
ឥណ្ឌូណេស៊ី៖ ក្រុមហ៊ុន Honda ប្រចាំប្រទេសឥណ្ឌូណេស៊ី បានប្រកាសចេញម៉ូតូ Honda Vario (ឬហៅថា Honda Click) លើទីផ្សារប្រទេសថៃ ស៊េរីឆ្នាំ២០១៨ ដែលមារចនាបថថ្មីប្លែក ទាក់ភ្នែក និងមានជម្រើសម៉ាស៊ីន ១២៥សេសេ និង ១៥០សេសេ ។
ចំណុចដែលធ្វើឲ្យស៊េរីថ្មីនេះខុសប្លែកពីស៊េរីចាស់នោះ គឺនៅត្រង់ផ្នែកខាងមុខដែលមានរចនាបថភ្លើងអំពូលពីរជាន់ជាអំពូលប្រភេទ LED ដែលមានលក្ខណះស្រដៀងគ្នាទៅនិងប្រភេទម៉ូតូស្ព័របស់ Honda ។
មួយវិញទៀតនោះគឺកុងទ័រជំនាន់ថ្មី ដែលជាប្រភេទឌីជីថល មានលក្ខណះស្រដៀងគ្នាកុងទ័របស់ម៉ូតូ PCX ដោយអាចបង្ហាះអំពីកម្រិតស៊ីសាំងជាមធ្យមរួមទាំងម៉ោងផងដែរ ។
ប្រព័ន្ធសោរ Smart Key ក៍ជាផ្នែកមួយរបស់ Honda Vario ស៊េរីឆ្នាំ ២០១៨នេះដែរមានលក្ខណះស្រដៀងគ្នាទៅនឹងម៉ូតូ Honda PCX ដែរ ។
ត្បិតថាគូប្រជែងដទៃទៀតបានប្តូរន្រើប្រព័ន្ធហ្រ្វាំង ABS ប៉ុន្តែ VArio ស៊េរីថ្មីនេះនៅតែប្រើប្រព័ន្ធហ្រ្វាំង Combi Bjrake ដដែល ។
Vario ឆ្នាំ ២០១៨នេះមានប្រភេទម៉ាស៊ីន ១២៥សេសេ មានបំពាក់ម៉ាស៊ីនចំណុះ ១២៤,៨សេសេ អាចបង្កើតកំលាំងបាន ១១,១សេះ ចំណែកប្រភេទម៉ាស៊ីនចំណុះ ១៤៩,៣សេសេ អាចបង្កើតកម្លាំងបាន១៣,១សេះ ។
នៅលើទីផ្សារឥណ្ឌូណេស៊ី Honda Vario ១២៥សេសេ មានលក់ក្នុងតម្លៃប្រមាណ ១៤០០ ដុល្លា និង១៥០សេសេ មានតម្លៃប្រមាណ ១៧០០ដុល្លាអាមេរិច មានជម្រើសពណ៍ចំនួន៤ ដូចគ្នាប៉ុន្តែប្រភេទម៉ាស៊ីន ១៥០សេសេ មានលើសមួយពណ៍ ៕
(សូមទស្សនាវិដេអូ)
ឮ
ឮ
ឮ
ឮ
ឮ
ឮ
ឮ
ឮ
ឮ
ឮ
ឮ
ប្រភព៖ អូតូបូឌៀ – Autobodia