អាណិតណាស់ សោកនាដកម្ម​ជីវិត​តារា​ល្បី​ប្រទេស​ថៃ​ ម្តាយ​ជាយា​យ គ្រា​ដែល​ឪពុក​គឺជា​…

​​ប៉ាត​ណា​ប៉ា​ណា ត្រូវបាន​ទស្សនិកជន​ថៃ​ស្រលាញ់ ព្រោះ​សម្រស់​បែប​ធម្មជាតិ ។ ក្រោយពេល​រៀបការ សំរាល​បានកូន​ប្រុស​មួយ នាង​កាន់តែ​ស្អាត ហើយ​មាន​ទឹកមុខ​រីករាយ​… ។ ប៉ុន្តែ នៅ​ពីក្រោយ​នៃ​ជីវិត​ហាក់ដូចជា​សុភមង្គល​នេះ គឺជា​…​អតីតកាល​ដ៏​សែន​ខ្លោចផ្សារ ។​​សោកនាដកម្ម​ពិត​នៃ​ជីវិត​របស់​នាង ទើប​ត្រូវបាន​ទម្លាយ​ចេញ​លើ​ស្ថានីយ៍ទូរទស្សន៍ នាឱកាស «​ថ្ងៃ​មាតា​» កន្លងទៅ ។​​តារាភាពយន្ត​ស្រស់ស្អាត​ម្នាក់នេះ ចែករំលែក​ថា នាង​កើតមក​ក្នុង​គ្រួសារ​មួយ​មាន​បងប្អូន​ច្រើន ។ ម្តាយ​របស់​នាង​មាន​ជំងឺ​ធ្ងន់​ត្រូវ​ដេក​មួយកន្លែង​ច្រើន​ឆ្នាំ​ហើយ ។ នាង​បាន​រែកពន់​ការងារ​មើលថែ​ប្អូនៗ និង​ម្តាយ​ដែលមាន​ជំងឺ ។ បាន​ប្រឹងប្រែង​ទម្រាំ​មាន​អ្នកគាំទ្រ​ដូច​សព្វថ្ងៃ ។​​ឆ្នាំ​២០១៦ នាង​បាន​រៀបការ​ជាមួយ​អ្នក​ប្រណាំង​រថយន្ត​អាជីព Benz Racing ហើយ​មានកូន​ប្រុស​ម្នាក់​ជា​ចំណងដៃ ។​​សុភមង្គល​ពុំមាន​ប៉ុន្មាន​ឡើយ ហើយ​នៅពេល​កូនប្រុស​ទើប​មាន​អាយុ​ប៉ុន្មាន​ខែ ប្តី​របស់​នាង​ត្រូវ​ចាប់ខ្លួន ព្រោះ​បទល្មើស​លាងលុយកខ្វក់ ។ ក្នុងនោះ ប្តី​រូបនេះ​នៅបាន​ប្រើ​គណនី​របស់​នាង ដើម្បី​បញ្ចូល​លុយ ១,៩៨ ពាន់​លាន​បាត អំឡុងពេល​ពី​ខែមេសា ឆ្នាំមុន មកដល់​ខែកុម្ភៈ ឆ្នាំ​២០១៩ នេះ ។​

​នាង​បង្ខំចិត្ត​ត្រូវ​បង់ប្រាក់​ធានា​ខ្លួន ១,៥ លាន​បាត ហើយ​មួយរយៈ​ខ្លី ក្រោយមក សមត្ថកិច្ច​បាន​រកឃើញ​ថា នាង​ពុំមាន​ពាក់ព័ន្ធ​នឹង​ករណី​លាង​លុយ​ឡើយ ។​​សោកនាដកម្ម​របស់​នា​ង ពុំបាន​បញ្ចប់​តែ​ប៉ុណ្ណឹង​ទេ ម្តាយ​ចាស់​ដែល​យូរយារ​មកហើយ នាង​តែង​ស្រលាញ់​មើលថែ បែរជា «​យាយ​» ទៅវិញ ខណៈពេលដែល​ពុកៗ -​បុរស​ដែល​នាង​ធ្លាប់​ហៅ​គឺជា​បងប្រុស​សោះ ។​​តាម​ពត​ទៅ ម្តាយបង្កើត​របស់​នាង បាន​ចាកចេញ​ចោល​គ្រួសារ ចាប់តាំងពី​ក្រោយពេល​កើត​នាង​មក​ម្លេះ ។ ជាង ២០ ឆ្នាំ ក្រោយមក អាថ៌កំបាំង​ដ៏​ធំធេង​នេះ ទើប​ត្រូវបាន​ទម្លាយ​ចេញ ។​​ពិតជា​ទុក្ខ​លើ​គំនរ​បញ្ហា​! ណា​ប៉ា​ប៉ា បា​នស​ម្រេ​ចិត្ត​ប្រកាស​រឿងនេះ​ជា​សាធារណៈ ព្រោះ​ចង់​ឲ្យ​កូនប្រុស​ខ្លួន​ដឹង​ពី​ការពិត ។ នាង​ពុំ​ចង់​ឲ្យ​កូន​ត្រូវ «​ទទួលយក​» បញ្ហា​ដូចដែល​នាង​កំពុង​ប្រឈម គ្រា​ដែល​ពីមួយថ្ងៃ​ទៅមួយថ្ងៃ វា​លូតលាស់​ធំ​ឡើង​… ។​​នាង​បួងសួង​ថា ព្យុះភ្លៀង​ជីវិត​នឹង​បាន​ស្ងប់​ពី​ពេលនេះ​តទៅ ។ ចំពោះមុខ​នាង​គឺ សិ​ល្បះ កូន ហើយនឹង​ក្រុមគ្រួសារ ដែល​តម្រូវ​ឲ្យ​នាង​ត្រូវ​រឹងប៉ឹង មិនអាច​ទន់ជ្រាយ​បាន ៕​