បាក់ដីនិងទឹកជំនន់បានសម្លាប់មនុស្ស ៧ នាក់និងបាត់ខ្លួន ១២ នាក់នៅវៀតណាម

ហាណូយ ៖ ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បណ្ដាល​អោយ​មាន​ការ​បាក់​ស្រុត​ដី​និង​ទឹក​ជំនន់​នៅ​ក្នុង​ប្រទេស​វៀត​ណាម​បណ្ដាល​អោយ​មាន​មនុស្ស​ ៧ នាក់​ស្លាប់​និង​ ១២ នាក់​ទៀត​កំពុង​បាត់​ខ្លួន​នៅ​ភាគ​ខាង​ជើង​ប្រទេស​វៀតណាម​។ រាជ​រដ្ឋាភិបាល​បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ខេត្ត​ Lai Chau ជា​ខេត្ត​ដែល​រង​ការ​ខូច​ខាត​ធ្ងន់​ធ្ងរ​ជាង​គេ​ដែល​ក្នុង​នោះ​មាន​មនុស្ស​ ៥ នាក់​ត្រូវ​បាន​សម្លាប់​និង​អាជ្ញាធរ​កំពុង​រាយ​កង​កម្លាំង​ដើម្បី​ស្វែង​រក​អ្នក​បាត់​ខ្លួន​ ១២​ នាក់​ទៀត​។

អាជ្ញាធរ​គ្រប់​គ្រង់​គ្រោះ​មហន្តរាយ​របស់​វៀតណាម​បាន​និយាយ​នៅ​ក្នុង​សេច​ក្ដី​ថ្លែង​ការណ៍​មួយ​ថា​មនុស្ស​ ២ នាក់​ទៀត​បាន​ស្លាប់​នៅ​ក្នុ​ង​ខេត្ត​ Ha Giang នៅ​ពេល​ដែល​ផ្ទះ​របស់​ពួកគេ​បាន​ដួល​រលំ​។ គាត់​បាន​បន្ថែម​ទៀត​ថា​ការ​បាក់​ស្រុត​ដី​បាន​បង្ក​អោយ​មាន​ការ​រំខាន​ដល់​ចរាចរណ៍​នៅ​ក្នុង​តំបន់​មួយ​ចំនួន​ផង​ដែរ​។​

ភ្លៀង​ធ្លាក់​ខ្លាំង​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​នឹង​បន្ត​នៅ​ក្នុង​តំបន់​នេះ​ក្នុង​រយះ​ពេល​ ២ ថ្ងៃ​ទៀត​។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ទឹក​ជំនន់​និង​ខ្យល់​ព្យុះ​បាន​សម្លាប់​មនុស្ស​រាប់​រយ​នាក់​ជា​រៀង​រាល់​ឆ្នាំ​នៅ​វៀត​ណាម​និង​បង្ក​អោយ​មាន​ការ​ខូច​ខាត​រាប់​លាន​ដុល្លារ​ផងដែរ​៕

ប្រែសម្រួល​ ៖ RathDy

បុកសាហាវណាស់!! នេះហើយលទ្ធផល ជិះម៉ូតូបណ្តើរ និយាយទូរស័ព្ទបណ្តើរ ជួយស៊ែរវិដេអូមួយនេះ ដើម្បីឲ្យគ្រប់គ្នាមានកាប្រុងប្រយ័ត្ន..

ប្រទេសថៃ៖ ការបើកបរនៅតាមដងផ្លូវសាធារណះ ទាមទារឲ្យយើងមានកាប្រុងប្រយ័ត្នខ្ពស់ មិនថាបើកម៉ូតូក្តី រថយន្តក្តីយើងត្រូវតែមានកាប្រុងប្រយ័ត្នទាំងអស់គ្នា មិនត្រូវបើកបរបណ្តើតេទូរស័ព្ទបណ្តើរទេ ព្រោះវាអាចបង្កឲ្យយើងមានគ្រោះថ្នាក់ដោយប្រកាណាមួយក៍អាចថាបាន ដូចនៅក្នុងវិដេអូខាងលើនេះស្រាប់ ។

បើយើងមើលឃ្លីបវីដេអូមួយនេះ ដែលត្រូវថតបានពីកាមេរ៉ាផ្ទះបែរមកផ្លូវ បន្ទាប់ពីមាននារីម្នាក់ ដែរឈប់មូតូបណ្តើរនិយាយទូរស័ព្ទបណ្តើរ ហើយបង្រុងតែបត់ម៉ូតូត្រលប់ក្រោយ តែមិនទាន់នឹងបានបត់ម៉ូតូស្រួលបួលផង ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតបើកបរស្របទិសគ្នាបានបុកពីក្រោយពេញទំហឹងបណ្តាលឲ្យខ្ទាតនារីនោះ តែមិនបណ្តោយឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ និងដល់អាយុជីវិតឡើយ ។

