គូជីវិតខ្លះទាស់ទែងគ្នាហើយ បែរជាត្រូវរ៉ូវគ្នាវិញ ព្រោះតែវាមាន……..

ក្នុងជីវិតស្នេហា ចំណងដែលដាច់ អាចត្រូវបានចងឡើងវិញ ប្រសិនបើគូជីវិតបានគិតពិចារណានូវហេតុផលប្រកបដោយសុទិដ្ឋិនិយមនិងទទួលនូវការពិតដែលថា ការទះដៃតែម្ខាងប្រាកដជាមិនឮនោះទេ។

ពិតណាស់ វាមិនងាយស្រួលប៉ុន្មានទេ ក្នុងការចាប់ផ្ដើមសាជាថ្មី ប៉ុន្តែការឈឺចាប់នៃការបែកគ្នាមួយរយៈ បានប្រាប់យើងឲ្យយល់ថា យើងនៅតែគិតអំពីគ្នា.. យើងនៅតែត្រូវការគ្នា ។

វាក៏បង្ហាញថា យើងនៅតែរឹងមាំនិងមានឆន្ទៈដោះស្រាយនូវបញ្ហានេះ ព្រោះជីវិតអាពាហ៍ពិពាហ៍ដ៏ជោគជ័យ គឺផ្សំឡើងដោយបុរសនិងស្ត្រីប្រកបដោយកំហុសពីរនាក់ ដែលប្ដេជ្ញាចិត្តថា ពួកគេនឹងមិនបោះបង់គ្នាចោល ទោះបីក្នុងកាលៈទេសៈណាក៏ដោយ ។

ពេលខ្លះ យើងសុខចិត្តចាញ់.. សុខចិត្តដើរចេញ.. សុខចិត្តបំភ្លេចចោល.. សុខចិត្តអធ្យាស្រ័យឲ្យគ្នា.. សុខចិត្តមិនបោះបង់គ្នា.. ព្រោះតែយើងយល់ដឹងនូវតម្លៃរបស់គូជីវិតរបស់យើង ។

ក្នុងជីវិតរបស់យើង វាគ្មានអ្វីដែលល្អឥតខ្ចោះឡើយ.. យើងខឹងគ្នា.. យើងស្អប់គ្នាទៅតាមចិត្តនឹកឃើញ… តែខួរក្បាលយើងបានប្រាប់យើងថា តើយើងស្អប់និងខឹងគ្នាដើម្បីអ្វី ព្រោះតែពេលវេលាចេះតែកន្លងទៅមុខ ហើយមិនរង់ចាំយើងឡើយ! តើយើងនៅសល់ពេលវេលាប៉ុន្មានទៀត ដើម្បីរស់ក្នុងសុភមង្គលដ៏ផ្អែមល្ហែមនោះ៕ដោយ តារារ៉ាយ ប្រភពFB

ស្នេហាគឺជាការលះបង់? តេីត្រូវលះបង់ស្នេហាដេីម្បីកូន ឫលះបង់កូនដេីម្បីស្នេហា?

រឿងរ៉ូវមួយបាកកើតឡើងលើគ្រួសារមួយ ដែលតម្រូវឲ្យរូបនាងត្រូវលះបង់កូនប្រុសរបស់ខ្លួន ដើម្បីជ្រើសរើសបរុសពោះម៉ាយម្នាក់ដែលខ្លួនស្រឡាញ់ និងត្រូវរៀបការ។ នេះជារឿង៖ ខ្ញុំធ្លាក់ខ្លួនមេម៉ាយកូនមួយក្នុងវ័យសាមសិបឆ្នាំដ៏ក្មេងខ្ចី។ ស្វាមីនិងខ្ញុំបានលែងលះគ្នាដោយខ្ញុំតស៊ូខ្លាំងណាស់ទើបខ្ញុំទទួលបានសិទ្ធិចិញ្ចឹមកូនប្រុស ព្រោះអតីតស្វាមីខ្ញុំក៏ចង់បានសិទ្ធិចិញ្ចឹមកូនប្រុសដែរ។ អតីតស្វាមីខ្ញុំបានផ្ដល់អាហារកិច្ចជារៀងរាល់ខែ។ គាត់មកលេងកូនប្រុសមួយខែម្ដងដែរ។

