សង្គម ៖ នេះជាករណីកក្រើកមួយដែលមនុស្សភាគច្រើនមានការមិនពេញចិត្តទៅនិងទង្វើដ៏សាហាវរបស់ស្រីឈ្មោះ ហ្គេច ជាក់ស្តែងថ្មីៗលោក ផែង វណ្ណះ ជាអ្នកលេងហ្វេសប៊ុកគាំទ្រអំពើរល្អ ស្អប់ខ្ពើមអំពើអាក្រក់បានចេញមុខវិភាគជាវីដេអូ និង បកស្រាយខ្លះៗអំពីបទល្មើសជាក់ស្តែងជូនដល់មហាជនផងដែរ។

តើទង្វើនាងហ្គេចប្រឈមមុខចំពោះបទល្មើសអ្វីខ្លះ ហើយអាចជាប់ពន្ធនាគារប៉ុន្មានឆ្នាំ ? តាមប្រភពពីលោក ផែង វណ្ណះបានពោលថា ៖ នេះមិនមែនជាការតាំងខ្លួនជាមន្ត្រីតុលាការ ឬ មន្ត្រីនគរបាលយុត្តិធម៌ទេ តែខ្ញុំគ្រាន់តែចង់ចែករំលែកនូវចំណេះដឹងតិចតួចរបស់ខ្ញុំដែលធ្លាប់បំរើការងារជាមន្ត្រីអនុវត្តច្បាប់កន្លងមកជូនបងប្អូនខ្លះដែលមានចម្ងល់សួរខ្ញុំថា តើលើកនេះនាងហ្គេចអាចជាប់គុកបានប៉ុន្មានថ្ងៃ ?
ផ្អែកទៅលើសកម្មភាពរបស់នាង ដែលខ្ញុំទទួលបាន ខ្ញុំយល់ឃើញថា នាង អាចប្រឈមមុខចំពោះបទល្មើស ៣ មាត្រា ៖
១- ការប្រើប្រាស់ស្លាកលេខ ខម ក្លែងក្លាយអាចប្រឈមមុខនឹង មាត្រា ៦៣០ ( បើសិនាតុលាការរកឃើញថានាងបានប្រព្រឹត្តល្មើសនឹងមាត្រា ៦៣០ មែន នាងអាចប្រឈមមុខនឹងការផ្ដន្ទាទោសដាក់គុកចន្លោះពី ២ឆ្នាំ ទៅ ៥ ឆ្នាំ និង ពិន័យជាលុុយពី ៤លានរៀល ទៅ ១០ លានរៀល ) ។

២- ការដុតបំផ្លាញរោងចក្រនៅឃុំពើក ស្រុក អង្គស្នួល ខេត្តកណ្ដាល នាងអាចប្រឈមមុខនឹងមាត្រា ៤១០ បទធ្វើអោយខូចខាតដោយចេតនា ( បើតុលាការរកឃើញថានាងបានប្រព្រឹត្តបទល្មើសនឹងមាត្រា ៤១០ មែន នាងអាចនឹងត្រូវផ្ដន្ទាទោសដាក់គុកចន្លោះពី ៦ ខែ ទៅ ២ឆ្នាំ និង ពិន័យជាលុុយពី ១លានរៀល ទៅ ៤លានរៀល ) ។

៣- ការផ្ញើសារជាសម្លេងគំរាមសម្លាប់ អាចប្រឈមមុខនឹងមាត្រា ២៣៣ បទគំរាមកំហែងថានឹងសម្លាប់ ( បើតុលាការរកឃើញថា នាងពិតជាបានប្រព្រឹត្តល្មើសនឹងមាត្រា ២៣៣ មែន នាងអាចនឹងត្រូវផ្ដន្ទាទោសដាក់គុកចន្លោះពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាលុុយពី ១លានរៀល ទៅ ៤លានរៀល ) ។
ដូច្នេះ សូមកុំយកការយល់ឃើញរបស់ខ្ញុំធ្វើជាមូលដ្ឋានសម្រេចអំពីបទល្មើសនាងហ្គេចអោយសោះ ។ គួរពុំគួរសូមបងប្អូនអធ្យាស្រ័យ ។
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fvannak.pheng.3%2Fvideos%2F1622786654484807%2F&show_text=0&width=267



