កាន់តែស៊ើប លោក ផែង វណ្ណះ ថាអោយចំៗលើមន្ត្រីដែលត្រូវបណ្តេញរឿងពិន័យលើសកំណត់

ភ្នំពេញ ៖ ថ្មីៗនេះក្រោយផ្ទុះករណីប៉ូលីសចរាចរ ពីរនាក់បានជំរិត ផាកពិន័យជនបរទេសក្នុងបទល្មើសចរាចរ​ជាក់ស្តែង និង បានទាប្រាក់រហូតដល់ ៨០ ០០០៛ លើសពីការផាកធម្មតា ដែលនាំអោយផ្ទុះការរិះគន់និងតាមដានពត៍មានគ្រប់មជ្ឃដ្ធានផងដែរ រហូតដល់មានអន្តរាគមន៍ពី នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការនគរបាលជាតិ និង ជាស្នងការរាជធានីភ្នំពេញ បានបណ្តេញមន្ត្រី ២នាក់នោះចេញពីអង្គភាពទៀតផង។

ជុំវិញការបណ្តេញចេញនេះដែរមានសាធារណះមតិ ២ផ្ទុយគ្នាបានកើតឡើង ដែលមានអ្នកគាំទ្រ និង មិនគាំទ្រចំណាត់ការនេះ ខណះដែលម្ខាងៗមានហេតុផលរៀងៗខ្លួន។

Image may contain: 4 people, people standing and crowd

ក្នុងនោះដែរយើងឃើញលោក ផែង វណ្ណះ ដែលជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកដ៏ល្បីល្បាញ និង រិះគន់មិនសំចៃមាត់ទៅលើបុគ្គល អង្គភាព និង ជនអាងអំណាចមាសប្រាក់ បុណ្យស័ក្ក គៀបសង្កត់ប្រជារាស្រ្តស្លូតត្រង់បានចេញមុននិយាយចំៗថា​ ៖ មន្ត្រីចាប់ជំរឹតរាស្ត្រជាជនរងគ្រោះឬ​ ?​

Image may contain: 2 people, eyeglasses and closeup

ខ្ញុំពិតជាហួសចិត្តនៅពេលអ្នកខ្លះប្រើមនោសញ្ចេតនាអាណិតមន្ត្រីចាប់ជំរឹតថាជាជនរងគ្រោះទៅវិញ​ ?​ តើមន្ត្រីចាប់ជំរឹត​រាស្ត្រ​ ធ្វើអោយរាស្ត្រក្ដៅក្រហាយរហូតឈានទៅដល់ខឹងគោទៅវាយទេះ​ ជាមន្ត្រីរងគ្រោះឬ​ ?​ ខ្ញុំសួរថា​ តើពេលដែលមន្ត្រីទាំងនោះចាប់រាស្ត្រក្រីក្រមកពីខេត្តបើកបរ​មានកំហុសបន្តិចបន្តួចជំរឹត​យកលុយ​ អ្នកមានអារម្មណ៍ឈឺចាប់អាណិតរាស្ត្រទេ​ ?​
សូមមេត្តាឈប់យកមនោសញ្ចេតនាផ្ទាល់ខ្លួនមកឡូកឡំនឹងការអនុវត្តន៍ច្បាប់ទៅ​ វាដល់ពេលដែលត្រូវកាត់សាច់ស្អុយចោលហើយ​ ។​ តើទុកអោយរាស្ត្រស្រែកជេរដល់ណាទើបធ្វើ​ ?​
ម្យ៉ាងវិញទៀត​ ការដាក់កំហុសទៅលើមន្ត្រីថ្នាក់ក្រោមមិនគ្រប់គ្រាន់ទេ ប្រធានអង្គភាពក៏ត្រូវតែរួមចំណែកទទួលខុសដែរ​ ៕