ហេតុការណ៍ផ្ទុះកំប៉ុងហ្គាសក្នុងហាងលក់អាហារឥណ្ឌាបណ្តាលឲ្យមានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ បង្កឲ្យមាននាក់របួស ៤ នាក់

ភ្នំពេញ ៖នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨វេលាវេលាម៉ោង ០៩,៣០នាទីព្រឹក មានករណីអគ្គីភ័យឆាបឆេះ ភោជនីយដ្ឋានមួយកន្លែងយីហោ ស៊ែរ អ៊ី ប៉ាន់យ៉ាប នៅចំនុចផ្ទះលេខ១៦E0 ផ្លូវលេខ១៣០ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ មូលហេតុផ្ទុះធុហ្គាស់ ។



ភ្លាមៗនោះ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានចុះដល់កន្លែងកើតហេតុនិងបានដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដោយផ្ទាល់ សហការជាមួយក្រុមអន្តរាគមន៍ឡានពន្លត់អគ្គីភ័យ ជួយពន្លត់បានភ្លាមៗទាន់ពេលវេលា ដោយបាញ់ទឹកអោយរលត់ទៅវិញ នៅវេលាម៉ោង ១០,០០នាទីនាថ្ងៃដដែល ។




ហេតុការណ៍នេះ បានបណ្តាលឲ្យមានមនុស្សរងគ្រោះចំនួន០៤នាក់/ស្រី០១នាក់ ជនបរទេសចំនួន០២នាក បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិក្នុងភោជនីយដ្ឋាន មួយចំនួន និង ប្រេីប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៦ គ្រឿង ផងដែរ ។

បើតាមប្រភពពីមន្ទីរកាល់ម៉ែតបានឱ្យដឹងថា ជនរងគ្រោះទាំង៤នាក់បានបញ្ជូនមកដល់មន្ទីរពេទ្យហើយ ដោយក្នុងនោះមានស្រីម្នាក់ ៕
(បើចង់ជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម)