ជនជាតិចិនថៅកែKTV ប្រើអំពើហឹង្សាលើនារីខ្មែរ២នាក់ផ្អើលទាំងកណ្តាលយប់

ភ្នំពេញ៖ នារីពីនាក់បានរងនូវអំពើហឹង្សាពីបុរសជនជាតិចិន​ម្នាក់ ជាថៅកែហាងខារ៉ាអូខេដែលបង្ខំឲ្យនារី២នាក់នោះ ទៅអង្គុយជាមួយមិត្តភក្រ្ត័ខ្លួន តែនាងមិនព្រម ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១០៖៥០នាទីយប់ ត្រូវថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅចំណុចមុខ KTV QI HAO GONG GOAN ជាប់ផ្សារបឹងត្របែកផ្លាហ្សា ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមសម្តីនារីរងគ្រោះទាំងពីអ្នកនោះបានប្រាប់ថា៖ នៅមុនពេលកើតហេតុ មានមិត្តភក្រ្ត័ ម្នាក់ដែលជាបុគ្គលិក(នារីកំដរភ្ញៀវ) បានខលហៅនាង មកជួយកំដរភ្ញៀវ ដែលជាមិត្តភក្រ្តថៅកែ ពេលនោះនាងក៏បានមកមានគ្នាចំនួន៣នាក់​ ខណៈមកដល់ក្នុងបន្ទប់ ពួកនាងក៏ដើរចេញមកក្រៅវិញ ព្រោះភ្ញៀវទាំងនោះតែងតែបង្ខំនារីៗ ដែលជាដៃគូរទៅដេកជាមួយ បន្ទាប់មកស្រាប់តែថៅកែមកសួនាំ ហើយបានធាក់នាងពីក្រោយបណ្តាលឱ្យដួល ហើយចាប់ទះកំភ្លៀងចំនួន២ដៃ ទើបបង្កការភ្ញាក់ផ្អើលតែម្តង ។

          សាក្សីបានបន្តទៀតថា ក្រោយពីកើតហេតុភ្លាមៗថៅកែហាងខារ៉ាអូខេខាងលើ បានសងថ្លៃជំងឺចិត្តចំនួន៥០០ដុល្លារ តែនារីរងគ្រោះមិនព្រម ទើប នាងទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកជួយអន្តរាគមន៍ ហៅជនរងគ្រោះទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល បឹងត្របែក ដើម្បីហៅជនបង្កទៅដោះស្រាយតាមច្បាប់ ៕

(សូមទស្សនាវិដេអូខាងក្រោម)

 

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fkhmernews.net%2Fvideos%2F769303923265835%2F&show_text=0&width=560

ប្រភព៖ TVFB