបស់ក្រសួងបរិស្ថាន ក៏ដូចក្រសួងសុខាភិបាល នាពេលនេះ បានធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួនរដ្ឋនៅរាជធានីភ្នំពេញ ក៍ដូចជានៅតាមបណ្ដាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បានបង្ហាញការព្រួយបារម្ភ ពីបញ្ហាសុខភាព ខណៈដែលនៅប្រទេសថៃ មានបញ្ហារខ្យល់កខ្វក់នៅទូទាំងប្រទេស ។យោងតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ បានអោយដឹងថា ដោយសារឥទ្ធិពលខ្យល់កខ្វក់ PM2.5 នៅតំបន់មួយចំនួននៅក្នុងប្រទេសថៃ មានការកើនឡើង ជាលំដាប់ ដែលបណ្ដាលអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នៅទីក្រុងបាងកក និងខេត្តជាច្រើនដូចជា ខេត្តសាមុទ្រប្រាកាន សមុទ្រសាខន នន្ទបុរី ណាខនប៉ាធុមជាដើម បានធ្លាក់ចុះខ្លាំងដល់កម្រិតគ្រោះថ្នាក់ ដោយមានកម្ទេចធូលីជាច្រើន ។ ជាមួយគ្នានេះរដ្ឋាភិបាលថៃ បានប្រកាសអោយសាលារៀន និងគ្រឹះស្ថានអប់រំមួយចំនួនបិទដំណើរការជាបណ្តោះអាសន្នក្នុងគោលបំណងការពារសុវត្ថិភាពរបស់សិស្ស ៕