ពេលវេលាបានកន្លងទៅ ខ្ញុំបានជួបបុរសពោះម៉ាយម្នាក់ដែលលែងលះ ហើយប្រពន្ធរបស់គាត់ទទួលបានសិទ្ធិចិញ្ចឹមកូនស្រី។ គាត់មិនដែលខ្វល់នឹងកូនស្រីរបស់គាត់ឡើយ។

ទំនាក់ទំនងរបស់យើងទាំងពីរកាន់តែរីកចម្រើន រួចថ្ងៃមួយគាត់បានសុំខ្ញុំរៀបការហើយខ្ញុំក៏យល់ព្រម។

គូដណ្ដឹងរបស់ខ្ញុំបានស្នើថា:

-” អូនគួរតែយកកូនប្រុសរបស់អូនទៅឲ្យអតីតស្វាមីរបស់អូនចិញ្ចឹមទៅ ហើយយើងអាចទៅលេងវាជារៀងរាល់សប្ដាហ៍បាន!”

តាមពិត ឪពុកម្ដាយខ្ញុំស្រឡាញ់ចៅប្រុសណាស់ ខ្ញុំចង់យកវាទៅផ្ញើនឹងពួកគាត់ តែពួកគាត់មិនអាចមានកម្លាំងចិញ្ចឹមបីបាច់ចៅប្រុសទេ ព្រោះឪពុកខ្ញុំមានជំងឺមហារីក រីម្ដាយខ្ញុំមានជំងឺផ្លូវចិត្តក្រោយពេលដែលខ្ញុំលែងលះគ្នា។ ខ្ញុំមិនចង់ឲ្យពួកគាត់កើតទុក្ខដោយបាត់បង់ចៅប្រុសទេ។

ខ្ញុំស្នើសុំគូដណ្ដឹងខ្ញុំថា:

-” អូនសុំដោះស្រាយរឿងកូនប្រុសក្រោយយើងរៀបការសិនបានឬទេ?”

គូដណ្ដឹងខ្ញុំឆ្លើយថា:

-” ទេ! អូនត្រូវប្រគល់កូនប្រុសនេះទៅឲ្យអតីតស្វាមីរបស់អូន មុននឹងយើងរៀបការ!”

ខ្ញុំពិបាកចិត្តខ្លាំងណាស់ ព្រោះកូនប្រុសស្រឡាញ់ខ្ញុំខ្លាំងណាស់ តើវាពិបាកចិត្តយ៉ាងណាទៅ បើវាចាកចេញពីទ្រូងដ៏កក់ក្ដៅរបស់ខ្ញុំទៅ?
តើឳពុកម្ដាយខ្ញុំដែលកំពុងរស់នៅតស៊ូនឹងជំងឺ ពិបាកចិត្តយ៉ាងណា នៅពេលដែលចៅប្រុសឃ្លាតឆ្ងាយទៅនោះ?

ខ្ញុំយល់នូវមូលហេតុដែលគូដណ្ដឹងខ្ញុំមិនត្រូវការកូនប្រុសខ្ញុំ ព្រោះអ្នកទាំងពីរនាក់មិនជាប់សាច់ឈាមនឹងគ្នាសោះឡើយ!

