ក្តៅៗ ហួសចិត្ត រឿងតិចតួចសោះ កម្លាំងសណ្ដាប់ធ្នាប់ សាលា​ខណ្ឌដូនពេញ​ វាយកញ្ចក់ឡានតាក់សុីមួយគ្រឿង ខ្ទេចកញ្ចក់ខាងមុខ រួច…

ភ្នំពេញៈ កាល​ពី​ម៉ោង​០២ៈ​២០​នាទី​ នៅ​ថ្ងៃទី​០៧​ ខែ​កុម្ភ:​ ឆ្នាំ​២០១៩ ស្ថិតនៅម្តុំរង្វង់មូលកួចកាណុង សង្កាត់ស្រចក​ ខណ្ឌដូនពេញ។ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយ បានវាយកញ្ចក់​រថយន្តឈ្នួល​មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2U-0560 របស់​​ពលរដ្ឋ​​ម្នាក់ មានឈ្មោះ សៅ​ សុខហេង ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិកងតាណឹង ឃុំកងតាណឹង​ ស្រុកកងមាស ខេត្តកំពង់ចាម។ ​​បណ្តាលឲ្យខូចខាតកញ្ចក់រថយន្តខាងស្តាំ ផ្នែកខាងមុខ បន្ទាប់ពីរថយន្តបានឈប់ទម្លាក់ម៉ូយ នៅកន្លែងហាមឃាត់ ហើយបើកប៉ះម៉ូតូរបស់គាត់ បណ្តាលឲ្យដួល រួចម្ចាស់រថយន្តទារសំណង១០០ដុល្លារ សម្រាប់ថ្លៃជួសជុលការខូចខាតបញ្ចប់រឿង។តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា​ មុនពេលកើតហេតុ គេឃើញរថយន្ត ធ្វើដំណើរចុះពីស្ពាន​ជ្រោយចង្វារ​មកដល់ចំណុចមុខ ស្ថានីយ៍ប្រេងឥន្ថនៈតេលា ម្តុំកួចកាណុង ដែលជាកន្លែងកើតហេតុ បានដាក់ភ្ញៀវចុះ ក៏ត្រូវបានកម្លាំងសណ្ដាប់ធ្នាប់សាលាខណ្ឌដូនពេញ បានមកហាម និងហៅទៅអប់រំនៅកន្លែង តែតៃកុងរថយន្តមិនព្រមទៅតាម បានបើកបន្តទៅទៀត ក៏ជ្រុលទៅប៉ះម៉ូតូរបស់កម្លាំងសណ្តាប់ធ្នាប់ ទើបត្រូវបានម្ចាស់ម៉ូតូយកអាយឌីវាយកញ្ចក់រថយន្ត បណ្ដាលឱ្យរងការខូចខាត ខណៈនោះតៃកុង បានបើករថយន្តចេញពីកន្លែងកើតហេតុ​ព្រោះឃើញកម្លាំងច្រើន។

ក្រោយពេលកើតហេតុខាងសណ្តាប់ធ្នាប់ខណ្ឌ បានហៅតៃកុងរថយន្តខាងលើ ទៅណែនាំកុំឲ្យថ្ងៃក្រោយចេះតែចតរថយន្ត នៅកន្លែងដែលហាមឃាត់ ព្រោះវាអាចបណ្តាលឲ្យកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។ភាគីខាងរថយន្តសាំយ៉ុងខាងលើ ក៏ទទួលបាននៅការណែនាំនេះ និងសន្យាឈប់ឲ្យមានកំហុសបែបនេះតទៅទៀត នៅថ្ងៃក្រោយ ព្រមទាំងបានផ្តាំផ្ញើដល់តៃកុងរថយន្តផ្សេងទៀត កុំយកតម្រាប់តាមគាត់។បន្ទាប់ពីភាគីតៃកុងរថយន្តសន្យារួចមក លោកប្រធានសណ្ដាប់ធ្នាប់ បានប្រគល់លុយ១០០ដុល្លារជំនួនកូនចៅ ដើម្បីឲ្យទិញ ឬជួសកញ្ចក់រថយន្ត ទៅតាមការទាមទាររបស់ម្ចាស់រថយន្តសាំយ៉ុង ៕