យ៉ាងណាមិញយើងមិនអាចបញ្ជាក់បានថា ភាគគីម៉ូតូមួយគ្រឿងទៀតមានការងរបួសស្រាល ធ្ងន់ ឫក៍រងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ពីព្រោះកាមេរ់ាផ្ទះនោះមិនអាចចាប់ពីសកម្មភាពម៉ូតូមួយគ្រឿងនោះបាន ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fkhmerloadnews%2Fvideos%2F216537785633731%2F&show_text=0&width=560

ដោយ៖ សុវណ្ណ ដេត

បុគ្គលិក​ធនាគារម្នាក់​ធ្លាក់​ពី​លើ​អគារ​ទីស្នាក់​ការ​ធំរបស់​ធនាគារបាងកក​​ដោយ​គ្មាន​មូលហេតុ​​នៅផ្លូវ​​សីុឡុម​ប្រទេស​ថៃ​

ស្រ្តី​ម្នាក់​បាន​ធ្លាក់​ស្លាប់​ពី​អគារ​ទី​ស្នាក់​ការ​ធំ​របស់​ធនាគារ​បាងកក​ស្ថិត​នៅ​ផ្លូវ​ស៊ី​ឡុម​ក្រុង​បាងកក​កាល​ពី​ថ្ងៃ​ចន្ទ​ប្រហែល​បួន​ខែ​ក្រោយ​ពី​ស្រ្តី​នោះ​បាន​សំរាល​កូន​រួច​។ ការ​ធ្លាក់​ស្លាប់​របស់​នាង​ពី​ជាន់​ទី​ ២៤​ ត្រូវ​បាន​រាយការណ៏​ទៅ​ស្ថានីយ៍​ប៉ូលីស​ប្រហែល​ម៉ោង​ ១០ ព្រឹក​។

សាក​សព​របស់​ស្រ្តី​នោះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​លើ​ដំបូល​សួន​ច្បារ​នៅ​ជាន់​ទី​ ៨​ នៃ​អគារ​កម្ពស់​ ៣០​ ជាន់​។ ក្រោយ​ពេល​កើត​ហេតុ​ប៉ូលីស​ក៏​បាន​កំណត់​អត្ត​សញ្ញាណ​ថា​ស្រ្តី​ម្នាក់​នោះ​មាន​ឈ្មោះ​ថា​ សុវណ្ណាផា យិងឌី ដែល​ជា​បុគ្គលិក​ធនាគារ​អាយុ​ ៣៥​​ ឆ្នាំ​នៅ​ការិយា​ល័យ​ទូទាត់​សាច់​ប្រាក់ (Salary Payments Office) ។

ប៉ូលិស​ស៊ីប​អង្កេត​បាន​ថ្លែង​ថា​ នាង​ត្រូវ​បាន​គេ​និយាយ​ថា​នាង​កំពុង​ទទួល​ការ​លំបាក​ក្រោយ​ពេល​នាង​សម្រាល​កូន​រួច​កាល​ពី​បួន​ខែ​មុន​។ នេះ​ក៏​អាច​ជា​កត្តា​រួម​ចំណែក​មួយ​នៃ​រឿង​ក្ដី​នេះ​ផង​ដែរ​។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​មាន​មនុស្ស​ជា​ច្រើន​ត្រូវ​បាន​សួរ​ចម្លើយ​មុន​ពេល​រក​ឃើញ​ពី​មូល​ហេតុ​នៃ​ការ​ធ្លាក់​ស្លាប់​របស់​នាង​​ ហើយ​ការស៊ីប​អង្កេត​ក៏​នៅ​តែ​កំពុង​ធ្វើ​​បន្ត៕​

ប្រែសម្រួល​ ៖ RathDy

មនុស្ស​ ៣០០០​ នាក់ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​លេង​ល្បែង​ភ្នាល់បាល់នៅ​ព្រឹត្តិការណ៏​ World Cup

ថៃ​ ៖ ប៉ូលីស​បាន​ឃាត់​ខ្លួន​អ្នក​លេង​ល្បែង​ស៊ី​សង​ភ្នាល់​បាល់​ប្រមាណ​ជា​ ៣០០០ នាក់​នៅ​ទូទាំង​ប្រទេស​ក្នុង​រយះ​ពេល​បួន​ថ្ងៃ​ចាប់​តាំង​ពី​ព្រឹត្តិការណ៏​ប្រកួត​បាល់​ទាត់​ពិភព​លោក ​(FIFA World Cup) បាន​ចាប់​ផ្ដើម​។ នេះ​បើ​យោង​តាម​អាជ្ញា​ធរ​អនុវត្ត​ច្បាប់​បាន​អោយ​ដឹង​ថា​ស្ថាប័ន​ហិរញ្ញ​វត្ថុ​និង​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ទូរស័ព្ទ​ក៏​បាន​រួម​ចំណែក​ក្នុង​ការ​បិទ​ល្បែង​ភ្នាល់​បាល់​តាម​អ៊ីន​ធឺណែត​នេះ​ផង​ដែរ​។

