បុរសម្នាក់ បានឈ្លក់ទឹកស្លាប់បន្ទាប់ពីបើកបរស្រវឹងធ្លាក់ទឹកប្រឡាយ…

ខេត្តកណ្តាល៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២១៖១០នាទីថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០១៨ លើផ្លូវលំក្នុងភូមិ បឹងក្អែក ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

បើតាមសម្តីពីសមត្ថកិច្ចបានឲ្យដឹងថា៖ជនរងគ្រោះបានបើកបរក្នុងទឹសដៅពីត្បូងមកជើង ពេលមកដល់ចំណុចកើតហេតុលើបានគេចក្រលុកទាក់មែកឈើដែលនៅចិញ្ចើមផ្លូវធ្លាក់លូតែម្ដង បើមើលតាមស្ថានភាពសពទំនងជាស្រវឹង ទើបបណ្ដាលអោយឈ្លក់ទឹកស្លាប់តែម្ដង។

សាកសព្វជនរងគ្រោះមានឈ្មោះ ពៅ សំណាង (ហៅឃឿន)ភេទប្រុសអាយុ ៥២ឆ្នាំនៅភូមិ ត្រពាំងបារគូ ឃុំ ត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ហើយមូតូដែលជនរងគ្រោះជិះនោះម៉ាកសង់C១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ ១FY-៣១៥៤។

ចំពោះសាកសពនិងវត្ថុតាងម៉ូតូត្រូវបានកម្លាំងជំនាញបានប្រគល់ជូនសាច់ញាតិបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី៕

(សូមទស្សនាវិដេអូខាងក្រោម)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F1060960890610434%2Fvideos%2F1823301274376388%2F&show_text=0&width=560