តើខ្ញុំត្រូវលះបង់កូនប្រុសដើម្បីស្នេហាថ្មីដែរឬទេ?
ប្រភព: Bo Tut

សុភាពបុរសដែលជោគជ័យរឿងស្នេហា មិនចោលទេ ៣ក្បាច់នេះ

ប្រសិនបើអ្នកមាននរណាម្នាក់ពិសេសនៅក្នុងជីវិតរបស់អ្នក ហើយអ្នកត្រៀមខ្លួនរួចរាល់ដើម្បីបង្ហាញពីអារម្មណ៍របស់អ្នកចំពោះនាងនោះ យើងសូមអបអរសាទរ ! ទាំងនេះ!
ប្រសិនបើអ្នកមាននរណាម្នាក់ពិសេសនៅក្នុងជីវិតរបស់អ្នក ហើយអ្នកត្រៀមខ្លួនរួចរាល់ដើម្បីបង្ហាញពីអារម្មណ៍របស់អ្នកចំពោះនាងនោះ យើងសូមផ្តល់កំលាំងចិត្តអោយអ្នកសារភាពចេញមកតែម្តង ទោះបីជាវាជាឃ្លាដ៏គួរឱ្យភ្ញាក់ផ្អើលមួយដែលនិយាយថាពាក្យបីម៉ាត់តូចៗក៏ដោយ វាជាមធ្យោបាយដ៏ល្អដើម្បីបង្ហាញពីអារម្មណ៍របស់អ្នកហើយបង្កើតទំនាក់ទំនងកាន់តែខ្លាំងថែមទៀត។
ខាងក្រោមនេះជាការរៀបចំខ្លួនសំរាប់ការសារភាពក្តីស្រលាញ់របស់អ្នក

១-ត្រៀមគ្រប់ពេលសំរាប់អនុវត្តន៍ពាក្យថាស្រលាញ់

ពាក្យថាស្រលាញ់បើអ្នកដើរចូលទៅនិយាយចំៗនោះវាហាក់គួរអោយខ្លាចណាស់ ហើយជាលទ្ធផលគឺបរាជ័យ១០០% ប៉ុន្តែអ្នកត្រូវត្រៀមគ្រប់ពេលសំរាប់ការស្រលាញ់ដោយកាយវិការ មើលថែ យកចិត្តទុកដាក់ ធ្វើខ្លួនអោយជាទីពឹងពាក់ និង ផ្តល់ភាពកក់ក្តៅដល់ដៃគូរគ្រប់ពេលដែលជាភាសាដ៏សាមញ្ញសំរាប់សារភាពក្តីស្រលាញ់ដល់ដៃគូរ។ គ្រប់ពេលដែលចង់បង្ហាញការស្រលាញ់តែមិននិយាយពាក្យថាស្រលាញ់ តែត្រូវនិយាយដោយភាសារអារម្មណ៍ជាអ្វីដែលមានភាពរ៉ូមែនទិច និង ស៊ីវីល័យយ៉ាងខ្លាំង ហើយចំណុចនេះទៀតសោតក្នុងរឿងភាគគេនិយមណាស់ ចំណុចល្អបំផុតនៃពាក្យនេះគឺអ្នកអាចទំលុះបេះដូងរបស់ដៃគូរអ្នកបាន ហើយជាជោគជ័យតំបូងក្នុងរឿងស្នេហារបស់អ្នកផងដែរ។

២-រកពេលវេលា និង ទីកន្លែងសមរម្យត្រឹមត្រូវ

ពិតណាស់បើចង់ប្រាប់នរណាម្នាក់ដែលអ្នកស្រឡាញ់គឺជាកិច្ចការពិសេសផ្ទាល់ខ្លួន គ្រប់គ្នាតែងតែអ្នកចង់ឱ្យពេលវេលាល្អឥតខ្ចោះ ហើយចង់អោយដៃគូរស្តាប់លឺគ្រប់សំដីដែលអ្នកវាចារចេញទៅ ដូចនេះបរិយាកាសពិតជាមានអត្ថន័យចំពោះទំនាក់ទំនងរបស់អ្នក ក្នុងចំណោមមិត្តៗ ឬ ទីកន្លែងដែលអ៊ូរអរ ភ្លេងកងរំពង ពិតជាមិនសាកសមសំរាប់ការសារភាពរបស់អ្នកនោះទេ វាអាចធ្វើអោយនាងអៀន ហើយរត់គេចពីអ្នកតែម្តង។

៣-កុំទាន់សប្បាយចិត្តឬ សន្មតថានាងស្រលាញ់អ្នកផងដែរ

 បើទោះជាអ្នកជាអ្នករៀបផែនការល្អឥតខ្ចោះ និង មានរូបរាងសង្ហាយ៉ាងណាក៏ដោយបរាជ័យអាចធ្លាក់មកដល់ភ្លាមៗបើសិនអ្នកមើលរំលងចំនុចនេះ ព្រោះការសារភាពរបស់អ្នកដែលទទួលបានការយល់ព្រមមិនមែនមានន័យថានាងឈប់ពិនិត្យមើលលក្ខណះសម្បតិ្តរបស់អ្នកនោះទេ ពោលគ្រប់ទង្វើរបស់អ្នកនៅតែជាផ្ទាំងស៊ីប នៅតែជាគោលដៅដដែល ព្រោះនាងពេញចិត្តនឹងទង្វើរបស់អ្នកនៅចំនុច (១) ហើយបើអ្នកទទួលបានភ្លើងខៀវហើយបោលមិនគិតនាងនោះ ពិតណាស់អ្នកប្រាកដជាទឹកភ្នែកមិនខាន៕

 

ស្នាមញញឹមនៃប្រពន្ធជាជោគជ័យនៃបុរសជាប្តី ! នៅចាំថ្ងៃដែលស្គាល់គ្នាតំបូងទេ?

ការចែករំលែកអំពីសុភមង្គលគ្រួសារ ៖ ថ្ងៃនេះ Madam សុំចែករឿងមួយទៅអ្នកទាំងអស់គ្នា ធនាថា អ្នកទាំងអស់គ្នាប្រាកដជា យកពួកគាត់ទាំងពីរធ្វើជាគំរូរ។ មានគ្រួសារបងស្រីម្នាក់ រស់់នៅទីក្រុងភ្នំពេញ បងស្រីគាត់ពិត ស្រស់ស្អាតបែបជាតិ ហើយគាត់ញញឹមស្រស់ណាស់ ឯសម្លេងផ្អែមពិរោះ ។ ​Madam ចូលចិត្តគាត់ណាស់ គាត់ឈ្មោះSovanny បងស្រីមានសម្បុរស្រអែម តែបើសម្លឹងមើលមុខគាត់យូរទៅកាន់តែស្អាតទ្វេដង មើលមុខយ៉ាងណាក៏មិនធុញដែរ។  អ្វីដែលពិសេសជាងនេៈទៅទៀតនោះ អ្នកទាំងអស់គ្នាចឹងដឹងទេ?

បងស្រីមានស្វាមីដ៏ប្រពៃ និងកូនស្រីដ៏ឆ្លាត នាងគួរក្នាញ់ណាស់ ខ្លួនតូចតាមួយទេ តែចេះណាស់ មនុស្សធំល្មមៗ​​ ឆ្លាតមិនស្មើរគាត់ទេ។ បងស្រីជាមិត្តក្នុង Facebook ហើយនឹង  Pag Madam Sneha  ការពិតទៅ Madam សង្កេតឃើញគាត់យូរហើយ ពេលដែលគាត់ Post រូបម្តងៗ គឺពោរពេញដោយស្នាមញញឹមពិតប្រាកដ។ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ ថ្មីៗនេៈ Madam បានឃើញបងស្រី Post នូវរូបភាពពីរសន្លឹក ដែលមានរូបគាត់  នឹងស្វាមី នៅលើផ្លូវរថភ្លើង នៅជិតជើងភ្នំនាទឹកនៃដីខេត្តកំពត  រួមជាមួយពាក្យពេជន៍ ដ៏មានអត្ថន័យថា៖
(ភ្នំខ្ពស់យ៉ាងណាក៏គង់នៅទាបជាងស្មៅ​ “មេឃខ្ពស់​ ដីធំ”​ មានជីវិតត្រូវតែមានសង្ឃឹម)

ឯរូបភាពមួយសន្លឹកទៀត មានអត្ថន័យថា៖
(សាងស្នេហ៍ក្បែរជើងភ្នំ​ “នៅខាងមុនបង គឺមានអូន​ចាំផ្តល់កំលាំងចិត្ត​ នៅខាងក្រោយខ្នងបងគឺមានភ្នំដ៏សក្កិសិ្នទិចាំបាំងខ្យល់ព្យុះភ្លៀង​ ហើយនៅចំកណ្តាលនៃផ្លូវជីវិតដ៏វែងឆ្ងាយរបស់ពួកយើងគឺមានកូនស្រីជាទីស្រលាញ់ គ្រួសារយើងត្រូ​វបន្តដំណើរឆ្ពោះទៅមុខ ជាមួយស្នាមញញឹម ដែលពោរពេញដោយភាពជឿជាក់)

មនុស្សម្នាក់ៗតែងតែចង់បាន ស្នាមញញឺមពិតប្រាកដបែបនេៈ មែនទេ?
មូលហេតុដែលធ្វើអោយគាត់ទទួលបានស្នាមញញឺមបែបនេៈ  Madamបានទាក់ទងទៅគាត់ផ្ទាល់ សាកសួរគាត់អំពីរឿងនេៈហើយ បងស្រីចិត្តទូរលាយណាស់ គាត់ពេញចិត្តនឹងចែករំលែករឿងនេៈទៅកាន់អ្នកទាំងអស់គ្នា។  បងស្រីបានមានប្រសាន៍ថា
(តាមពិតទៅណាអូន ជីវិតគូរ ទោះបីគូរណាក៏ដូចគូរណាដែរអូន អ្វីដែលសំខាន់គឺយើងចេះសម្របខ្លួន  បើថាអោយមានសុមង្គលពេញទំហឹងហ្មង  វាមិនអាចល្អរហូតទេ ធម្មតាតែងតែមានបញ្ហាតិចតួច តែសម្រាប់បង និងស្វាមីបង ពួកយើងចេះសម្របចិត្ត លើសពីនេៈ ពួកយើងចេះស្រលាញ់ និងថែរក្សានូវអ្វិដែលយើងមាន បើកចិត្តអោយទូរលាយទទួលយកចំនុចខ្វះខាតរវាងគ្នា និងគ្នា ហើយចេះកែតម្រូវគ្នា។  គាត់បានមានប្រសាន៍បន្តទៀតថា សម្រាប់ស្វាមីបងគាត់ល្អខ្លាំងណាស់ គាត់មានស្នេហាដ៏បរិសុទ្ធ យកចិត្តទុកដាក់ចំពោះក្រុមគ្រួសារ និងសាច់ញាតិទាំងសងខាង គាត់ជាស្វាមីល្អ ជាប៉ាល្អរបស់កូន ហើយគាត់អប់រំកូនស្រីរបស់បងបានល្អណាស់។    បងមានមតនៈភាពណាាស់  ដែលបានស្វាមីដូចជាគាត់ អ្វីដែល បងមិិនអាចបំភ្លេចបាន ក្នុងមួយជីវិតនេៈ គឺគាត់បានបង្កើតនូវពេលវេលាដ៏អស្ចារ្យាយ៉ាងច្រើនសម្រាប់បង ទោះគាត់រវល់ និងការងារយ៉ាងណាក៏ដោយ។
មនុស្សដាច់ខាតកុំទទួលយកសុភមង្គលក្លែងក្លាយអោយសោះ ព្រោះការទទួលយកសុភមង្គលបែបនេៈ ជាការដាក់ទណ្ឌកម្មសំរាប់ខ្លួនឯង។ សូមជូនពរអោយបងប្អូនខ្មែរយើង ទទួលបានស្នាមញញឹមដ៏ពិតប្រាកដដូចជាគ្រួសារនាងខ្ញុំ។ 

 

 

យ៉ាងម៉េចហើយ អ្នកកំពុងតែអានអត្ថបទនេៈ គិតថាចង់យកគ្រួសារបង Sovanny ជាគំរូដែរទេ?  គ្រួសារគាត់ផ្អែមណាស់ សម្បី Madam ក៏លួចច្រណែនបងស្រីដែរ។
សាកល្បងទៅណា អ្នកនឹងទទួលបានស្នាមញញឹមដ៏ពិតប្រាកដដូចជាពួកគាត់៕ សូមអរគុណបងស្រីសម្រាប់ការចែករំលែក។

សំរាប់សំនូមពរផ្សេងៗ សូមទៅកាន់ FB Madam Sneha
អត្ថបទដោយ ៖ ម៉ាដាម ហ្វុងឌូ
Ms. Pich Sovanny

ហាហា ត្រូវអត់ប្រុសៗ ពេលចង់ប្រពន្ធធ្វើចរិតចឹងមែនក៏អី?

មានដឹងទេ នៅពេលមនុស្សប្រុសពេញវ័យសមល្មមនិងចិត្តចង់បានប្រពន្ធតើមិត្តៗនារីមានដឹងទេតើពួកគេបង្ហាញចរិកហ្សីនបែបណាខ្លះទៅ? ថ្ងៃនេះយើងមកស្វែងយល់ទាំងអស់គ្នាថាតើកំលោះៗយើងទាំងអស់នេះមានអ្វីខ្លះដែលបង្ហាញមកដោយមិនដឹងខ្លួននោះ? មិត្តៗនារីមានដឹងទេពួកគេតែងតែ នឹកកូនក្រមុំគេតាំងពីព្រឹកដល់យប់ លែងមើលឃើញនារីផ្សេងស្អាតជាងនារីម្នាក់នោះហើយ ក្លាយជាមនុស្សឧហ្សាហ៍ទាំងដែលខ្លយនឯងខ្ជិលបំផុត លែងចេះលេងសើចច្រើន និងធ្វើខ្លួនជាមនុស្សចាស់ទុំ ចេះសន្សំលុយកាក់ រំអុកម្តាយអោយចូលស្តីមួយថ្ងៃដប់ដង ។ល។ ទាំងនេះគ្រាន់តែជាការចំនាំខ្លះៗទេណាបើមានអ្វីដែលថ្មី ប្លែកជួយប្រាប់ផង៕

ប្រភព ៖ Sabay News Social

Related image

Image result for korean school love

Image result for korean school love

Related image

Image result for korean school love
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FSabayNewsSocial%2Fvideos%2F2078596405707280%2F&show_text=0&width=560

ពេលស្រឡាញ់មនុស្សម្នាក់ពិតប្រាកដអ្នកនឹងលះបង់អ្វីទាំងនេះដើម្បីគេ

ពេលអ្នកចាប់ផ្តើមរកឃើញអ្នកដែលអ្នកស្រលាញ់ពិតប្រាកដម្នាក់ អ្នកនិតចាប់ផ្តើមយល់អារម្មណ៍មួយនោះ ការលះបង់ ការផ្លាស់ប្តូរ ការហួងហែងនិងរត់មកក្នុងបេះដូងរបស់អ្នកហើយអ្នកនិងលះបង់រឿងទាំងនេះដើម្បីគេមិនថាអ្នកជាសុភាពបុរសឬសុភាពនារីនោះទេ។ អ្វីៗដែលគេតែងតែជួបប្រទះនិងជាអ្វីដែលគេតែងលះបង់មានដូចជា ពេលវេលា ភាពអាត្មានិយម សេចក្តីសុខខ្លួនឯង សណ្តានអាក្រក់ៗ ភាពសប្បាយផ្ទាល់ខ្លួន ។ល។ ចុះសំរាប់អ្នកវិញរកឃើញមនុស្សដែលខ្លួនឯងស្រលាញ់ពេញចិត្តហើយឬនៅ?

ប្រភព ៖ Kanha

Image result for korean love

Image result for korean love

Image result for korean love

Related image

Image result for korean love

Related image

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FSabayKanha%2Fvideos%2F1862303790727963%2F&show_text=0&width=476