លោក​ Chalermkiat Srivorakhan ស្នង​ការ​ប៉ូលីស​ជាតិ​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​នេះ​ថានៅ​ក្នុង​ថ្ងៃ​នេះ​មាន​ការ​ចាប់​ខ្លួន​ប្រមាណ​ជា​ ២៥០ នាក់​ក្នុង​​ចំណោម​ការ​ចាប់​​ខ្លួន​ចំនួន​ ៣០០០ នាក់​នៅ​បាងកក​និង​តាម​បណ្ដា​ខេត្ត​ជាប់​គ្នា​។
លោក​ក៏​បាន​បន្ត​ទៀត​ថា​មិន​មាន​ប្រជាជន​​វ័យ​ក្មេង​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទេ​ហើយ​ប៉ូ​លីស​ក៏​មិន​ទាន់​ទទួល​បាន​ដំណឹង​ណា​មួយ​ពី​ឧក្រិដ្ឋ​កម្ម​ដែល​ទាក់​ទង​នឹង​ការ​ខាត​បង់​ពី​ការ​លេង​ល្បែង​ស៊ី​សង​អំឡុង​ពេល​បួន​ថ្ងៃ​នៃ​ព្រឹត្តិការណ៏​កន្លង​មក​នៅ​ឡើយ​ទេ​។

គេ​បាន​រក​ឃើញ​ថា​មាន​គេហទំព័រ​ភ្នាល់​ល្បែង​បាល់​ទាត់​ជាង ១០០,០០០ ត្រូវ​បាន​គេ​រក​ឃើញ​ហើយ​ប្រហែល​ ១០០ គេហទំព័រ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ប្រជាជន​ថៃ​។ ក្រ​តិបត្តិ​ការ​ភ្នាល់​ល្បែង​អន​ឡាញ​នេះ​មាន​តាំង​ពី​មុន​ព្រឹ​ត្តិការណ៏​នេះ​ចាប់​ផ្ដើម​ទៅ​ទៀត​ប៉ុន្តែ​ត្រូវ​បាន​ត្រួត​ពិនិត្យ​រួច​ទៅ​ហើយ​មុន​ពេល​ព្រឹត្តិការណ៏​ប្រកួត​បាល់​ទាត់​ចាប់​ផ្ដើម​ ដោយ​ប៉ូលីស​ទើប​ប្រមូល​ភស្តុ​តាង​ដើម្បី​គាំទ្រ​ដល់​ការ​បញ្ជា​របស់​តុលាការ​ដើម្បី​បិទ​ការ​ប្រតិបត្តិ​ការ​របស់​ពួក​គេ​។ ការ​លេង​ល្បែង​ស៊ី​សង​លើ​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​មាន​ទំ​ហំ​ធំ​ជាង​កាល​ពី​ ៤ ឆ្នាំ​មុន​ដោយ​សារ​តែ​វា​មាន​ភាព​ងាយ​ស្រួល​ក្នុង​​ការ​ចូល​ទៅ​លេង​តាម​រយះ​គេហទំព័រ​ដោយ​ទូរស័ព្ទ​ដៃ​។

ប៉ូលីស​និង​កោះ​ហៅ​តារា​អ៊ីន​ធឺ​ណែត (Net Idol) ​ប្រហែល​ ១០ រូប​ទៅ​អោយ​ប៉ូលីស​នៅ​ទី​ក្រុង​បាងកក​នៅ​សប្ដាហ៍​ក្រោយ​ហើយ​អាច​ជា​​ចោទ​ប្រកាន់​ពួកគេ​ពីបទ​ការ​ផ្សព្វ​ផ្សាយ​និង​នាំ​អោយ​អ្នក​លេង​បណ្ដាញ​សង្គម​ចូល​ទៅ​លេង​ល្បែង​ស៊ីសង​។ ប៉ូលីល​ក៏​បាន​ប្រមាន​ដល់​មាតា​បិតា​សូម​យក​ចិត្ត​ទុក​ដាក់​ដល់​កូនៗ​របស់​ពួក​គាត់​អោយ​ជៀស​អោយ​ឆ្ងាយ​ពី​ល្បែង​ស៊ី​សង​តាម​អ៊ីន​ធឺណែត​ព្រោះ​ពួកគេ​អាច​ប្រឈម​មុខ​និង​ការ​កាត់​ទោស​ព្រហ្ម​ទណ្ឌ​លើស​ពី​ការ​ចាប់​យក​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ​។​

ប្រែសម្រួល​ ៖ RathDy

ភ្លើងឆេះនៅរដ្ឋ Glasgow បានបំផ្លិចបំផ្លាញ អគារ ……..

