ព្រះវិហារ ៖ សមត្ថកិច្ចបានឃាត់ខ្លួន បុរសវ័យចំណាស់ម្នាក់បន្ទាប់ពីរំលោភសេពសន្ធវៈទៅលើក្មេងស្រីអនិតិជនបានសម្រេចចំនួន២នាក់។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៥ ខែឧសាភា ឆ្នាំ២០១៨ នៅភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
ជនសង្ស័យ ឈ្មោះ ចេង ជន ភេទប្រុសអាយុ៦៧ឆ្នាំ នៅភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ
ឯក្មេងស្រីរងគ្រោះម្នាក់អាយុ១២ឆ្នាំ និងម្នាក់ទៀតអាយុ០៩ឆ្នាំ អ្នកទាំង២រស់នៅភូមិឃុំជាមួយ។

ប្រភពពីបងស្រីរបស់ជនរងគ្រោះបានឲ្យដឹងថា ៖ នៅថ្ងៃកើត ហេតុប្អូនស្រីរបស់ ខ្លួនឈ្មោះ ស ស ព អាយុ១២ឆ្នាំ បានទៅចាំបងប្រុស ដែលទៅរកត្រីនៅកំពង់ទឹកនៅភូមិកើតហេតុ ពេលនោះជនសង្ស័យបានដើរទៅឃើញក៏បានធ្វើសកម្មភាពចាប់ រំលោភនាងរហូតបានសម្រេចបើទោះបីជានាងស្រែកយំនិងរើបំរ៉ាស់យ៉ាងណាក៍ដោយ។
មិនតែប៉ុណ្ណោះជនសង្ស័យខាងលើក៏បានចាប់រំលោភកុមារី ម្នាក់ទៀតឈ្មោះ ប ល ដ អាយុ៩ឆ្នាំ នៅលើផ្ទះរបស់នាងរហូតដល់បានសម្រេចម្តងទៀត។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចសាកសួរនិងកសាងសំណុំរឿងបញ្ជួនទៅកាន់តុលាការ ៕
