នេះជាលើកទី១ហើយ ដែលឃើញរន្ទះបាញ់ ឆេះ​ផ្ទះ​វីឡា យ៉ាងសន្ធោសន្ធៅដូចនេះ

សៀមរាប ៖ គ្រោះធម្មជាតិមួយ (រន្ទះបាញ់) បានធ្វើអោយផ្ទះវីឡាឈើ​របស់​ថៅកែ​តារាង​វាយកូនគោល​អង្គរ​ហ្គោល រី​សត ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់​អស់​ទាំងស្រុង នៅ​រសៀល​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​តារាង​វាយកូនគោល​អង្គរ​ហ្គោល រី​សត​នៅក្នុង​ក្រុម​ទី​៤ ភូមិរ​កា​ធំ សង្កាត់​ស្រ​ង៉ែ ក្រុង​ខេត្ត​សៀមរាប​។​

យោងតាមប្រភពនរគបាលខេត្តសៀមរាបបានអោយដឹងថា ៖ ម្ចាស់ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​មានឈ្មោះ ហូ ឡិច ភេទ​ប្រុស អាយុ ៤២​ឆ្នាំ ជនជាតិ​ឥណ្ឌូណេស៊ី មុខរបរ​ថៅកែ តារាង​វាយកូនគោល​អង្គរ​ហ្គោល រី​សត រស់នៅ​ក្នុង​ក្រុម​ទី​៤ ភូមិរ​កា​ធំ សង្កាត់​ស្រ​ង៉ែ ក្រុង​ខេត្ត​សៀមរាប​។ ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះហើយមិនអាចស្រោចស្រង់បាននោះ​មាន​ទំហំ​៩​ម៉ែត្រ​គុណ​១០​ម៉ែត្រ​។ យើងតាមកម្លាំង​ជំនាញ បង្ការ​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការ​នគរបាល​ខេត្ត​និង​កងរាជអាវុធហត្ថ​ខេត្ត​និង​រថយន្ត​អង្គភាព​បេតិកភណ្ឌ បាន​ចេញ​ជួយ​អន្តរាគមន៍ ប៉ុន្តែ​មិន​អាច​ជួយ​បាន​ដោយសារ​ជា​ផ្ទះ​ឈើ ទើប​ភ្លើង​ឆេះ​លឿន​អស់​តែ​ម្តង​។

ចំណែក​សម្ភារៈ​នៅ​ក្នុងផ្ទះ​បណ្តាលឲ្យ​មាន​ការខូច​ខាត​ទាំងស្រុង តែ​ពុំ​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្សជីវិ​ត​ឡើយ ហើយនេះក៏ជាមេរៀនមួយសំរាប់គ្រប់គ្នាត្រូវមានការប្រុងប្រយ័ត្ន និង រៀបប្រព័ន្ធសុវត្តិភាពការពារផ្ទះរបស់លោកអ្នកផង មិនថាបានផលប៉ុណ្ណានោះទេ តែជាការការពារ​៕

ប្រភពពត៍មាន ៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប