ឃោឃៅណាស់!!! ក្មេងស្រីអាយុ៥ឆ្នាំត្រូវបានឃាតករ រំលោភហើយសម្លាប់បោះចូលក្នុងទឹកស្រះ…( មានវិដេអូ )

ខេត្តព្រៃវែង៖ គួរឲ្យអាណិតណាស់ក្មេងស្រីអាយុ៥ឆ្នាំត្រូវបានឃាតកររំលោភហើយសម្លាប់បោះចូលក្នុងទឹកស្រះ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ ដែលស្ថិតនៅភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

លោក ពៅ ជីវ ស្នងការរងខេត្តព្រៃវែងបានឲ្យដឹងថា នៅពេលដែលមានប្រជាពលរដ្ឋប្តឹងរាយការណ៍ថាមានសាកសពក្មេងដេកស្លាប់ ក្រោយពីទទួលព័ត៌មានសមត្ថកិច្ចជំនាញបានចុះត្រួតពិនិត្យធ្វើកោសលវិច័យលើខ្លួនសាកសពឈ្មោះ ចាន់ ស្រីជេត ភេទស្រីអាយុ
៥ឆ្នាំនៅភូមិសទ្ធាឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង  ។
ឪពុកឈ្មោះ ពុត ចាន់ អាយុ៤៨ឆ្នាំ
ម្តាយឈ្មោះ រស់ ហេនអាយុ៣២ឆ្នាំ នៅភូមិសទ្ធាឃុំរំចេក ស្រុកព្រះស្ដេច។


ក្រោយពិនិត្យសមត្ថកិច្ចសន្និដ្ឋាន​ថា ជនរងគ្រោះត្រូវបានជនដៃដល់ចាប់រំលោភទាំងថ្ងៃនៅក្នុងចេតីយ៍ រួចសំលាប់យកសពបោះចោលក្នុងស្រះទឹក នាចំណុចខាងលើ ។
ច្ចុប្បន្នសមត្ថកិច្ចយើង កំពុងស្រាវជ្រាវរកមុខសញ្ញាដើម្បីចាត់ការតាមនីតិវិធី៕

បើចង់ជ្រាបច្បាស់សូមទស្សនាវិដេអូ

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F1626947754086550%2Fvideos%2F1692062627575062%2F&show_text=0&width=266

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F1626947754086550%2Fvideos%2F1692062597575065%2F&show_text=0&width=266