ភ្លើងឆេះបានហែកឆ្លងកាត់អាគារ Mackintosh ដ៏ល្បីល្បាញបន្ទាប់ពីវាបានឆាបឆេះនៅប្រហែលម៉ោង ភ្លើងឆេះបានរាលដាលទៅអគារក្បែរនោះរួមទាំងក្លឹបរាត្រីសាខានិងកន្លែងតន្ត្រី O2 ABC ដែលទទួលរងការខូចខាតជាច្រើន។ សេវាអគ្គីភ័យនិងជួយសង្គ្រោះនៅស្កុតឡេនបាននិយាយថាគ្មានអ្នករងគ្រោះត្រូវបានគេរាយការណ៍ទេ។ អគ្គមេបញ្ជាការរងលោក Iain Bushell បាននិយាយថា កិច្ចខិតខំប្រឹងប្រែងដើម្បីនាំយកភ្លើងដែលស្ថិតក្រោមការគ្រប់គ្រងត្រូវបានគេរំពឹងថានឹងត្រូវបានពន្យារពេល។

លោកបានបន្ថែមថា អ្នកពន្លត់អគ្គីភ័យជាង 120 នាក់ ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុហើយកំពុងប្រឈមនឹងឧប្បត្តិហេតុដ៏លំបាកនិងស្មុគស្មាញបំផុត។ អាគារ Mackintosh ត្រូវបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារភ្លើងកាលពីខែឧសភាឆ្នាំ 2014ម្តងមកហើយ ក៏គ្រោងនឹងបើកដំណើរការឡើងវិញនៅឆ្នាំក្រោយនេះបន្ទាប់ពីគម្រោងជួសជុលឡើងវិញពី 20 ទៅ 35 លានផោន។

លោក Ben ដែលជាសាក្សីជាសាក្សីម្នាក់បានប្រាប់ BBC ថាភ្លើងចុងក្រោយមើលទៅ«អាក្រក់ខ្លាំងជាងមុន»។

លោក Connor Neil អាយុ 22 ឆ្នាំបាននិយាយថាមនុស្សត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេហើយមាន “ពន្លឺពណ៌ទឹកក្រូចធំ” ដែលអាចមើលឃើញពីផ្លូវឆ្ងាយ៕ រូបភាពពេលឆេះហើយ នៅព្រឹកថ្ងៃសៅរ ទិ ១៦ ខែមិថុនា ឆ្នាំ ២០១៨

គួឲ្យរន្ធត់!! ស្រ្តីម្នាក់បន្ទាប់ពីបាត់ខ្លួនមួយយប់ ស្រាប់តែព្រឹកឡើង បងប្អូនតាមរក ក៍ប្រទះឃើញរឿងមួយមិនគួឲ្យជឿរ..(មានវិដេអូ)

ឥណ្ឌូនេស៊ី៖ ករណីដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីស្ត្រីម្នាក់បានបាត់ខ្លួនមួយយប់ ហើយក្រុមគ្រួសារក៏បានតាមរក ស្រាប់តែឃើញសត្វពសថ្លាន់ដ៍ធំមួយក្បាល វាទៅណាមិនរួច ហើយដោយសង្ស័យ ក៏ចាប់វះពោះ សត្វពស់មើលក៏ឃើញស្ត្រីដែលបាត់ខ្លួននោះ នៅក្នុងពោះ របស់ពស់ថ្លាន់ ដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៨ ស្ថិតនៅប្រទេសឥណ្ឌូនេស៊ី ។

ស្ត្រីរងគ្រោះ ពុំអាចបញ្ជាក់ឈ្មោះបានទេ តែគេដឹងថាស្រ្តីនោះមាន អាយុ ៥៥ឆ្នាំ មានទីលំនៅលើតំបន់ខាងលើ ចំណែកពស់ថ្លាន់ដែលសម្លាប់នាងមានប្រវែង រហូតដល់ ៧ម៉ែត្រឯណោះ ។

ប្រភពព័ត៌មានបានឱ្យដឹងថា មុនកើតហេតុវេលាម៉ោង ៦ និង ៣៥នាទី ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៨ ស្ត្រីរងគ្រោះបានប្រាប់កូនថា ទៅសួនច្បារ រួចក៏ចេញទៅបាត់រហូតដល់ព្រលឹមឡើង ថ្ងៃទី ១៥ ខែឆ្នាំដដែល ដោយពុំឃើញស្ត្រីរងគ្រោះត្រឡប់មកផ្ទះវិញ ប្ដី និងកូនៗ សង្ស័យថាប្រហែលជាស្ត្រីរងគ្រោះធ្វើអត្តឃាត ទើបនាំគ្នាផ្អើលឆោឡោតាមរក ដោយមានអ្នកភូមិជួយរកផងដែរ ។

 

ក្រោយមក អ្នកភូមិបានប្រទះឃើញស្បែកជើង កាំបិត និងពិល ដែលជារបស់ជនរងគ្រោះធ្លាក់នៅលើដី ហើយក៏បន្តស្វែងរកនៅជិតៗនោះ ក៏ឃើញពស់ថ្លាន់មួយក្បាលវាទៅណាមិនរួច ដោយក្ដីសង្ស័យផងនោះ ក្រុមអ្នកភូមិក៏បានចាប់ពស់នោះមកក្នុងភូមិ រួចវះពស់ ក៏ឃើញស្ត្រីរងគ្រោះនៅក្នុងពោះ សត្វពស់នោះតែម្ដង ។

ក្រោយរកឃើញសាកសព ប្រជាពលរដ្ឋក្នុងភូមិ ក៏បានជួយរៀបចំកម្មពិធីបុណ្យតាមប្រណីពៃណី ដើម្បីចម្លងគ្រោះដល់សព្វ ព្រមទាំងក្រុមគ្រួសារសព ៕

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F306970789456172%2Fvideos%2F1057000924453151%2F&show_text=0&width=261

ដោយ៖ សុវណ្ណ ដេត
ប្រភព៖ FB

គួឲ្យអាណិតណាស់ ឪពុកស្លាប់ ម្តាយរត់ចោល ខ្លួននៅតូច បែមកត្រូវរ៉ាប់រងអម្រែកជីវិតយ៉ាងធ្ងន់បំផុត…

ប្រទេសចិន៖ គួឲ្យអាណិតណាស់ ​ឪពុក​ស្លាប់ ​ម្តាយ​រត់ចោល ខ្លួននៅតូច បែមកត្រូវ​រ៉ាប់រង​អម្រែក​ជីវិត​យ៉ាង​ធ្ងន់បំផុត ដោយ​ត្រូវ​មើលថែ​ប្អូន​តូចៗ ២​នាក់​ ។ ក្មេងៗ​ដែល​ធ្លាប់​ឆ្លងកាត់​ឧបសគ្គ​ច្រើន នឹង​មាន​ជីវិត​រឹងមាំ និង​មាន​ភាពចាស់ទុំ​ជាង​ក្មេង​ដែល​​មិន​ធ្លាប់​ឆ្លងកាត់​ការលំបាក ហើយ​រឿង​នេះ​បាន​កើតឡើង​ចំពោះ​កុមារ​រី​ម្នាក់ នៅ​ក្នុង​ភូមិតូច​មួយ ស្ថិតក្នុង​តំបន់ Nantang ខេត្ត Gaozhou ប្រទេស​ចិន​។​

នេះ​បើ​តាម​ការចេញផ្សាយ​របស់ Good Times​។​កាលពី ៣​ឆ្នាំមុន ឪពុក​របស់​នាង​បាន​ស្លាប់​ដោយសារ​ជំងឺមហារីក ចំណែក​ម្តាយ​បាន​រត់​ចោល​នាង ធ្វើឲ្យ​នាង​ទទួលរង​ការលំបាក​តាំង​ពី​តូច និង​ត្រូវ​មើលថែ​ប្អូនៗ ២​នាក់​អាយុ ៤​ឆ្នាំ និង ៦​ឆ្នាំ​។​

 

ដោយសារ​ឪពុក​ស្លាប់ និង​ម្តាយ​រត់ចោល នាង​តូច​ឈ្មោះ Xiao Ying អាយុ ១០ ត្រូវ​រ៉ាប់រង​លើអម្រែក​ជីវិត​​យ៉ាង​ធ្ងន់ និង​ត្រូវ​មើលថែ​ប្អូន​តូច​ទាំងពីរ ដោយសារ​តែ​គ្រួសារ​នាង​ក្រីក្រ និង​រស់នៅ​ក្នុង​ស្ថានភាព​​លំបាក​។​

​កិច្ចការ​ដែល​នាង​ត្រូវ​ធ្វើ​រាល់​ព្រឹក​គឺ បង្រៀន​ប្អូនៗ​ឲ្យ​ចេះ​សម្អាតខ្លួន​នៅ​ពេល​ព្រឹក ដូចជា​ដុសធ្មេញ​​ជាដើម និង​នាំ​ពួកគេ​ទៅ​សាលារៀន​។​ទោះ​បី​ត្រូវ​រ៉ាប់រង​មើលថែ​ប្អូនៗ​យ៉ាងណាក៏ដោយ Xiao Ying មិន​បោះបង់​ការសិក្សា​នោះទេ គឺ​នាង​ទៅ​រៀន​ជាមួយ​ប្អូនៗ​ដែរ​។ Xiao Ying ក៏​ជា​សិស្ស​គំរូ​ក្នុង​សាលា​ផងដែរ​។ ថ្ងៃ​មួយ​ក្នុង​សាលា​​របស់​នាង​មាន​ការ​ផ្តល់​អាហារ​ពេលព្រឹក មាន​បបរ​មួយ​ចាន និង​នំ​បុ័ង​មួយ​ដុំ ហើយ​នាង​ហូប​​តែ​បបរ និង​ទុក​នំ​មួយ​ដុំ​នោះ​សំរាប់​ឲ្យ​ប្អូនៗ​នៅ​ឯង​ផ្ទះហូប​។

ពេល​ចេញពី​សាលា នាង​ប្រញាប់​ទៅផ្ទះ ដើម្បី​ធ្វើ​ម្ហូប និង​ចំអិនបាយ​ឲ្យ​ប្អូនៗ​។ ម្ហូប​ដែល​ពួក​គេ​ហូប​ រៀងរាល់ថ្ងៃ គឺ​ឆា​បន្លែ​ទទេ​មិន​មាន​​សាច់​នោះទេ​។ ការរស់នៅ​ប្រចាំថ្ងៃ​ទទួល​បាន​ការ​ផ្គត់​ផ្គង​ពី​​ពូ​របស់​នាង ហើយ​ពេល​ខ្លះ អ្នកជិតខាង ក៏​មាន​ផ្តល់​អាហារ​ដូចជា​សាច់​ដល់​ពួកគេ​ដែរ​។​កិច្ចការ​រាល់​ថ្ងៃ​របស់​នាង គឺ​នាង​ត្រូវ​ដាំ​បាយ បោក​ខោ​អាវ​ឲ្យ​ប្អូន និង​កិច្ចការ​ផ្ទះ​ផ្សេងៗ​ទៀត ប៉ុន្តែ​នាង​ធ្វើ​វា​បាន​យ៉ាង​ស្ទាត់​ជំនាញ ដោយសារតែ​នាង​ជា​ក្មេងស្រី​មានជីវិត​លំបាក​តាំងពី​តូច ដូច្នេះ​​ការងារ​បែប​នេះ​វា​ធម្មតា​សំរាប់​នាង​ទៅ​ហើយ​។​

ទីបំផុត​ការតស៊ូ​របស់ Xiao Ying បាន​លិចលឺ​ដល់​ខាង​សាលា ហើយ​ខាង​សាលា​ក៏​បាន​រៀបចំ​ឲ្យមាន​ការបរិច្ចាក​ដើម្បី​សម្រួ​ល​ដល់​ការរស់នៅ​របស់​នាង​។ មាន​សប្បុរសជន​ជាច្រើន​បាន​ជួយផ្តល់​​ជា​លុយកាក់ និង​សម្ភារៈ ដើម្បី​ជួយ​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ​៕​

ចិនមិនព្រមទទួល ផ្លែគូលេនវៀតណាម ដោយសារតែ……..

ហាណូយ៖ ដើមផ្លែគូលែន​របស់​​​​​​​​​​វៀតណាម ដែ​​​​​​​​​​លគេហៅថា ​​​​​​​​​​​​​​​​​​​​​ធីវ (Theiu) ត្រូវបានដាំ​​​​​​​​​​ដុះ​​​ដោយ​ផ្អែក​ទៅ​​​​​​​​​​​​លើ​​​​​​​​​​​​​​ស្តង់ដា​​​​​​​​​​​ វៀត​​​​​​​​​​​​​​​​​​​​​​​ហ្គេប (VietGAP) ឬ Gl​ob​​​​​​​​​​​alGAP ដែលត្រឹម​​​​​​​​​​ត្រូវ​តាម​​​ការកំណ​​​​​​​​​​​​ត់ទា​​​​​​​​​​​មទារ​យ៉ាងតឹងរ៉ឹង​ ​​​​​​​​​​​​នៃទីផ្សារ​នាំចេ​​​​​​​​​​​​​​​​​​​​​​​​​​​ញ​​​​​​​​​​​​​​​ដូចជា សហរដ្ឋ​​​​​​​​​​​​អាមេរិក អូស្រ្តាលី និងស​​​​​​​​​​​​ហភាពអឺរ៉ុប​ជាដើ​​​​​​​​​​​ម។ ម៉្យា​​​​​​​​​​​ងវិញ​ទៀត ពូ​​​​​​​​​​ជផ្លែ​​​​​​​​​​​​គូលែន​នេះ​ក៏​​​​​​​​​​​ត្រូ​​​​​​​​​​វបាន​​​​​​​នាំ​ចេញ​​​​​​​​​​​ទៅកា​​​​​​​​​​​​​​​​​​​​​​​​​​ន់​ទីផ្សារ​ដ៏ធំរប​​​​​​​​​​ស់ចិន​ផ​​​​​​​ងដែរ។


ខេត្ត ហៃដុង (Hai Duong) ភា​គខាងជើង​​​វៀតណាម​​​​​​​​​​ ដែលជា​តំប​​​​​​​​​​ន់​ល្បីឈ្មោះ​ស​​​​​​​​​​​ម្រាប់ពូ​​​​​​​​​​​​​​​​​​​​​​​​​​ជ​ផ្លែគូលែន​​ពិសេសម៉្យា​​​​​​​​​ងនោះ កំពុងគ្រោ​​​​​​​​​​​ងនឹង​ធ្វើ​​​​​​​​​​​​ការនាំចេ​​​​​​​​​​ញ​ប្រភេទផ្លែ​​​​​​​​​​​​​​​​​​​ឈើនេះ​ក្នុងចំ​​​​​​​​​​​នួន ១,០០០តោ​​​​​​​​​​ន ចេញ​​​​​​​​​​​​​​​​​​​​​​​​​​​ទៅក្រៅប្រទេស​នៅ​​​​​​​​​​ឆ្នាំ២០១៨ ​​​​​​​​​​​នេះ។ នេះបើតា​​​​​​​​​​​ម​ការដកស្រ​​​​​​​​​ង់​ការផ្សាយ​​​​​​​​​​​ចេញ​​​ពី​ ទីភ្នាក់​​​​​​​​​​​​ងារព័ត៌មាន​​​​​​​​​​​​ចិន ស៊ីនហួរ ​​​​​​​​​​​​​​​​​​​​នៅរសៀលថ្ងៃចន្ទ ទី១១​​​​​​​​​ ខែមិថុ​​​​​​​​​នា ​​​​​​​​​​​​​​ឆ្នាំ២០១៨។


សូមបញ្ជក់ដែរថា  បច្ចុ​​​​​​​​​​​​ប្បន្ន​ខេ​​​​​​​​​​​ត្ត Hai ​​​​​​​​Duong​​​​​​​​​​​​​​​​​​​ មានផ្ទៃដីដាំដុះ​​​​​​​​​​​​ដើមគូលែនទំ​​​​​​​​​​​​​ហំ​ប្រមាណ ​​​​​​​​​​​​១០,៥០០ហិ​​​​​​​​​​​​កតា ដែ​​​​​​​​​​​​​​​​​​​​លភាគច្រើន​គឺជាពូជ​​​​​​​​​​​គូលែន Thieu​​​​​​​​​​​ នៅ​ស្រុក​ថាញ់​​​​​​​​​​​​​​​​​​​ហា (Thanh Ha) ​​​​​​​​​​​និងក្រុ​ង​លិញ (​​​​​​​​​​Linh) ជាមួយទិ​​​​​​​​​​ន្ន​ផល​​​​​​​​​​​​​​​​​​​​​​​ប្រ​​​​​​​​​​ហែល ៦០,០០០តោន នៃផ្លែ​​​​​​​​​​​​ឈើ​​​​​​​​​​ស្រស់នេះ​​ក្នុ​​​​​​​​​​​​​​​​​​​​​​​ងមួយ​ឆ្នាំ​​​​​​​​​​​​​​​​​​​ៗ។ ​​​​​​​​​​​​​កាលពី​​​​​​​​​​ប៉ុន្មាន​ឆ្នាំមុ​​​​​​​​​​​​​ននេះ​​​​​​​​​​​ ប្រទេ​​​​​​​​​សចិន​ក៏​​​​​​​​​​​ធ្លាប់បាន​​​​​​​​​​​​​បិទ​កា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រនាំចូល​ផ្លែគូ​​​​​​​​​​​​លែន ពី​​​​​​​​​​​​​ប្រ​​​​​​​​​​​ទេស​វៀត​​​​​​​​​​​​ណា​​​​​​​​​​​ម​​ផងដែរ ​​​​​​​​​​ដោ​​​​​​​​​​​​​យសារតែការរកឃើញថា ផល្លា​នុផលនេះ​​​​​​​​​មានផ្ទុក​​សា​​​​​​​​​​រធាតុ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គីមី​ខ្លាំង៕

គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់ នៅប្រទេស…

ប្រទេសថៃ៖ រថយន្តកុងតឺន័រមួយគ្រឿង បើកបរក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុកផ្ទាំងថ្មចែកទ្រូងផ្លូវ ហើយបណ្តាលអោយអ្នកបើកបររថយន្តកុងតឺន័រខ្ទាតចេញមកក្រៅ ហើយបានមកបុកខ្ទប់និងរថយន្តតូចនៅម្ខាងផ្លូវមួយទៀតស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីបញ្ជូនទៅដល់មន្ទីពេទ្យ។

ហេតុការណ៍ដ៍រន្ធត់នេះបានកើតឡើងនៅបរិវេណម៉ត័រវ៉េ ផ្លូងចូលផាត់តាយ៉ា គីឡូម៉ែត្រលេខ73 ឃុំណងខាងខក ស្រុកមឿងឈុនបុរី ប្រទេសថៃ ។

នេះជាទុកថាជាមេរៀនមួយ ដែលតៃកុងឡានទាំងត្រូវតែចាំថា ពេលបើកបរត្រូវតែពាក់ខ្សែរក្រវ៉ាត់កាពារ ដើម្បីជៀសវាងបង្ករឲ្យគ្រោះថ្នាក់ដល់អាយុជីវិតដូចយើងឃើញនៅក្នុងវិដេអូនេះស្រាប់​ ៕

ដោយ៖ សុវណ្ណ ដេត
ប្រភព៖ FB

កូរ៉េខាង​ត្បូង​បានក្លាយ​ជា​ប្រទេសដែលមានលិខិតឆ្លងដែនមានឥទ្ធិពលបំផុតក្នុងពិភពលោកនាពេលសព្វថ្ងៃនេះ

ប្រទេស​កូរ៉េ​ខាង​ត្បូង​គឺជា​ប្រទេស​អាស៊ី​ទី​ពីរ​ដែល​ធ្លាប់​មាន​សន្ទស្សន៏​ Global Passport Index ដែល​វា​បាន​ធ្វើ​អោយ​លិខិត​ឆ្លង​ដែន​កូរ៉េខាង​ត្បូង​ក្លាយ​ជា​លិខិត​ឆ្លង​ដែន​ដ៏​មាន​ឥទ្ធិពល​បំផុត​នៅ​ក្នុង​ពិភព​លោក​នាសព្វ​ថ្ងៃ​នេះ​។ ពិន្ទុ​ទិដ្ឋា​ការ​ឥតគិត​ថ្លៃ​របស់​កូរ៉េ​ខាង​ត្បូង​គឺ​ ១៦២ នាពេល​នេះ​ វា​មាន​ន័យ​ថា​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ទទួល​បាន​ទិដ្ឋការ​ដោយ​ឥត​គិត​ថ្លៃ​ដល់​បណ្ដុំ​​ទាំង​មូល​នៃ​បណ្ដា​ប្រទេស​រួម​ទាំង​ប្រទេស​ផ្សេង​ទៀត​ដូច​ជា​ អាមេរិក​ កាណាដា រុស្សុី និង​ បណ្ដាប្រទេស​អ៊ីរ៉ុប​ និង មជ្ឍឹមបូព៌ា​។

មាន​តែប្រទេស​អាស៊ីតែ​មួយ​គត់​ដែល​ធ្លាប់មាន​ចំណាត់​ថ្នាក់កំពូល​នៃ​សន្ទស្សន៍​ Global Passport Index គឺ សិង្ហបុរី​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​ដំបូង​កាល​ពី​ឆ្នាំ​ ២០១៧​ ហើយ​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ជាមួយ​កូរ៉េខាង​ត្បូង​នៅ​ក្នុង​ចំណាត់​ថ្នាក់​នេះ​ផង​ដែរ​(ចំណាត់ថ្នាក់ទី ១)។

ប្រទេស​ជប៉ុន​ក៏បាន​ផ្លាស់​ប្ដូរ​ទៅ​ចំណាត់​ថ្នាក់​ទី​ ២ ជាមួយ​នឹង​ពិន្ទុ​ទិដ្ឋាការ​ ១៦១ ដែល​កំពុង​ស្ថិត​នៅ​ជាប់​ជាមួយ​ប្រទេស​អាល្លឺម៉ង់​។ ឆ្នាំ ២០១៧ គឺជា​ឆ្នាំ​ទី​មួយ​ហើយ​ដែល​ប្រទេស​អាស៊ី​មួយ​បាន​ឈាន​ដល់​កំពូល​នៃ​តារាង​ចំណាត់​ថ្នាក់​ដែល​បាន​បង្ហាញ​ពី​ការ​ផ្លាស់​ប្ដូរ​នៃ​បណ្ដា​ប្រទេស​អាសីុ​ទៅ​ជុំ​វិញ​ពិភពលោក​។

វាហាក់​បីដូច​ជា​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ទទួល​នូវ​ពាក្យ​រហ័ស​នាម​ជាផ្លូវ​ការ​របស់​ខ្លួន ​(Passion, Connected) សម្រាប់​ការ​ប្រកួត​កីឡា​អូឡាំពិក​ Pyeongchang។​ ដែល​វា​បាន​តភ្ជាប់​ទំនាក់​ទំ​នង​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ប្រជា​ពលរដ្ឋ​របស់​ខ្លួន​ទៅ​កាន់​ពិភពលោក​និង​តភ្ជាប់​ពិភពលោក​ទៅ​នឹង​ប្រទេស​ដ៏​ស្រស់​ស្អាត​និង​មាន​តែ​មួយ​គត់​របស់​ខ្លួន​៕

ប្រែសម្រួល​ ៖ RathDy